Trending now

កំណត់ថ្ងៃឈប់សម្រាកក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ២០២២ ក្នុងរយៈពេល ៩ថ្ងៃ

09:27 | 15/01/2022 ឌីណា

យុគសម័យ - ពលករនិងនិយោជិត មន្ត្រីនឹងឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម ចាប់ពីថ្ងៃទី ៣១ ខែមករាដល់ចុងខែកុម្ភៈ បូកនឹងថ្ងៃឈប់សម្រាកចុង​សប្តាហ៍​ចំនួន ៤ ថ្ងៃ ពួកគេអាចឈប់សម្រាក ក្នុងរយៈពេល ៩ ថ្ងៃជាប់ៗគ្នា។

ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម ភាពប្លែកៗនិងពិសេសតែមួយគត់ក្នុងអាល់ប៊ុម"តាខ្លា" ឆ្នាំ ២០២២ ក្នុងឱកាសអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
វិថីបុរាណនៅរដ្ឋធានី Ha Noi ពោរពេញដោយពណ៌ប្រពៃណីដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វិថីបុរាណនៅរដ្ឋធានី Ha Noi ពោរពេញដោយពណ៌ប្រពៃណីដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
កំណត់ថ្ងៃឈប់សម្រាកក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ២០២២ ក្នុងរយៈពេល ៩ថ្ងៃ
រូបថតឧទាហ។

ទីស្តីការរដ្ឋាភិបាលទើបតែបានចេញលិខិតផ្លូវការលេខ ២៤៥/VPCP-KGVX ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ បាននាំចេញមតិរបស់ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ស្តីពីការឈប់សំរាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២ និងបុណ្យឯករាជ្យជាតិឆ្នាំ ២០២២ របស់កម្មាភិបាល និងមន្ត្រី និងបុគ្គលិក ពលករ។

អាស្រ័យហេតុនេះ ៥ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី គឺនៅជាប់នឹង ៤ ថ្ងៃនៃចុងសប្តាហ៍មុន និងសប្តាហ៍ក្រោយបុណ្យចូលឆ្នាំ ដូច្នេះពលករ និយោជិកនិងមន្ត្រីបានឈប់សម្រាក ៩ ថ្ងៃជាប់ៗគ្នា។

ស្ថាប័ន និងអង្គភាពដែលអនុវត្ត​ការឈប់សម្រាកខាងលើ ត្រូវរៀបចំក្រុមការងារសមស្រប ដើម្បីដោះស្រាយការងារជាបន្ត ធានាបាននូវសេវាកម្មបំរើដ៏ល្អដល់អង្គភាព និងប្រជាជន និងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ ថ្ងៃឈប់សម្រាកសាធារណៈ ផ្សេងៗ ទៀត ត្រូវគោរពតាមបទប្បញ្ញត្តិនៃច្បាប់ពលករម្ម។

ក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងចំណុះមជ្ឈិម អនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចដែលបានកំណត់ក្នុងសារចរលេខ ៣៥/CT-TTg ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការការពារ ដើម្បីទទួល​ស្វាគមន៍បុណ្យចូលឆ្នាំថីប្រពៃណីជាតិ ឆ្នាំ២០២២ ប្រកបដោយភាពរីករាយ សុវត្ថិភាព និងសន្សំសំចៃ៕

ឌីណា

vtv.com

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ