នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស បានទទួលជួបលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ទទួលជួបលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង |
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង និងគណៈប្រតិភូក្នុងបរិបទដែលប្រទេសទាំងពីរ និងកងទ័ពទាំងពីរបានរួមគ្នារៀបចំសកម្មភាពទាំងឡាយ ដើម្បីអបអរសាទរ "ឆ្នាំមិត្តភាពវៀតណាមនិងកម្ពុជា -កម្ពុជានិងវៀតណាម ឆ្នាំ២០២២"។
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអបអរសាទរកម្ពុជារៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នយោបាយ-ការទូត យោធា-ការពារជាតិក្នុងឆ្នាំប្រធានអាស៊ាន ២០២២ កម្លងមក ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ (ACAMM-23) និងការប្រកួតបាញ់កាំភ្លើងយោធាកងទ័ពជើងគោកអាស៊ានលើកទី៣០ (AARM-30) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ានលើកទី១០ (ASMAM-10) បានប្រព្រឹត្តទៅនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ហ្វឹកហ្វឺនតែងតែត្រូវបានក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរយកចិត្តទុកដាក់ ដោយចាត់ទុកថា នេះជាបញ្ហាសំខាន់ជាយុទ្ធសាស្ត្រ។ ហើយបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចខិតខំអស់ពីសមត្ថភាពដើម្បីជួយកម្ពុជារៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) នៅឆ្នាំ២០២៣ ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់កិត្យានុភាព និងតួនាទីរបស់កម្ពុជាក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Huynh Chien Thang អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម។ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានបញ្ជាក់ថា លោកទទួលបានការចែករំលែកបទពិសោធន៍ដ៏មានតម្លៃនៅក្នុងកិច្ចពិភាក្សា បង្កើតមូលដ្ឋានសម្រាប់កងយោធពលខេមរភូមិន្ទកម្ពុជាត្រៀមរៀបចំ និងប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ទទួលបានជោគជ័យ។ ហើយអបអរសាទរវៀតណាមដែលរៀបចំការប្រកួតស៊ីហ្គេម លើកទី ៣១ ក៏ដូចជាលទ្ធផលគួរអោយចាប់អារម្មណ៍របស់គណៈប្រតិភូកីឡាកងទ័ពប្រជាជនវៀតណាមនៅស៊ីហ្គេមលើកទី៣១។
*គួររំលឹកថា នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Huynh Chien Thang បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង។ លោកឧត្តមសេនីយ៍ទោ Huynh Chien Thang បានអបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដោយសង្កត់ធ្ងន់ថា ការរៀបចំប្រកបដោយជោគជ័យនៃស៊ីហ្គេមលើកទី៣២ នឹងចូលរួមចំណែកក្នុងការបញ្ជាក់នូវកិត្យានុភាពនិងតួនាទីរបស់កម្ពុជា។
លោកឧត្តមសេនីយ៍ទោ Huynh Chien Thang បានកត់សម្គាល់ការហ្វឹកហាត់ និងស្មារតីប្រកួតប្រជែង និងការទទួលខុសត្រូវរបស់អត្តពលិកកម្ពុជានៅ AARM-30 ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ។ ហើយជឿជាក់ថា AARM-30 គឺជាការប្រកួតសម្រាប់អត្តពលិកទទួលបានលទ្ធផលល្អនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ព្រមទាំងអះអាងថា ក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាម គាំទ្រនិងត្រៀមខ្លួនគាំទ្រក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទ និងរដ្ឋាភិបាលកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ប្រកបដោយជោគជ័យ។
នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ក៏ដូចជាខ្លឹមសារដែលក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរអាចសហការគ្នាលើវិស័យកីឡាក្នុងបរិបទកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២៕
មតិពីមិត្តអ្នកអាន