Trending now

អតិរេកនៃការនាំចេញផលិតផលកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក្នុងរយៈពេល ៤ ខែ កើនឡើង ៣,២ ដង

15:35 | 08/05/2022 ឌីណា

យុគសម័យ - ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ វិស័យកសិកម្មមានផលិតផល/ក្រុមផលិតផលចំនួន ៥ ដែលមានតម្លៃនាំចេញជាង ១ ពាន់លានដុល្លារ រួមមានកាហ្វេ អង្ករ បន្លែ បង្គា និងផលិតផលឈើ។

ក្នុងរយៈពេល ២ ខែ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ កើនឡើងជិត ៨៧% ក្នុងរយៈពេល ២ ខែ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ កើនឡើងជិត ៨៧%
ការ​នាំ​ចេញ​ត្រីធូណា​របស់​វៀតណាម​ទៅ​ប្រទេស​ប៉េរូ​បាន​កើន​ឡើង​ជាង​២.០០០​ដង ការ​នាំ​ចេញ​ត្រីធូណា​របស់​វៀតណាម​ទៅ​ប្រទេស​ប៉េរូ​បាន​កើន​ឡើង​ជាង​២.០០០​ដង
អតិរេកនៃការនាំចេញផលិតផលកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក្នុងរយៈពេល ៤ ខែ កើនឡើង ៣,២ ដង
ដូង​វៀតណាម​បានលក់​នៅ​ផ្សារ​ទំនើប AEON Lake Town ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។ (រូបថត៖ Dao Thanh Tung/VNA)

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែ ការនាំចេញកសិផលសំខាន់ៗសម្រេចបានជាង ៧,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៥% ផលិតផលរុក្ខាប្រមាញ់សំខាន់ៗឈានដល់ជិត ៥,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៩%; ផលិតផលនេសាទត្រូវបានប៉ាន់ប្រមាណជិត ៣,៦ ពាន់លានដុល្លារ កើនឡើង ៤៣,៧%; ផលិតកម្មបសុសត្វត្រូវបានប៉ាន់ប្រមាណសម្រេចបាន ១០៥,៤ លានដុល្លារអាមេរិក ធ្លាក់ចុះ ១៩% ។

ដោយឡែកការនាំចេញធាតុចូលផលិតកម្មមានប្រមាណ ៨៨៣ លានដុល្លារអាមេរិក កើនឡើង ៧០,៧% ជាពិសេសគឺជីដែលមានតម្លៃនាំចេញប្រមាណ ៤៣៩ លានដុល្លារអាមេរិក កើនឡើង ២,៩ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទិននឹងទីផ្សារនាំចេញ គេប៉ាន់ប្រមាណថា តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំរបស់វៀតណាមទៅកាន់ទីផ្សារក្នុងតំបន់អាស៊ី ស្មើនឹង ៤១% នៃទីផ្សារ; អាមេរិកស្មើនឹង ២៩,៧%; អឺរ៉ុបស្មើនឹង ១២,៨% ។ នៅសល់គឺអាហ្វ្រិក និងអូសេអានី ដែលមានចំណែកទីផ្សារស្មើនឹង ១,៨% និង ១,៨% រៀងគ្នា។

ទីផ្សារនាំចេញធំជាងគេគឺសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៧,៣% នៃទីផ្សារ។ ក្នុងនោះការនាំចេញផលិតផលឈើ និងឈើមានចំនួន ៦៨,២% នៃសមាមាត្រនៃតំលៃនាំចេញកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់វៀតណាមនៅក្នុងទីផ្សារនេះ។

ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ ស្មើនឹង ១៨.១% នៃទីផ្សារ ដោយ​តំលៃ​នាំចេញក្រុមកៅស៊ូ ស្មើនឹង ២២,៤% នៃសមាមាត្រនៃតំលៃនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស