Trending now

ក្រុមហ៊ុនសូគីម៉ិចរបស់កម្ពុជា និងក្រុមហ៊ុន NovaGroup សហការវិនិយោគបូរីឆ្លាតវៃនៅខេត្ត Dong Thap

21:27 | 05/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅគណៈកម្មាធិការប្រជាជនស្រុក Hong Ngu ខេត្ត Dong Thap ក្រុមហ៊ុនសូគីម៉ិចរបស់កម្ពុជា និងក្រុមហ៊ុន NovaGroup របស់វៀតណាម បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងវិនិយោគបូរីឆ្លាតវៃ Rong Xanh នៅទីរួមស្រុក Thuong Thoi Tien ស្រុក Hong Ngu ខេត្ត Dong Thap។ កិច្ចសហប្រតិបត្តិការនេះនៅបង្ហាញពីទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ពិនិត្យសុខភាព ចែកថ្នាំ ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជា
អង្គការ UNESCO ទទួលស្គាល់ទីក្រុង Cao Lanh (ខេត្ត Dong Thap) ជា អង្គការ UNESCO ទទួលស្គាល់ទីក្រុង Cao Lanh (ខេត្ត Dong Thap) ជា "ទីក្រុងនៃការសិក្សា"
តំណាងក្រុមហ៊ុន NovaGroup និងតំណាងក្រុមហ៊ុនសូគីម៉ិច ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការវិនិយោគនៅក្នុងតំបន់បូរី Rong Xanh នៅខេត្ត Dong Thap។
តំណាងក្រុមហ៊ុន NovaGroup និងតំណាងក្រុមហ៊ុនសូគីម៉ិច ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការវិនិយោគនៅក្នុងតំបន់បូរី Rong Xanh នៅខេត្ត Dong Thap។

នារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅគណៈកម្មាធិការប្រជាជនស្រុក Hong Ngu ខេត្ត Dong Thap ក្រុមហ៊ុនសូគីម៉ិចរបស់កម្ពុជា និងក្រុមហ៊ុន NovaGroup របស់វៀតណាម បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងវិនិយោគបូរីឆ្លាតវៃ Rong Xanh នៅទីរួមស្រុក Thuong Thoi Tien ស្រុក Hong Ngu ខេត្ត Dong Thap។ កិច្ចសហប្រតិបត្តិការនេះនៅបង្ហាញពីទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។

គម្រោងបូរីឆ្លាតវៃ Rong Xanh គឺជាគម្រោងមួយក្នុងចំណោមគម្រោងផែនការអន្តរតំបន់ Mekong Smart City រួមទាំងតំបន់ច្រកទ្វារព្រំដែននៃខេត្តទាំងពីរគឺខេត្ត An Giang និងខេត្ត Dong Thap ដែលមានតំបន់បូរី មណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃនាំចេញ មណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលអាហារ មន្ទីរពេទ្យ សាលារៀន សួនកម្សាន្ត។

គម្រោងនេះមានទីតាំងយុទ្ធសាស្ត្រ និងងាយស្រួលក្នុងការផ្លាស់ប្តូរទំនិញរបស់ខេត្តចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយបណ្តាប្រទេសមហាអនុតំបន់មេគង្គ និងជាមួយនឹងតំបន់ខាងកើតនៃភាគខាងត្បូងវៀតណាម។ នៅពេលដែលគម្រោងនេះកសាងបញ្ចប់រួចរាល់ វានឹងបង្កើតជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ ក្នុងទិសដៅឧស្សាហូបនីយកម្ម និងទំនើបកម្មតំបន់ព្រំដែន។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនសូគីម៉ិច និងក្រុមហ៊ុន NovaGroup នឹងចូលរួមដើមទុន សហការអនុវត្ត និងបំពេញនីតិវិធីចាំបាច់ស្របតាមច្បាប់នៃប្រទេសទាំងពីរ ដើម្បីចូលរួមក្នុងការដេញថ្លៃសិទ្ធិប្រើប្រាស់ដីធ្លីសម្រាប់ការអភិវឌ្ឍគម្រោងបូរីឆ្លាតវៃ Rong Xanh។ គេរំពឹងថា ភាគីទាំងពីរនឹងបំពេញនីតិវិធីច្បាប់សម្រាប់គម្រោងនៅត្រីមាសទី១ ឆ្នាំ២០២៣ និងចាប់ផ្តើមសាងសង់នៅត្រីមាសទី២ ឆ្នាំ២០២៣។

យោងតាមលោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានឲ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនឹងបង្កើតជាបុព្វបទឲ្យរីកសាយភាយ និងទាក់ទាញវិនិយោគិនបន្ថែមទៀតដើម្បីអភិវឌ្ឍតំបន់ព្រំដែននៃខេត្តទាំងពីរគឺខេត្ត An Giang និងខេត្ត Dong Thap ក៏ដូចជាតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ។ ទន្ទឹមនឹងនោះ លោកបានអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផល និងរួមដំណើរជាមួយវិនិយោគិន និងអង្គភាពអាជីវកម្ម ដើម្បីឲ្យគម្រោងនេះត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក