Trending now

វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរៀបចំការប្រកួតកីឡា Esports នៅស៊ីហ្គេមលើកទី ៣២

22:42 | 16/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

តំណាងនាយកដ្ឋានកីឡាមហាជន សមាគមកីឡាអេឡិចត្រូនិក និងកម្សាន្តវៀតណាម រួមជាមួយសហគ្រាសបានមកដល់កម្ពុជាដើម្បីជួយប្រទេសម្ចាស់ផ្ទះនៃស៊ីហ្គេមលើកទី ៣២ រៀបចំការប្រកួតកីឡា Esports។

បើកកិច្ចប្រជុំលើកទី៦ នៃតុលាការខេត្តជាប់ព្រំដែនឡាវ -​ វៀតណាម​ - កម្ពុជា បើកកិច្ចប្រជុំលើកទី៦ នៃតុលាការខេត្តជាប់ព្រំដែនឡាវ -​ វៀតណាម​ - កម្ពុជា
អតិរេកនៃការនាំចេញផលិតផលកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក្នុងរយៈពេល ៤ ខែ កើនឡើង ៣,២ ដង អតិរេកនៃការនាំចេញផលិតផលកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក្នុងរយៈពេល ៤ ខែ កើនឡើង ៣,២ ដង
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងលោក Nguyen Ngoc Anh ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងគណៈប្រតិភូនៅរាជធានីភ្នំពេញ
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងលោក Nguyen Ngoc Anh ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងគណៈប្រតិភូនៅរាជធានីភ្នំពេញ

បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសមាគមកីឡាអេឡិចត្រូនិក និងកម្សាន្តវៀតណាម និងគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (CAMSOC) ដើម្បីរៀបចំការប្រកួតកីឡា Esports នៅស៊ីហ្គេមលើកទី​ ៣២ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ គណៈប្រតិភូវៀតណាមរួមមានតំណាងនាយកដ្ឋានកីឡាមហាជន តំណាងសមាគមកីឡាអេឡិចត្រូនិក និងកម្សាន្តវៀតណាម​ និងសហគ្រាសបានមកដល់ទីក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវ ផ្ដល់ប្រឹក្សានិងឯកភាពលើទីតាំងរៀបចំការប្រកួត ខ្លឹមសារ និងដំណើរការរៀបចំការប្រកួតកីឡា Esports នៅស៊ីហ្គេមលើកទី ៣២ ប្រកបដោយគុណភាពល្អបំផុត។

នៅក្នុងព្រឹត្ដិការណ៍នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មា​ធិ​ការជាតិ CAMSOC សង្ឃឹមថា ភាគីទាំងពីរនឹងបន្តអនុវត្តសកម្មភាពនានាដើម្បីកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេមលើក​ទី៣២ ប្រកបដោយជោគជ័យនៅឆ្នាំ ២០២៣ ខាងមុខនេះ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា “នេះជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ដូច្នេះ យើងខ្ញុំត្រូវការជំនួយពីបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសពីប្រទេសវៀតណាម។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្មរបស់ការប្រកួតកីឡា Esports វៀតណាម។ ការគាំទ្ររបស់អ្នកមានសារៈសំខាន់ណាស់”។ ស៊ីហ្គេមគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលប្រារព្ធឡើងនៅអាស៊ីអាគ្នេយ៍ នេះគឺជាឱកាសដ៏មានតម្លៃដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍តាមរយៈការប្រកួតកីឡា និងបង្កើនកិច្ចសហប្រតិបត្តិការ ការយល់ដឹង និងសាមគ្គីភាពក្នុងសហគមន៍អាស៊ីអាគ្នេយ៍។

ស៊ីហ្គេមគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលប្រារព្ធឡើងនៅអាស៊ីអាគ្នេយ៍ ក្រៅពីការប្រកួតប្រជែងដើម្បីកែលម្អសមិទ្ធិផលនៃកីឡាអូឡាំពិក នេះគឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់វប្បធម៌តាមរយៈកីឡា និងទេសចរណ៍ បង្កើនកិច្ចសហប្រតិបត្តិការ ការយល់ដឹង និងសាមគ្គីភាពក្នុងសហគមន៍អាស៊ីអាគ្នេយ៍។

ស៊ីហ្គេមលើកទី ៣២ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយមានប្រទេសចូលរួម ១១ ប្រទេស។ ការប្រកួតកីឡា Esports ជាកីឡាមួយប្រភេទក្នុងចំណោមកីឡាចំនួន ៣៩ ប្រភេទក្នុងស៊ីហ្គេមលើកទី៣២។ នេះជាលើកទី ៣ ហើយដែលការប្រកួតកីឡាអេឡិចត្រូនិកបានក្លាយប្រភេទប្រកួតកីឡាជាផ្លូវការនៅស៊ីហ្គេម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា