Trending now

ស្រុក លុកង៉ាន ដាស់ទេសចរណ៍បៃតងងើបពីដំណេក

10:12 | 26/10/2022

លុកង៉ាន ជាស្រុកតំបន់ភ្នំមួយសម្បូរសក្តានុភាពអភិវឌ្ឍទេសចរណ៍បៃតង (ទេសចរណ៍អេកូឡូស៊ី - សម្រាកលម្ហែកាយនិងទេសចរណ៍សហគមន៍) របស់ខេត្ត បាក់យ៉ាង។

ខេត្ត Bac Giang បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ខេត្ត Bac Giang បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ខេត្ត Bac Giang និងគោលដៅដែលមានមនុស្សតិចណាស់ស្គាល់ដល់ ខេត្ត Bac Giang និងគោលដៅដែលមានមនុស្សតិចណាស់ស្គាល់ដល់

នៅទីនេះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតដោយមានគោលដៅទេសចរណ៍ដ៏ទាក់ទាញដូចជាបឹង កឹមសឺន បឹង ឃួនថឹន វត្ត អាមវ៉ាយ ហើយក៏ជាដែនដីសម្បូរអត្តសញ្ញាណវប្បធម៌ផងដែរ។

ស្រុក លុកង៉ាន ដាស់ទេសចរណ៍បៃតងងើបពីដំណេក
ឈានចូលរដូវកាលប្រមូលផលគូលែន ក្រូចពោធិ៍សាត់ ក្រូចថ្លុងរៀងរាល់ឆ្នាំ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង) ទាក់ទាញភ្ញៀវទេសចររាប់សែនលើកនាក់អញ្ជើញមកទស្សនា ទេសចរឆ្លងកាត់បទពិសោធន៍

ស្រុកក៏មានតំបន់ដីដាំដំណាំហូបផ្លែធំជាងគេបំផុតនៅភូមិភាគខាងជើង មានផ្ទៃដីជាង ១៥.០០០ ហិកតា មានឧត្តមភាពយ៉ាងខ្លាំងដើម្បីអភិវឌ្ឍទេសចរណ៍ចម្ការដំណាំហូបផ្លែ ជាពិសេសគឺក្នុងរដូវគូលែន កូ្រចពោធិ៍សាត់ កូ្រចថ្លុង។

ស្រុក លុកង៉ាន ដាស់ទេសចរណ៍បៃតងងើបពីដំណេក
តំបន់បឹង កឹមសឺន គឺជាបរិយាកាសទេសចរណ៍សំខាន់មួយក្នុងចំណោមបរិយាកាសទេសចរណ៍សំខាន់ចំនួនពីរក្នុងគម្រោងមេអភិវឌ្ឍអេកូទេសចរណ៍សហគមន៍ដំណាក់កាល ២០២១ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ របស់ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង)

រយៈពេលកន្លងទៅមិនយូរប៉ុន្មាន រាប់សិបគួ្រសារក្នុងស្រុកតូ្រវបានគណៈកម្មាធិការប្រជាជនស្រុក លុកង៉ាន ជ្រើសរើសដើម្បីដាក់បញ្ចូលក្នុងធួរដំណើរទេសចរណ៍កសិដ្ឋានដាំដំណាំគួបផ្សំជាមួយនឹងការគន់មើលទេសភាពបឹង កឹមសឺន បឹង ឃួនថឹន អញ្ជើញទស្សនាភូមិមី ធូយឿង បង្កើតស្លាកស្នាមពោរពេញដោយលក្ខណៈអំពីដែនដីនិងអ្នកស្រុក លុកង៉ាន។

ស្រុក លុកង៉ាន ដាស់ទេសចរណ៍បៃតងងើបពីដំណេក
មណ្ឌលទេសចរណ៍បឹង ឃួនថឹន មើលពីអាកាស

ដើម្បីដាស់សក្ដានុភាពទេសចរណ៍បៃតងងើបពីដំណេក ស្រុក លុកង៉ាន បានកសាង គម្រោងមេអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីសហគមន៍ដំណាក់កាល ២០២១ - ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ចំណុចស្នូលគឺកសាងបរិយាកាសទេសចរណ៍សំខាន់ ចំនួនពីរគឺតំបន់បឹង កឹមសឺន និងតំបន់ដំណាំហូបផ្លែ ព្រមទាំងអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិ នុង នៅភូមិបុរាណ បាក់ហ្វា ឃុំ តឹនសឺន៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់