Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

16:18 | 19/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការរដ្ឋសភាកម្ពុជា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ចើញមកដល់រាជធានីភ្នំពេញ ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ចើញមកដល់រាជធានីភ្នំពេញ ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

ក្នុងស្មារតីយោគយល់គ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក មេដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពក្នុងប្រទេសនីមួយៗនាពេលថ្មីៗនេះ និងពិភាក្សាលើវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្ដទុកដាក់ដូចគ្នាផងដែរ។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជានាពេលកន្លងមក ហើយបានវាយតម្លៃខ្ពស់​ចំពោះលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នាពេលថ្មីៗនេះ ។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការពិភាក្សាជាទៀងទាត់ដោយទម្រង់ជាច្រើន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី។

ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; បង្កើតលក្ខខណ្ឌអំណោយផល និងស្វែងរកវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសទាំងពីរមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ធនាគារ កសិកម្ម ដំណាំឧស្សាហកម្ម ការអប់រំនិងបណ្តុះបណ្តាល ពត៌មាន ការដឹកជញ្ជូននិងគមនាគមន៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម សេវាកម្មនិងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ជាពិសេសបណ្តាមូលដ្ឋាននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

អំពីវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ គ្រឿងញៀន និងការជួញដូរមនុស្ស ហើយបញ្ជាក់សាជាថ្មីនៃគោលការណ៍ដែលមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ ហើយបានប្តេជ្ញាស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះកិច្ចការបោះបង្គោលព្រំដែនគោកដែលនៅ​សេស​សល់ ១៦% ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលសម្រេចបានរវាងប្រទេសទាំងពីរ ដើម្បីកសាងព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសភាទាំងកម្រិតទ្វេភាគី និងពហុភាគី; វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលស្របតាមបរិបទនិងស្ថានភាពថ្មី។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលក្នុងការពិនិត្យ និងជំរុញការអនុវត្តសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីដែលប្រទេសទាំងពីរបានចុះហត្ថលេខា ឬ ជាសមាជិក ជាពិសេសខ្លឹមសារកិច្ចសហប្រតិបត្តិការថ្មីដែលត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រីទាំងពីរ; កសាងទំនាក់ទំនងភាពជាដៃគូក្នុងការគោរពច្បាប់អន្តរជាតិ និងជំរុញដំណោះស្រាយពហុភាគីចំពោះបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព សន្តិសុខស្បៀង - ថាមពល - ធនធានទឹក និងសន្តិសុខសុខាភិបាល ជំរុញបន្ថែមទៀតនូវកម្មវិធីសហប្រតិបត្ដិការ និងអភិវឌ្ឍន៍រួមនៅតាមតំបន់ព្រំដែន ដើម្បីជំរុញសន្ដិភាព កិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជាគប្បីបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ; រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព ឯកភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន។ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ពង្រឹងការកសាងទំនុកចិត្ត មិនគំរាមកំហែង ឬ ប្រើប្រាស់កម្លាំងយោធា គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

* នៅចុងបញ្ចប់ ប្រធានរដ្ឋសភាទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាកម្ពុជា និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភាវៀតណាម និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ ប្រធានរដ្ឋសភាទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីប្រគល់អំណោយជាសម្ភារៈបរិក្ខារដែលមានតម្លៃ ១០ ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយរបស់រដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស