Trending now

វៀតណាមជាមហាមិត្តរបស់ប្រជាជនកម្ពុជា

23:21 | 19/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំ AIPA-43 លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា (រូបថត៖ vnanet.vn)
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា

លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តសហការជាមួយកម្ពុជា ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែងរវាងប្រទេសទាំងពីរ។ ដោយកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានរំពឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បន្តគាំទ្រ និងលើកទឹកចិត្តដើម្បីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្ដែងនូវការពេញ​ព្រះហ្ឫទ័យ​ ​ដោយបានឃើញថា ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងនិងពង្រីកយ៉ាងទូលំទូលាយ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី អះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតែងតែស្រឡាញ់ សហការ និងជួយគ្នាទៅវិញទៅមកក្នុងអតីតកាល ក៏ដូចជាបច្ចុប្បន្នកាល។ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា រួមទាំងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ តែងតែរួមជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាបងប្អូនលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងពិភពលោក។

នៅព្រះបរមរាជវាំងនេះដែរ លោក Vuong Dinh Hue ប្រធានរដ្ឋសភា ក៏បានចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ការលើកកម្ពស់មិត្តភាពរបស់ប្រជាជន

ក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធទាំងពីរ ប្រជាជនវៀតណាម និងកម្ពុជាបានប្រកៀកស្មាគ្នា គាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុរំដោះជាតិ និងកសាងជាតិ។ ដោយចងចាំនូវវីរភាពរបស់ប្រជាជនទាំងពីរសមាគមបានរៀបចំឱ្យអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយនិងប្រជាពលរដ្ឋកម្ពុជាធ្លាប់ជួយកងទ័ពស្ម័គ្រចិត្តវៀតណាមមកទស្សនា សួរសុខទុក្ខគ្នាទៅវិញទៅមក ទន្ទឹមនឹងនោះក៏បាន រៀបចំឱ្យមានក្រុមគ្រូពេទ្យជួយផ្តល់ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួននៅកម្ពុជាទៀតផង…

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពផ្លាស់ប្តូរមិត្តភាព។ សមាគមទាំងពីរបានបង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកទាន់ពេលវេលា និងជួយគ្នាទៅវិញទៅមកនូវមធ្យោបាយសម្ភារៈ និងស្មារតីក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

នៅឆ្នាំ ២០២២ ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាបានរួមគ្នាប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ សមាគមមិត្តភាពវៀតណាម-កម្ពុជាគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសបាននិងកំពុងអនុវត្តជាបន្ទាន់នូវផែនការ និងរៀបចំសកម្មភាពប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាច្រើន រួមទាំងការជួបប្រាស្រ័យមិត្តភាព វប្បធម៌-សិល្បៈ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំ និងទិសដៅរបស់បក្ស និងរដ្ឋាភិបាល ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ក្រសួង សាខា អង្គការមហាជន មូលដ្ឋាន និងសហគមន៍ធុរកិច្ច រួមទាំងសមាគមគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទូទាំងប្រទេសនោះ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម