តាមការព្យាករណ៍ នាពេលខាងមុខ ការលំបាក និងបញ្ហាប្រឈមនឹងបន្តកើតមានឡើងច្រើនជាងឱកាស ហើយនឹងមានឧបសគ្គជាច្រើនទៀតចំពោះដំណើរការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។
![]() |
![]() |
![]() |
នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh |
នាថ្ងៃទី ២៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ ២០២២ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សង្គមខែតុលា និងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ សំដៅដកបទពិសោធន៍ក្នុងការដឹកនាំ ការសម្របសម្រួលចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ ធានាការសម្រេចរាល់គោលដៅដែលបានដាក់ចេញ បញ្ចប់ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រហែល ១ ឆ្នាំមុន ក្នុងខែតុលា ឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ ១២៨ ស្តីពី "ការសម្របខ្លួនប្រកបដោយសុវត្ថិភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩" ដោយប្តូរទិសដៅគោលនយោបាយមិនបន្ត "សូន្យ-កូវីដ" ប៉ុន្តែទាំងការបង្ការ និង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ មកទល់នឹងពេលនេះ បើក្រឡេកមើលទៅក្រោយខែតុលា និង១០ខែកន្លងមក ស្ថានភាពគឺខុសគ្នាខ្លាំងពី១០ខែនៃឆ្នាំ២០២១។ ស្ថានភាពពិភពលោកបន្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ទាំងកត្តាហានិភ័យសេដ្ឋកិច្ច និងនយោបាយ បញ្ហានយោបាយ និងសង្គម។ កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងឥទ្ធិពលយ៉ាងខ្លាំងលើមាត្រដ្ឋានពិភពលោក។
យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ ក្នុងខែតុលា និងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ស្ថានភាពសេច្ឋកិច្ច សង្គមបានរីកចម្រើនលើគ្រប់វិស័យជាមួយចំណុចភ្លឺជាច្រើនដូចជា៖ ម៉ាក្រូសេដ្ឋកិច្ចរក្សាបានស្ថិរភាព អតិផរណាស្ថិតក្រោមការគ្រប់គ្រង តុល្យភាពធំៗ សន្តិសុខស្បៀងអាហារត្រូវបានធានា តម្លៃប្រាក់នាំចេញ នាំចូលសម្រេចបានជាង ៦១៦ ពាន់លានដូល្លារអាមេរិក (កើនជាង១៤%); ទីផ្សាររូបិយវត្ថុឆ្លើយតបនឹងការវិវឌ្ឍយ៉ាងឆាប់រហ័ស និងខ្លាំងក្លានៃទីផ្សារអន្តរជាតិ ផលិតកម្មឧស្សាហកម្មបានបន្តងើបឡើងវិញ។ ផលិតកម្មកសិ-រុក្ខ-ជលផលអភិវឌ្ឍន៍ ស្ថិរភាព ពាណិជ្ជកម្ម និងសេវាកម្មបានស្ដារឡើងវិញយ៉ាងសកម្ម។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា តាមការព្យាករណ៍ នាពេលខាងមុខ ការលំបាក និងបញ្ហាប្រឈមនឹងបន្តកើតមានឡើងច្រើនជាងឱកាស ហើយនឹងមានឧបសគ្គជាច្រើនទៀតចំពោះដំណើរការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។ ជាពិសេស ឆ្នាំ ២០២២ ជិតកន្លងផុតទៅហើយ ប៉ុន្តែទំហំការងារកាន់តែកើនឡើង ហើយមានសម្ពាធធំ។ ដូច្នេះហើយ សមាជិករដ្ឋាភិបាលចាំបាច់ត្រូវប្ដេជ្ញាចិត្តខ្ពស់ ខិត្តខំប្រឹងប្រែងថែមទៀត ប្រុងប្រយ័ត្នថែមទៀត និងធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាពជាង ដើម្បីសម្រេចឲ្យបានល្អប្រសើរនូវរាល់គោលដៅ និងភារកិច្ចដែលបានដាក់ចេញ៕
មតិពីមិត្តអ្នកអាន