ការនាំចេញកសិផលរបស់កម្ពុជាបានកើនឡើងក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើងចំនួន ៤៧.៧២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទំនិញកសិកម្ម ក្រៅពីអង្ករ និងស្រូវ បានកើនឡើងដល់ជាង ៤.២២ លានតោន បើទោះបីមានការរាំងស្ទះការផ្គត់ផ្គង់ដែលបណ្តាលមកពីវិបត្តិជំងឺរាតត្បាតសកលក៏ដោយ។
![]() |
![]() |
![]() |
ការនាំចេញកសិផលរបស់កម្ពុជាមានតម្លៃ ២.៨ ពាន់លានដុល្លារកើនឡើងជិត ៤៨ ភាគរយក្នុងរយៈពេល ១០ ខែ |
កម្ពុជាបាននាំចេញកសិផលប្រមាណ ៨៣ ប្រភេទ ដោយមិនរាប់បញ្ចូលអង្ករ ដែលនាំឲ្យការនាំចេញរបស់ប្រទេសកើនដល់ ២.៨ ពាន់លានដុល្លារ។
តម្រូវការពោត ថ្នាំជក់ និងបន្លែចម្រុះបានធ្លាក់ចុះ ប៉ុន្តែការនាំចេញផលិតផលដូចជា ផ្លែក្រូចថ្លុង ទឹកស្វាយទុំ និងដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី សណ្តែក និងម្រេច បានកើនឡើងចន្លោះពី ១២០ ទៅ ៤០០ ភាគរយ។
កសិកម្មគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជាដែលផ្តល់ការងារដល់កម្មករក្នុងកសិដ្ឋានជាង ៤ លាននាក់ក្នុងចំណោមប្រជាជនប្រហែល ១៧ លាននាក់ ឬប្រហែល ២៤ ភាគរយ។ អង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា ពលរដ្ឋកម្ពុជា ៣៥ ភាគរយបានចូលរួមក្នុងវិស័យកសិកម្មនៅឆ្នាំ ២០១៩ មុននឹងជំងឺរាតត្បាតកូវីដ-១៩ ចាប់ផ្ដើម។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាជិត ៨០ ភាគរយរស់នៅក្នុងតំបន់ជនបទ ហើយ ៦៥ ភាគរយពឹងផ្អែកលើវិស័យកសិកម្ម នេសាទ និងព្រៃឈើសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេដោយផ្ទាល់ ឬដោយប្រយោល។
កសិកម្មរួមទាំងព្រៃឈើ ការបរបាញ់ និងការនេសាទ ព្រមទាំងការដាំដុះដំណាំ និងផលិតកម្មបសុសត្វ បានផលិផលច្រើនជាងមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន។
ក្រសួងកសិកម្មនិយាយថាខ្លួនសង្ឃឹមថា ទិន្នផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ នឹងមានទំហំធំជាងឆ្នាំ ២០២០។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលត្រូវបានផ្តល់សច្ចាប័នក្នុងឆ្នាំនេះបានឃើញមានការកើនឡើងនៃការនាំចេញផ្លែឈើ។ នៅឆ្នាំ ២០២០ ប្រទេសចិនបានប្តេជ្ញាក្នុងការនាំចូលផ្លែស្វាយដែលមានគុណភាពចំនួន ៥០ ម៉ឺនតោនពីកម្ពុជា។
វិស័យកសិកម្មរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,៣ ភាគរយនៅឆ្នាំនេះ និង ១,២ ភាគរយនៅឆ្នាំ ២០២២ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី។ ដោយបានលើកឡើងពីការកើនឡើងនៃការនាំចេញទៅប្រទេសចិន និងការកើនឡើងនៃវារីវប្បកម្ម។
រដ្ឋាភិបាលកំពុងរៀបចំផែនការធ្វើទំនើបកម្មវិស័យកសិកម្ម ដែលជាផ្នែកមួយនៃផែនការក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលធន់នឹងអាកាសធាតុ និរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន៕
Freshnews/Khmertimes
មតិពីមិត្តអ្នកអាន