នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ទីក្រុងហាណូយ) ក្រុមបាញ់កាំភ្លើងនៃបណ្ដាប្រទេសអាស៊ានបានចូលរួមវិញ្ញាសាទី ១ នៃការប្រកួតបាញ់កាំភ្លើងយោធារបស់កងទ័ពជើងគោកនៃបណ្ដាប្រទេសអាស៊ានលើកទី៣០ (AARM-30) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។
![]() |
វៀតណាមឈរលំដាប់ទី ១ នៅថ្ងៃប្រកួតដំបូងនៃក្រុមទាំងអស់ |
ក្នុងការប្រកួតនេះ សមាជិកបាញ់កាំភ្លើងនៃបណ្ដាប្រទេសអាស៊ានបានប្រកួតនៅវិញ្ញាសាចំនួន ៥ គឺកាំភ្លើងវែង កាំភ្លើងខ្លីសម្រាប់បុរស កាំភ្លើងខ្លីសម្រាប់នារី កាំភ្លើង carbine និងកាំភ្លើងយន្ត។ ជាលទ្ធផល ក្រុមវៀតណាមឈរលំដាប់ទី១ នៃក្រុមទាំងអស់។
នៅរសៀលថ្ងៃដដែល គណៈកម្មការរៀបចំបានប្រគល់រង្វាន់ដល់ក្រុម និងបុគ្គលដែលទទួលបានលទ្ធផលល្អ។ លោកឧត្តមសេនីយ៍ត្រី Tran Van Ba អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺន អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់។
នៅក្នុងការប្រកួតនេះដែរ AARM-30 បានឃើញចំណុចថ្មីមួយបើប្រៀបធៀបទៅនឹងការប្រកួតមុនៗ ជាក់ស្ដែង AARM-30 មានអាជ្ញាកណ្តាលមកពីបណ្តាប្រទេសអាស៊ានដែលទទួលខុសត្រូវក្នុងការតាមដានក្រុមអាជ្ញាកណ្តាលបំពេញការងារក្នុងការប្រកួតទាំងអស់ ដោយហេតុនេះ រួមចំណែកលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌។
ថ្ងៃទី ៨ ខែវិច្ឆិកា សមាជិកបាញ់កាំភ្លើងនឹងចូលរួមប្រកួតវិញ្ញាសាទី ២៕
មតិពីមិត្តអ្នកអាន