Trending now

Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្ន លើកលែងតែនៅក្នុងប្រទេសចិន

10:32 | 17/03/2020 (សរុបដោយវិច្ឆិកា)

លោក Tim Cook នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ក្រុមហ៊ុន នឹង​បិទ​ហាង​ទាំងអស់ នៅ​ក្រៅពី​ប្រទេស​ចិន ជា​បណ្តោះអាសន្ន​សិន តែ​យ៉ាងណា ការ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ដំណើរការ​ជា​ធម្មតា ដែល​វិធានការ​នេះ គឺ​ដើម្បី​ការពារ​បុគ្គលិក និង​អតិថិជន​របស់ Apple​។

Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្ន លើកលែងតែនៅក្នុងប្រទេសចិន។


ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបិទហាងទាំងអស់របស់ខ្លួន នៅជុំវិញសកលលោក ជាបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី ២៧ ខែមីនា លើកលែងតែហាងនៅក្នុងប្រទេសចិន តែប៉ុណ្ណោះ នៅដំណើរការជាធម្មតា ហើយការសម្រេចផ្អាកអាជីវកម្មនេះ គឺដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ ១៩។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិធំៗជាច្រើន ចេញផ្សាយនៅថ្ងៃនេះ។

លោក Tim Cook នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ក្រុមហ៊ុន នឹង​បិទ​ហាង​ទាំងអស់ នៅ​ក្រៅពី​ប្រទេស​ចិន ជា​បណ្តោះអាសន្ន​សិន តែ​យ៉ាងណា ការ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ដំណើរការ​ជា​ធម្មតា ដែល​វិធានការ​នេះ គឺ​ដើម្បី​ការពារ​បុគ្គលិក និង​អតិថិជន​របស់ Apple​។

Apple ប្ដេជ្ញាចិត្តបង់លុយឱ្យបុគ្គលិកនៅ Apple Store ក្នុងកំឡុងពេលបិទទ្វារ។


លោក បន្ត​ថា ក្រុមហ៊ុន នឹង​ផ្លាស់​ប្តូរ របៀបរបប​ការងារ ឲ្យ​បត់បែន​បាន នៅ​តាម​ការិយាល័យ​ទាំងអស់ ជុំវិញ​សកលលោក ដោយ​បុគ្គលិក​តាម​ផ្នែក​មួយ​ចំនួន​របស់​ក្រុមហ៊ុន អាច​ធ្វើការ​ពី​ខាងក្រៅ​បាន ហើយ​បើសិនជា ការងារ តម្រូវ​ឲ្យ បុគ្គល នោះ​មក​កាន់​ទីកន្លែង​ធ្វើការ ចាំបាច់​ត្រូវធ្វើ​តាម​ការ​ណែនាំ ដើម្បី​រក្សា​គម្លាត​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អ្នក​ដទៃ​។

ទោះ​យ៉ាងណា ការ​បើក​ដំណើរការ​ហាង ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ចិន គឺ​ដោយសារ​តែ​បញ្ហា​មេរោគ​កូ​វី​ដ នៅ​ក្នុង​ប្រទេស​ចិន មាន​ភាព​ធូរស្បើយ​ឡើង​វិញ​ច្រើន ហើយ​មេរៀន​ដែល ក្រុមហ៊ុន Apple បាន​សិក្សា​ពី បទ​ពិសោធន៍​នៃ​ការ​បង្ការ​ការ​ឆ្លង​មេរោគ គឺ កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​មនុស្ស និង​រក្សា​គម្លាត​ពី ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ក្នុង​សង្គម​។

គួរ​ជម្រាប​ដែរ​ថា ក្រុមហ៊ុន Apple ក៏​បាន​បញ្ចេញ​ថវិកា​ជាង ១៥​លាន​ដុល្លារ​អា​មេ​រិ​ក ចូលរួម​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង មេរោគ​កូ​វី​ដ ១៩ ទូ​ទាំង​សកលលោក​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់