Trending now

ក្នុងរយៈពេល ២ ខែ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ កើនឡើងជិត ៨៧%

10:18 | 03/03/2022 យោងតាមវិឡូសំលេងវៀតណាម

ដូច្នេះអតិរេកពាណិជ្ជកម្មកសិកម្ម រុក្ខាប្រមាញ់និងនេសាទសម្រេចបានជិត ១,៨ ពាន់លានដុល្លារអាមេរិក។

កំណត់ថ្ងៃឈប់សម្រាកក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ២០២២ ក្នុងរយៈពេល ៩ថ្ងៃ កំណត់ថ្ងៃឈប់សម្រាកក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ២០២២ ក្នុងរយៈពេល ៩ថ្ងៃ
ការនាំចេញកសិផលរបស់កម្ពុជាមានតម្លៃ ២.៨ ពាន់លានដុល្លារកើនឡើងជិត ៤៨ ភាគរយក្នុងរយៈពេល ១០ ខែ ការនាំចេញកសិផលរបស់កម្ពុជាមានតម្លៃ ២.៨ ពាន់លានដុល្លារកើនឡើងជិត ៤៨ ភាគរយក្នុងរយៈពេល ១០ ខែ
ក្នុងរយៈពេល ២ ខែ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ កើនឡើងជិត ៨៧%
ក្នុងរយៈពេល ២ ខែ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ កើនឡើងជិត ៨៧%

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញនិងនាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទសរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ១៤,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៨ ពាន់លានដុល្លារ ការនាំចូលត្រូវបានប៉ាន់ប្រមាណថាមាន ៦,២ ពាន់លានដុល្លារ។ ដូច្នេះអតិរេកពាណិជ្ជកម្មកសិកម្ម រុក្ខាប្រមាញ់និងនេសាទសម្រេចបានជិត ១,៨ ពាន់លានដុល្លារអាមេរិក។

ផលិតផល/ក្រុមផលិតផលមួយចំនួនបានបង្កើនតម្លៃនាំចេញដូចជា៖ កាហ្វេ កៅស៊ូ អង្ករ ម្រេច ទឹកដោះគោនិងផលិតផលទឹកដោះគោ...។

ទាក់ទងនឹងទីផ្សារនាំចេញ តម្លៃនាំចេញកសិផល រុក្ខាប្រមាញ់និងនេសាទ ទៅកាន់ទីផ្សារក្នុងទ្វីបអាស៊ី ជាប់ចំណាត់ថ្នាក់លេខ ១ ដែលស្មើនឹង ៣៩.៥% នៃចំណែកទីផ្សារ។ បន្ទាប់មកគឺអាមេរិក អឺរ៉ុប អូសេអានី និងអាហ្វ្រិក។ សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់វៀតណាម។ ទី២ គឺទីផ្សារចិន និងទី៣ គឺទីផ្សារជប៉ុន។

ដើម្បីជំរុញការនាំចេញនាពេលខាងមុខ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងបន្តជំរុញការបើកទីផ្សារកសិកម្មជាមួយប្រទេសប៉េរូ អូស្ត្រាលី ប្រេស៊ីល ចិន និងសហរដ្ឋអាមេរិក៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ