Trending now

វៀតណាម និងអាស៊ានប្តេជ្ញាលុបបំបាត់ភាពក្រីក្រ និងធានាសន្តិសុខស្បៀង

09:17 | 14/10/2022 ឌីណា

យុគសម័យ - យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុងញូវយ៉ក នាថ្ងៃទី ១២ តុលា គណៈកម្មាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិភាក្សារួមស្តីពីការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍន៍កសិកម្ម និងសន្តិសុខស្បៀង។

វៀតណាមអំពាវនាវឲ្យធានាសន្តិសុខស្បៀងអាហារដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍន៍លើពិភពលោក វៀតណាមអំពាវនាវឲ្យធានាសន្តិសុខស្បៀងអាហារដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍន៍លើពិភពលោក
ធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០ ធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០
វៀតណាម និងអាស៊ានប្តេជ្ញាលុបបំបាត់ភាពក្រីក្រ និងធានាសន្តិសុខស្បៀង
ទិដ្ឋភាពរួមនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ AFP/VNA)

ប្រទេសដែលចូលរួមបានសម្តែងការព្រួយបារម្ភអំពីភាពក្រីក្របន្ត និងវិសមភាពកំពុង​វិវឌ្ឍន៍ ដែលក្នុង​នោះមានប្រជាជនជាង ៨០% រស់នៅក្នុងភាពក្រីក្រខ្លាំងនៅតំបន់ជនបទ ខណៈដែលសន្តិសុខស្បៀងត្រូវបានគំរាមកំហែង ដោយជំងឺរាតត្បាត COVID-19 ជម្លោះ និងបញ្ហាប្រឈមជាសកល។

បណ្តាប្រទេសនានាអំពាវនាវឱ្យអនុវត្តវិធានការគ្រប់ជ្រុងជ្រោយ ពហុវិមាត្រ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីលុបបំបាត់ភាពក្រីក្រ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង និងពង្រឹងលទ្ធភាព​ប្រឆាំង​នៃប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព ហើយ​អំពាវនាវ​ដៃកូ​អភិវឌ្ឍ ស្ថាប័ន​នៃ​អង្គការ សហប្រជាជាតិគាំទ្រខាងហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងការចែករំលែកបទពិសោធន៍សម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងនាមអាស៊ាន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា កសិកម្មគឺជាវិស័យសេដ្ឋកិច្ចសំខាន់នៅអាស៊ីអាគ្នេយ៍ ជួយបង្កើតការងារជូនប្រជាជនប្រមាណ ៣០% នៃចំនួនប្រជាជន និងរួមចំណែក ១២% ដល់ GDP។ ថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលុបបំបាត់ភាពក្រីក្រ ជំនះលើការកង្វះអាហារូបត្ថម្ភ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ