យុគសម័យ - មកខេត្ត Bac Giang ភ្ញៀវទេសចរណ៍អាចទៅទស្សនាកំពែងបុរាណ Xuong Giang វត្ត Bo Da ភូមិ Bac Hoa ឬពិធីបុណ្យបោកចំបាប់ភក់ភូមិ Van។
![]() |
![]() |
លោក Tran Van Tuan កើតក្នុងឆ្នាំ ១៩៨៩ រស់នៅឃុំ Dong Viet ស្រុក Yen Dung បានថតរូបកម្រងរូបថតស្រុកកំណើរ Bac Giang។ លោក Tuan បានចែករំលែកថា ខេត្ត Bac Giang គឺជាទឹកដីបេតិកភណ្ឌដែលមានភូមិសាស្ត្រចម្រុះ ទេសភាពដ៏ទាក់ទាញ ភូមិសិប្បកម្មប្រពៃណី បេតិកភណ្ឌវប្បធម៌អរូបី និងពិធីបុណ្យប្លែកៗ។
មិ Bac Hoa ដែលជាកន្លែងរស់នៅរបស់ជនជាតិ Nung នៅតែរក្សាបាននូវលក្ខណៈផ្ទះជញ្ជាំងដែលមានដំបូលប្រក់ក្បឿងយីន (yin )និង យ៉ាង (yang) ពីអតីតកាលក្នុងឃុំ Tan Son ស្រុក Luc Ngan ចម្ងាយជាង ១០០ គីឡូម៉ែត្រពីទីក្រុង Bac Giang។ មក Bac Hoa ភ្ញៀវនឹងរីករាយជាមួយបទចម្រៀងប្រជាប្រិយ Soong Hao និងភ្លក់រសជាតិឆ្ងាញ់នៃនំស្មា។
![]() |
ភូមិ Van |
ពិធីបុណ្យបោកចំបាប់ភក់នៅភូមិ Van បានប្រារព្ធឡើង ៤ ឆ្នាំម្តង (ឬពីរឆ្នាំម្តង តាមការកំណត់របស់ភូមិ) នៅអារាមគោរពបូជាព្រះ Tam Giang ភូមិ Yen Vien ឃុំ Van Ha ស្រុក Viet Yen ។
![]() |
ពិធីបុណ្យបោកចំបាប់ |
ពិធីបុណ្យបោកចំបាប់នេះប្រារព្ធឡើង ដើម្បីអបអរជ័យជម្នះ គោរពដល់អាទិទេពដែលគាំពាភូមិក្នុងរឿងព្រេងនិទាន និងបួងសួងសុំរដូវប្រមូលផលផលជាច្រើនសន្ធឹក។ នៅឆ្នាំ ២០២២ ពិធីបុណ្យនេះបានទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យចូលរួម។ លើសពីនេះ ពិធីបុណ្យនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងខែឧសភា ដែលទាក់ទងនឹងជំនឿនៃការថ្វាយបង្គំព្រះព្រះអាទិត្យ។
![]() |
ភូមិ Sau |
ភូមិ Sau ស្ថិតក្នុងឃុំ Lien Chung (មុនគឺឃុំ Chung Son) ស្រុក Tan Yen។ ភូមិ Sau មានលក្ខណៈដោយជនបទភាគខាងជើងនៃប្រទេសវៀតណាម ភូមិបច្ចុប្បន្នមិនរងផលប៉ះពាល់ដោយនគរូបនីយកម្ម និងទេសចរណ៍ទេ ហើយភ្ញៀវគួរទៅទស្សនា។
![]() |
តំបន់ទេសចខាងវិញ្ញាណ Tay Yen Tu |
ទេសភាពរួមនៃតំបន់ទេសចខាងវិញ្ញាណ Tay Yen Tu - តំបន់ទេសចរណ៍អេកូឡូស៊ីនៅពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២២ ដែលមានបរិវេណធំនៅខាងមុខ។
ក្រៅពីតំលៃនៃប្រវត្តិសាស្ត្រ Tay Yen Tu ក៏ជាទឹកដីនៃភ្នំដ៏អស្ចារ្យ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាតផងដែរ ដូច្នេះតាំងពីបុរាណកាលមក កន្លែងនេះត្រូវបានជ្រើសរើសដោយស្តេចនៃរាជវង្ស Ly និង Tran ជាកន្លែងសម្រាប់កសាងវត្តអារាម ដើម្បីសិក្សាសាសនា។
![]() |
បឹង Cam Son |
បឹង Cam Son ដែលជាបឹងទឹកសាបធម្មជាតិដ៏ធំមួយស្ថិតនៅឃុំជាច្រើននៃស្រុក Luc Ngan ខេត្ត Bac Giang និងខេត្ត Lang Son មានទំហំប្រហែល ២.៦០០ ហិកតា។ មកដល់បឹង Cam Son អ្នកទេសចរអាចសម្របខ្លួនក្នុងទេសភាពធម្មជាតិ ខ្យល់បរិសុទ្ធ និងទឹកថ្លាខៀវ។ បឹង Cam Son ក៏ជាការបំផុសគំនិតសម្រាប់តន្ត្រីករ Pho Duc Phuong ឲ្យនិពន្ធបទចម្រៀង បឹងលើភ្នដ៏ល្បីផងដែរ។
ដោយមានទីតាំងភូមិសាស្រ្តដែលមានសក្ដានុពលខ្លាំង អាកាសធាតុល្អ និងមិនសូវមានគ្រោះមហន្តរាយធម្មជាតិ ខេត្ត Bac Giang មានផ្លែគូលែន។ បច្ចុប្បន្ននេះ ផ្លែគូលែនត្រូវបានចាត់ទុកថា ជាមោទនភាពរបស់ប្រទេសវៀតណាម បរិមាណផ្លែគូលែនក្នុងឆ្នាំ២០២២ ត្រូវបានគេប៉ាន់ប្រមាណថា មាន ១៨០០០០តោន “ផ្លែធំ សំបកក្រហម គ្រាប់តូច សាច់ក្រាស់” ដែលធ្វើឱ្យវាក្លាយជាម៉ាកល្បីទាំងក្នុង និងក្រៅប្រទេស។
![]() |
ផ្លែគូលែន |
Luc Ngan មិនត្រឹមតែមានផ្លែគូលែនដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែក៏មានមី chu នៅសហករណ៍មី chu Dau Anh ក្នុងឃុំ Nam Duong ផងដែរ។ ខ្សែសង្វាក់ផលិតកម្មមី chu មានដំណាក់កាលជាច្រើន រួមទាំងការហាលមី (រូបថត) មានគំរូដ៏ស្រស់ស្អាតជាច្រើន គុណភាព សុវត្ថិភាពចំណីអាហារ និងអនាម័យ។ មី chu នត្រឹមតែល្បីក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំចេញទៀតផង។
![]() |
មី chu |
ដើមគរនៅក្បែរអារាម Ba Co Yen Dung (ដែលគេហៅថា ដើមគរ Lang Son) នៅភូមិ Tan My ឃុំ Lang Son ស្រុក Yen Dung ត្រូវបានទទួលស្គាល់ថាជាដើមឈើបុរាណមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ដោយសមាគមសត្វនិងរុក្ខជាតិលំអវៀតណាមក្នុងខែកុម្ភៈ ២០២១។ ជារៀងរាល់ខែមីនា ភ្ញៀវទេសចរណ៍ និងអ្នកថតរូបដែលមកទីនេះ នឹងគយគន់ពណ៌ក្រហមនៃផ្កាគរ និងទេសភាពស្រស់ស្អាតជុំវិញ។ ដើមគរនេះមានអាយុកាលជាង ១០០ ឆ្នាំ មានកំពស់ ២៧,៥ ម៉ែត្រ មានផ្ទៃដី ១២០ ម៉ែត្រការេនិងមានអង្កត់ផ្ចិតដើម ២,៤ ម៉ែត្រ ។
![]() |
ដើមគរ |
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជ័យជំនះ Xuong Giang ភ្លឺចែងចាំងពេលយប់ក្នុងសង្កាត់ Xuong Giang ទីក្រុង Bac Giang។ សំណង់នេះត្រូវបានគេទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិក្នុងឆ្នាំ ២០០៩ ជាកេរ្តិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១៩។
ឆ្នាំ២០២០ គណៈកម្មាធិការប្រជាជនខេត្ត បានទទួលស្គាល់ថា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជ័យជំនះ Xuong Giang គឺជាកន្លែងទេសចរដែលមានអត្ថន័យសម្រាប់ប្រទេសនិយាយរួមនិងខេត្ត Bac Giang និយាយដោយឡែក។ ម្យ៉ាងទៀត កន្លែងបុរាណបានផ្សារភ្ជាប់ជាមួយនឹងឈ្មោះរបស់មេបញ្ជាការ លោក Le Loi និងទីប្រឹក្សារបស់គាត់ លោក Nguyen Trai និងមេបញ្ជាការមួយចំនួនរូបទៀត ដែលបានបញ្ជាដោយផ្ទាល់ឱ្យចូលរួមក្នុងសមរភូមិជ័យជំនះ Xuong Giang ក្នុងឆ្នាំ ១៤២៧ ។
![]() |
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជ័យជំនះ Xuong Giang |
លោក Tran Van Tuan ដែលជាអ្នកនិពន្ធនៃស៊េរីរូបថតបានឈ្នះពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ជាតិនៃ Sony World Photography Awards ឆ្នាំ ២០២០ ការតាំងពិព័រណ៍នៅឯការប្រលងថតរូបសិល្បៈអន្តរជាតិលើកទី ៩ នៅវៀតណាមក្នុងឆ្នាំ ២០១៩ ... នៅក្នុងរូបថត គាត់បាន check-inរដូវរីកក្នុងខែមីនា នៅឃុំ Tien Dung ស្រុក Yen Dung ខេត្ត Bac Giang៕
មតិពីមិត្តអ្នកអាន