Trending now

ការទាក់ទាញថ្មីពីទេសចរណ៍ហាណូយ (Ha Noi)

14:11 | 31/10/2022

ការដែលវៀតណាមបានបើកទ្វារយ៉ាងឆាប់រហ័សសម្រាប់វិស័យទេសចរណ៍ភ្លាមៗបន្ទាប់ពីបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាត COVID-19 ដែលបានបក់បោកខ្យល់ថ្មីមួយចូលទៅក្នុងទីផ្សារទេសចរណ៍ដ៏មានសក្តានុពលជាច្រើនរបស់វៀតណាម។ រដ្ឋធានីហាណូយ (Ha Noi) ក៏បានអនុវត្តកម្មវិធីជំរុញទេសចរណ៍ជាច្រើនយ៉ាងឆាប់រហ័ស ហើយបន្តទទួលបានការវាយតម្លៃខ្ពស់ពីអង្គការទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន ដូច្នេះហើយទើបបង្កើតការទាក់ទាញដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស។

ហាងកាហ្វេតុបតែងបុណ្យ Halloween ចំនួន ៣កន្លែង នៅរដ្ឋធានី Ha Noi ហាងកាហ្វេតុបតែងបុណ្យ Halloween ចំនួន ៣កន្លែង នៅរដ្ឋធានី Ha Noi
រដ្ឋធានី Ha Noi - គោលដៅកំពូលទាំង ១០ ដើម្បីស្វែងយល់ពីប្រទេសវៀតណាម រដ្ឋធានី Ha Noi - គោលដៅកំពូលទាំង ១០ ដើម្បីស្វែងយល់ពីប្រទេសវៀតណាម
ការទាក់ទាញថ្មីពីទេសចរណ៍ហាណូយ (Ha Noi)
ភ្ញៀវទេសចរណ៍បរទេសរីករាយ នៅពេលគយគន់ទេសភាពនៃវិមានកំកល់សពលោកប្រធានហូជីមិញ និងទីលាន បាឌីញ (Ba Dinh) ដោយជិះឡានក្រុងពីរជាន់។

ភាពថ្មីនិង​ប្លែកៗ បានមកពីដំណើរទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ

យោងតាមស្ថិតិចុងក្រោយនេះ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២២ ចំនួនភ្ញៀវទេសចរសរុបមកទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណចំនួន ១២,៣៨ លាននាក់ កើនឡើង ៤,២ ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុង​នោះ​ភ្ញៀវ​ទេសចបរទេសរមាន ៥៨២.០០០ នាក់ ភ្ញៀវទេសចរក្នុងស្រុកបានប៉ាន់ប្រមាណចំនួន ១១,៨ លាននាក់ដែលកើនឡើង ៤ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរបានប៉ាន់ស្មានប្រមាណ ៣៥,៩ ពាន់ពាន់លានដុង (ប្រហែល ១,៥ ពាន់លានដុល្លារ) កើនឡើង ៤,៤ ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

រដ្ឋធានីហាណូយ (Ha Noi) បច្ចុប្បន្នមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ជិត ៦០០០ កន្លែង រួមជាមួយបេតិកភណ្ឌវប្បធម៌​អរូបីជិត ១៨០០។ ក្នុងចំណោមនោះ មានកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាច្រើនដែលអង្គការយូណេស្កូលើកតម្កើងជាបេតិកភណ្ឌពិភពលោកដូចជា៖ ហ័ងថាញ​ថាំង​ឡុង (Hoang Thanh Thang Long) សីលាចរឹកអ្នក​ជាប់បណ្ឌិតក្នុង​រាជកាលឡេ (Le) - ម៉ាក (Mac) នៅវ៉ាន់មៀវ - ក្វឹកទឹយ៉ាម (Van Mieu Quoc tu giam) (មហាវិទ្យាល័យ​ដំបូង​គេ​បង្អស់នៅប្រទេសវៀតណាម) ពិធីបុណ្យ​ យ៉ង (Giong) នៅអារាម​ភូដុង (Phu Dong) និង​អារាម​សក (Soc) ពិធីសាសនានិងការលេងល្បែងទាញព្រ័ត្រ...

កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ហ័ងថាញថាំងឡុង (Hoang thanh Thang Long) មានផ្ទៃដីសរុបរហូតដល់ ១៨.០០០ ហិចតា រួមទាំងសំណង់ឆ្នើមដូចជា ក្លោងទ្វារចេញចូល វាំង តំបន់បុរាណវិទ្យា... កន្លែងដំបូងក្នុងដំណើរស្វែងរកកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រហ័ងថាញថាំងឡុង (Hoang thanh Thang L
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ហ័ងថាញថាំងឡុង (Hoang thanh Thang Long) មានផ្ទៃដីសរុបរហូតដល់ ១៨.០០០ ហិចតា រួមទាំងសំណង់ឆ្នើមដូចជា ក្លោងទ្វារចេញចូល វាំង តំបន់បុរាណវិទ្យា... កន្លែងដំបូងក្នុងដំណើរស្វែងរកកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រហ័ងថាញថាំងឡុង (Hoang thanh Thang Long) ច្រកទ្វារ ដ័នណូន (Doan Mon) ដែលជាច្រកចេញចូលដែលនាំភ្ញៀវទៅកាន់តំបន់ ទឹកាមថាញ (Tu Cam Thanh) ។

ដោយ​ប្រៀប​ខ្លាំងនោះ ដើម្បីពន្លឿនដំណើរការស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងឥទ្ធិពលពីជំងឺរាតត្បាត COVID - 19 អស់រយៈពេលជាយូរមកហើយ រដ្ឋធានីហាណូយ (Ha Noi) បានផ្លាស់ប្តូរថ្មី និងកែលម្អគុណភាពនៃដំណើរទេសចរណ៍ ស្វែងយល់គោលដៅទេសចរកំពូលរបស់រដ្ឋធានី។

នៅក្នុងទីក្រុង ចាប់ពីខែឧសភា ឆ្នាំ ២០២២ រដ្ឋធានីហាណូយ (Ha Noi) បានចាប់ផ្តើមដំណើរទេសចរណ៍ឡើងវិញជាច្រើន រួមទាំងដំណើរកម្សាន្តពេលរាត្រីពិសេសចំនួន ២៖ "ការស្វែងយល់កេរ្តិ៍ដំណែលប្រវតិ្តសាស្ត្រ ហ័ងថាញថាំងឡុង (Hoang thanh Thang Long)" "រាត្រីពិសិដ្ឋ - រស់នៅដូចផ្កា" នៅពន្ធនាគារហ័រឡ (Hoa Lo) និងដំណើរកំសាន្តដើម្បីស្វែងយល់ “ស្ថាបត្យកម្មបារាំងនៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi)”...

ចូលរួមក្នុងដំណើរកម្សាន្តពេលរាត្រី “ការស្វែងយល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ហ័ងថាញថាំងឡុង (Hoang thanh Thang Long)​ ” អ្នកទស្សនានឹងស្វែងយល់ពីតម្លៃដ៏អស្ចារ្យនៃបេតិកភណ្ឌពិភពលោក កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនេះដែលមានអាយុកាលជាង ១៣ សតវត្ស (បាន​កសាងពីសតវត្សទី ៧ រហូតដាល់​សតវត្សទី ១៦) និង​ឆ្លង​កាត់​​ដំណាក់កាលចុះឡើង​ដោយ​ឥតឈប់ឈរនៃឧប្បហេតុ​ប្រវត្តិសាស្ត្រ ក្នុងរាជកាល​ជាច្រើន​ ក្នុងសម័យសក្តិភូមិរបស់វៀតណាមដូចជា៖ រាជកាល​ លី (Ly) រាជកាល ត្រឹន (Tran) រាជកាលឡេ (Le) រាជកាលង្វៀន (Nguyen)។ នៅទីនេះ ក្នុងបរិវេណដ៏ធំដែលមានផ្ទៃដីប្រហែល ២០.០០០ ហិកតា បានបំភ្លឺដោយបច្ចេកវិទ្យាពន្លឺទំនើប អ្នកទស្សនានឹងរកឃើញភាពស្រស់ស្អាតនៃស្ថាបត្យកម្មកំពែង គ្រឹះនៃព្រះរាជវាំង ទីតាំងបុរាណវត្ថុដ៏ធំ និងទស្សនាការសម្តែងសិល្បៈដ៏រស់រវើកដែលពិពណ៌នាអំពីរបៀបរស់នៅរបស់ស្តេច​និងមន្ត្រីរាជការ​ក្នុង​ព្រះវាំង​... ដែលជួយ​រក​ឃើញ​អ្វីអាថ៌​កំបាំង​ខ្លះ​នៃ​ជីវិត​រាជវង្ស​ក្នុង​សម័យសក្តិភូមិ​បុរាណ។

ប្រសិនបើដំណើរកម្សាន្ត "ការស្វែងយល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ហ័ងថាញថាំងឡុង (Hoang thanh Thang Long)​ " ជួយឱ្យអ្នកទស្សនាស្វែងយល់ពីប្រវត្តិសាស្ត្រសក្តិភូមិវៀតណាម​ក្នុង​រយៈពេលយូរអង្វែង រីឯដំណើរទេសចរណ៍ "រាត្រីដ៏ពិសិដ្ឋ - រស់នៅដូចផ្កា" នៅកេរ្តិ៍ដំណែ​លប្រវត្តិសាស្ត្រពន្ធនាគរ ហ័រឡ (Hoa Lo) នាំមកជូនអ្នកទស្សនានូវអារម្មណ៍ស្មោះត្រង់ និងឈឺចាប់អំពីការឈឺចាប់ និងការបាត់បង់​របស់អ្នកម្តាយ ប្រពន្ធ និងទាហាននារីបដិវត្តន៍ ដែលរក្សាភាពស្មោះត្រង់ចំពោះបដិវត្តន៍ និងមិនចុះចាញ់សត្រូវ។ ទោះបីជាប់គុក ត្រូវដាក់ទណ្ឌកម្មក្នុងបរិយាកាសងងឹត ថប់ដង្ហើម និងកាចសាហាវដ៏រន្ធត់ចិត្តនៃ "នរកនៅលើផែនដី" ពន្ធនាគារ ហ័រឡ (Hoa Lo)។

ភ្ញៀវទេសចរណ៍ទៅទស្សនាច្រកទ្វារ ខួវវ៉ាន់កាក (Khue Van Cac) នៅវ៉ាន់មៀវ - ក្វឹកទឹយ៉ាម (Van Mieu Quoc tu giam) ។
ភ្ញៀវទេសចរណ៍ទៅទស្សនាច្រកទ្វារ ខួវវ៉ាន់កាក (Khue Van Cac) នៅវ៉ាន់មៀវ - ក្វឹកទឹយ៉ាម (Van Mieu Quoc tu giam) ។

ភាពពិសេសមួយទៀតក្នុងដំណើរស្វែងយល់នូវរដ្ឋធានីហាណូយ (Ha Noi) លើកនេះគឺដំណើរទេសចរណ៍ដោយឡានក្រុងពីរជាន់ដែលឆ្លងកាត់ផ្លូវល្បីៗជាច្រើន និងអាសយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រនៃរាជធានី ដូចជាបឹង​ ហូហ្គៀម (Ho Guom) បឹងតី (Ho Tay) វ៉ាន់មៀវ - ក្វឹកទឹយ៉ាម (Van Mieu Quoc tu giam) វិមានតំកល់សពលោកប្រធានហូជីមិញ រោងមហោស្រពធំ បង្គោល​ទង់ជាតិ... ពីជាន់ខាងលើនៃឡានក្រុង ភ្ញៀវទេសចរណ៍អាចសម្របខ្លួន​ក្នុងបរិយាកាសត្រជាក់ត្រជុំ ខណៈឡានក្រុងឆ្លងកាត់ផ្លូវដែលមានដើមឈើពណ៌បៃតងជាច្រើន។ ទន្ទឹម​នឹង​នេះ​អ្នក​ទស្សនានឹង​មើលឃើញនូវទេសភាពអ៊ូអរនិងចម្រុះពណ៌នៅលើវិថីនានា ដើម្បីគយគន់ភាពស្រស់ស្អាតនៃសណង់វប្បធម៌គំរូនៃរាជធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំ...

លោកស្រី Stella អនុប្រធានសមាគមមិត្តនៃបេតិកភណ្ឌវៀត ណាមដែលបាននាំក្រុមភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនមកស្វែងយល់នូវរដ្ឋធានីហាណូយ (Ha Noi) បានមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំ គ្រប់ផ្លូវ គ្រប់ជ្រុងនៃរដ្ឋធានីនេះគឺជាបេតិកភណ្ឌ​ទាំងអស់។ ពីព្រោះ​វា​មាន​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​រដ្ឋធានីហាណូយ (Ha Noi) »។

ភាពទាក់ទាញនៃភូមិបុរាណនៅជាយក្រុង

ភ្ញៀវទេសចរមក​រដ្ឋធានីហាណូយ (Ha Noi) មិនត្រឹមតែចាប់អារម្មណ៍នឹងបេតិកភណ្ឌក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងពួកគេក៏ចាប់អារម្មណ៍នឹងសម្រស់ភូមិបុរាណជាច្រើន នៅជាយក្រុងដូចជា៖ ភូមិបុរាណ ឌឿង​ឡឹម (Duong Lam) (ទីរួម​ខេត្តសើន​តី ( Son Tay)) ភូមិបុរាណ បាតត្រាង (Bat Trang) (ស្រុកយ៉ាឡឹម (Gia Lam), ភូមិដាំដើម​ឈើ​លំអរ ហ៊ុង​វ៉ឹន (Hong Van) (ស្រុក ធឿង​ទីន (Thuong Tin)), ភូមិត្បាញ មីឌឹក (My Duc ) (ស្រុក​ មីឌឹក (My Duc)), ភូមិ​ត្បាញឫស្សីនិង​ផ្តៅ ភូវិញ (Phu Vinh) (ស្រុក​ ជឿង​មី (Chuong My)), ភូមិប៉ាក់ គ្វឹតដុង (Quat Dong) (ស្រុក​ធឿង​ទីន (Thuong Tin)) ភូមិ​សូន​រូបរាង​តុក្តាពីម្សៅអង្ករ (ស្រុក ស្វឹន​ឡា (Xuan La)) ភូមិដាំត្បូង​ខ្យង ឃុំ​ជួន​ង៉ (Chuon Ngo) (ស្រុក​ ភូស្វៀន (Phu Xuyen))...

ដូច្នេះ ឧស្សាហកម្មទេសចរណ៍ហាណូយ (Ha Noi) កំពុងជំរុញការអភិវឌ្ឍន៍ដំណើរទេសចរស្វែងយល់នូវភូមិបុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ជាឧទាហរណ៍ ភូមិបុរាណ ឌឿងឡឹម ( Duong Lam) តែងតែទាក់ទាញភ្ញៀវមកទស្សនាដោយរូបភាពផ្ទះចាស់ៗសង់ពីឥដ្ឋថ្មបាយក្រៀម និងបរិយាកាសសុខសាន្តនៃតំបន់​ជនបទដែល​មាន​ក្លោងទ្វារភូមិ ដើមជ្រៃ ទីធ្លាអារាម...។

មជ្ឈមណ្ឌលស្នាដៃឆ្នើមនៃភូមិសិប្បកម្មវៀតណាមត្រូវបានសាងសង់ឡើង ដើម្បីលើកតម្កើងតម្លៃ និងស្នាដៃឆ្នើមនៃភូមិសិប្បកម្ម បាតតាង (Bat Trang) និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាព និងម៉ាកយីហោគ្រឿងសេរ៉ាមិច និងផលិតផលសិប្បកម្មផ្សេងទៀតរបស់វៀតណាម។ រូបថត៖ កុង​ដាត/VNP
មជ្ឈមណ្ឌលស្នាដៃឆ្នើមនៃភូមិសិប្បកម្មវៀតណាមត្រូវបានសាងសង់ឡើង ដើម្បីលើកតម្កើងតម្លៃ និងស្នាដៃឆ្នើមនៃភូមិសិប្បកម្ម បាតតាង (Bat Trang) និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាព និងម៉ាកយីហោគ្រឿងសេរ៉ាមិច និងផលិតផលសិប្បកម្មផ្សេងទៀតរបស់វៀតណាម។

លោក Alex Qua ជា​អ្នក​ទេសចរ​ណ៍ជនជាតិ​សិង្ហបុរីម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ភូមិ​បុរាណ ឌឿងឡឹម (Duong Lam) នាចុងសប្តាហ៍ដោយម៉ូតូ។ លោកបានមានប្រសាសន៍ថា តំបន់ជនបទនៃប្រទេសវៀតណាមមានភាពស្រស់ស្អាត និងសុខសាន្តណាស់ ផ្ទះចាស់ៗនៅភូមិ ឌឿង​ឡឹម (Duong Lam) មានអាយុរាប់រយឆ្នាំ ពិតជាពិសេសណាស់ ហើយប្រជាជននៅទីនោះស្លូតបូត និងរាក់ទាក់។ គាត់ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខម្ហូបពិសេសនៃតំបន់ជនបទដូចជា ស្ករសណ្តែកដី ហើយចាប់អារម្មណ៍ចំពោះម្ហូបអាហារវៀតណាមសុទ្ធដែល​កែច្នៃតាមបែបជនបទ ដោយប្រជាជននៃភូមិ ឌឿង​ឡឹម (Duong Lam) ផ្ទាល់។

លោក កាវ​វ៉ាន់ហៀន (Cao Van Hien) ម្ចាស់រោងជាងផលិតស្ករសណ្តែតដី ហៀន​បាវ​ (Hien Bao) នៅភូមិ ឌឿង​ឡឹម (Duong Lam) បាននិយាយថា រោងជាងផលិតស្ករសណ្តែតដីរបស់លោកបានស្វាគមន៍​ក្រុមភ្ញៀវទេសចរជាច្រើនមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់ពីដំណើរការផលិត​ផលិតផលពិសេស​នៅក្នុងភូមិ ដូចជាស្ករសណ្ដែកដី និងស្ករល្ង។ អង្គការ​ជប៉ុន JICA ធ្លាប់​មក​ភូមិ ​ដើម្បី​សហការ​រៀបចំ​ការ​ប្រកួត​អំពីផលិតផល​ទេសចរណ៍​នៅ​ភូមិ​បុរាណ​ឌឿងឡឹម (Duong Lam)។

ថ្មីៗនេះ ដំណើរកម្សាន្ត "ស្នាមជើងនៃភូមិបាតត្រាង (Bat Trang)" ត្រូវបានបើក ដែលផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ថ្មីៗអំពីការស្វែងរកភូមិសិប្បកម្មនៅតំបន់ជាយក្រុង។ មកភូមិ​ បាតត្រាង (Bat Trang) ភ្ញៀវទេសចរណ៍អាចជិះកង់តាមដងផ្លូវក្នុងភូមិដែល​ក្រាលអិដ្ឋសំប៉ែត និងស្វែងយល់ពីប្រវត្តិភូមិបុរាណដែលមានបច្ចេកទេសផលិតគ្រឿងសេរ៉ាមិចល្បីៗក្នុងប្រទេស និងនៅលើពិភពលោក។ ព្រមទាំង ភ្ញៀវ​នឹង​មាន​ឱកាសមកទស្សនា​សារមន្ទីរសេរ៉ាមិច បាត​ត្រាង (Bat Trang) ដែលជាសំណង់ស្ថាបត្យកម្មពិសេសតែមួយគត់ និងជាកន្លែងរក្សាទុក និងដាក់តាំងផលិតផលពិសេសជាច្រើនរបស់ភូមិនេះ។

ប្រធាននៃក្លឹបទេសចរណ៍ Unesco វៀតណាម និងជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ VietSense លោក ង្វៀន វ៉ាន់តាយ (Nguyen Van Tai) បានសន្និដ្ឋានថា៖ “អ្វីដែលធ្វើឱ្យអាជីវកម្មទេសចរណ៍រីករាយបំផុតគឺប្រព័ន្ធសេវាកម្មស្នាក់នៅ និងម្ហូបអាហារ រួមជាមួយនឹង​កន្លែង​ទេសចរណ៍ជាច្រើន​នៅរដ្ឋធានី​ហាណូយ (Ha Noi) បានបើកទ្វារឡើង​វិញ​និងត្រៀម​ខ្លួនរួចជាស្រេច​ ដើម្បី​ឆ្លើយតបនឹង​ការរៀបចំដំណើរការរបស់អង្គការអាជីវកម្ម​​ទេសចរណ៍។ ភ្ញៀវមករដ្ឋធានី​ហាណូយ (Ha Noi)​ មានការពេញចិត្ត និងផាសុកភាពខ្លាំងណាស់ ព្រោះពួកគេតែងតែមានអារម្មណ៍ថា នៅទីនេះមានសុវត្ថិភាព និងពេញចិត្តជាមួយនឹងគុណភាពនៃសេវាកម្ម និងគោលដៅនានា។

អាចនិយាយបានថា បន្ទាប់ពីជំងឺរាតត្បាត Covid-19 បាន​គ្រប់គ្រងដោយ​ជោគជ័យ ទេសចរណ៍រដ្ឋធានី​ហាណូយ (Ha Noi) បានស្តារឡើងវិញនិងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារភាពទាក់ទាញរបស់ខ្លួន។ ជាពិសេស បន្ទាប់ពីព្រឹត្តិការណ៍ SEA Game លើកទី ៣១ ត្រូវបានរៀបចំ និងប្រារព្ធឡើងដោយជោគជ័យនៅរដ្ឋធានី​ហាណូយ (Ha Noi) និងតំបន់ជិតខាងមួយចំនួនក្នុងខែឧសភា រូបភាពនៃរដ្ឋធានី​ហាណូយ (Ha Noi) ប្រកបដោយសុវត្ថិភាព ដែលបានមិត្តអន្តរជាតិបានដឹង។ ដូច្នេះហើយ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលថា ឆ្នាំនេះ រដ្ឋធានី​ហាណូយ (Ha Noi)ត្រូវបានបន្តបោះឆ្នោតនិង​ជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានធំៗ លើពិភពលោកថា ជាគោលដៅទាក់ទាញនៃតំបន់ និងពិភពលោក។ នេះ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​ថា រដ្ឋធានី​ហាណូយ (Ha Noi)​ ​នឹង​បន្ត​ក្លាយ​គោលដៅ​ភ្លឺស្វាងក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ៕

គេហទំព័រ Trip Advisor ចាត់ចំណាត់ថ្នាក់រដ្ឋធានី​ហាណូយ (Ha Noi) ក្នុង​ចំណោមគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ២៥ នៅអាស៊ី និងគោលដៅដៅទេសចរណ៍ពេញនិយមបំផុតទាំង ២៥ នៅលើពិភពលោក។ ទស្សនាវដ្ដី Time (សហរដ្ឋអាមេរិក) បានបោះឆ្នោតនិង​ជ្រើសរើសរដ្ឋធានីហាណូយជាគោលដៅមួយក្នុងចំណោមគោលដៅទាំងបីរបស់វៀតណាមដែល​ជាប់ឈ្មោះក្នុងបញ្ជីកន្លែងអស្ចារ្យបំផុតទាំង ១០០ នៅលើពិភពលោក។ ស្ថានប័ន Deep Knowledge Analytics (DKA) បានចាត់ចំណាត់ថ្នាក់រដ្ឋធានីហាណូយ (Ha Noi) ក្នុងបញ្ជីទីក្រុងចំនួន ៥០ ដែលមានការឆ្លើយតបនឹងជំងឺរាតត្បាតល្អបំផុតនៅលើពិភពលោក។ ហើយថ្មីៗនេះ រដ្ឋធានី​ហាណូយ (Ha Noi) បានបោះឆ្នោតនិង​ជ្រើសរើសដោយ CNN ថាជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតទាំង ១២ នៅលើពិភពលោកសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ រីឯ World Travel Awards ២០២២ (ពានរង្វាន់ទេសចរពិភពលោក) បានផ្តល់កិត្តិយសដល់រដ្ឋធានី​ហាណូយ (Ha Noi) ជាគោលដៅទាក់ទាញបំផុតក្នុងពិភពលោកសម្រាប់ការធ្វើដំណើររយៈពេលខ្លី។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស