Trending now

Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់២ទ្រីលានដុល្លារអាមេរិក

17:41 | 20/08/2020

ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក នៅថ្ងៃពុធនេះបានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ទីផ្សារឈានដល់២ទ្រីលានដុល្លារអាមេរិក ($2,000,000,000,000) នេះបើយោងតាមសារព័ត៌មានធំៗរបស់អន្តរជាតិចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ។

Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់២ទ្រីលានដុល្លារអាមេរិក

កាលពីខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple របស់អាមេរិក បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃ ឈានដល់១លានលានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple មានលោក Tim Cook ជានាយកប្រតិបត្តិ បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft និងបានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេនៅសហរដ្ឋអាមេរិក ដែលមានទ្រព្យ២ទ្រីលានដុល្លារ៕

(ប្រភពព័ត៌មាន: freshnews)

Tags: Apple

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា