Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ជំនួយនីមួយៗគឺជាប្រភពស្មារតីសម្រាប់ជនក្រីក្រជំនះការលំបាក

15:14 | 19/10/2022

នាយប់ថ្ងៃទី ១៧ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមកម្មវិធី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ”។

ប្រព័ន្ធធនាគារដើរតួនាទីជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច ប្រព័ន្ធធនាគារដើរតួនាទីជាសរសៃឈាមនៃខឿនសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយស្ត្រី អំពីសមភាពយេនឌ័រនិងការអភិវឌ្ឍ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយស្ត្រី អំពីសមភាពយេនឌ័រនិងការអភិវឌ្ឍ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅកម្មវិធី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ”។ (រូបថត៖ VOV)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅកម្មវិធី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ”។

នាយប់ថ្ងៃទី ១៧ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមកម្មវិធី “ប្រទេសជាតិទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ”។

កម្មវិធីគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យនយោបាយ សង្គម និងមនុស្សធម៌ដ៏ជ្រាលជ្រៅ ដើម្បីពង្រីកប្រពៃណីសាមគ្គីភាព ស្មារតីជួយទំនុកបម្រុងគ្នាទៅវិញទៅមក របស់សហ គមន៍ ក្នុងគោលបំណងយកចិត្តទុកដាក់ ថែទាំ ជួយឧបត្ថម្ភជនក្រីក្រឲ្យឈានឡើងរួច ផុតពីភាពក្រីក្រប្រកបដោយចីរភាព។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ តែងតែត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ជាពិសេស ដោយ ចាត់ទុក នេះជាតម្រូវការចាំបាច់បន្ទាន់ ជាភារកិច្ចសំខាន់ និងជាយុទ្ធសាស្ត្រនៃដំណើរ ការអភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយចីរភាព។ ការរួមដៃគ្នាដើម្បីជនក្រីក្រ - មិន ទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចនៅពីក្រោយ" មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ថែម ទាំងជាសកម្មភាពជាក់ស្ដែងទៀតផង។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖

“យើងគួរតែនៅក្បែរ ដាក់ខ្លួនក្នុងស្ថានភាពរបស់ជនក្រីក្រ របស់ជីវិតអភព្វដើម្បីជួយគេដោយអស់ពីចិត្ត ពីបេះដូង ពីការយោគយល់ ការគោរពនិងការអាណិតអាសូរយ៉ាងជ្រាលជ្រៅ។ ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ គឺជាបញ្ហា របស់ប្រជាជន និងប្រទេសទាំងមូល ដែលចាំបាច់ត្រូវមានវិធីអភិក្រមដោយប្រជាជន ទាំងមូល នៅកម្រិតជាតិ។ នោះគឺជាការចូលរួមយ៉ាងសកម្មរបស់សហគមន៍ និងការ សម្របសម្រួល ការជួយឧបត្ថម្ភគាំទ្រពីគ្រប់ថ្នាក់ គ្រប់វិស័យ និងមិត្តភក្តិ ដៃគូអន្តរ ជាតិ។ ខ្ញុំសូមស្នើនិងអំពាវនាវដោយស្មោះអស់ពីចិត្តដល់បណ្ដាក្រសួង ទីភ្នាក់ងារ មូលដ្ឋានទាំងអស់ ឲ្យបន្តអនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពនូវ គោលជំហរ និងគោលនយោបាយស្ដីពីការកាត់បន្ថយភាពក្រីក្រ ជាពិសេសកម្មវិធី គោលដៅជាតិចំនួន៣។ ដោះស្រាយបញ្ហាជំពាក់ជំពិនឲ្យទាន់ពេលវេលា។

លើក កំពស់ចំណេះដឹង ជំនាញផលិតកម្ម បង្កើតការងារបន្ថែមដល់ជនក្រីក្រ។ អង្គការ បុគ្គល និងសហគ្រាសទាំងក្នុងនិងក្រៅប្រទេស បន្តរួមដំណើរ រួមដៃគ្នាមានសកម្មភាព ជាក់ស្តែង ចូលរួមចំណែកកាន់តែច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខសង្គម”។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី មានអង្គការ អង្គភាព សហគ្រាស និងបុគ្គលចំនួន ១៦៧ បានរួមដៃគ្នាជួយឧបត្ថម្ភជនក្រីក្រ ដោយទឹកប្រាក់សរុបជាង ១.១៧៧ ពាន់លានដុង ដែលបានឧបត្ថម្ភនិងចុះបញ្ជីឧបត្ថម្ភ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី