យុគសម័យ - ចាប់ពីការយល់ឃើញរបស់ខ្លួន ដែលតែងតែទទួលបានការជួយ ក្តីស្រលាញ់ និងការយកចិត្តទុកដាក់ និងពីអនុស្សាវរីយ៍ដែលឪពុកធម៌របស់ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ La Lay (ប៉ុស្តិ៍កងទ័ពការពារព្រំដែនច្រកទ្វារអន្តរជាតិ La Lay - វៀតណាម) នារី Ho Thi Nghin ជាសិស្សថ្នាក់ទី ១០ នៅអនុវិទ្យាល័យ Sa Muoi (ប្រទេសឡាវ) ខេត្ត Salavan (ឡាវ) បានបញ្ជូនទឹកចិត្តទាំងស្រុងក្នុងការសរសេរស្នាដៃ "កង់របស់ឪពុកធម៌ដែលជាកងទ័ពការពារព្រំដែន" ដែលបានចូលរួមក្នុងប្រកួត "រឿងរ៉ាវអំពីវត្ថុអនុស្សាវរីយ" និងទទួលបានរង្វាន់ទាំងពីរ ៖ រង្វាន់ទី ៣ និងរង្វាន់ចាប់អារម្មណ៍"មនុស្សវ័យក្មេងបំផុតដែលចូលរួមក្នុងការប្រកួតនេះ" ។
![]() |
![]() |
![]() |
នារី Ho Thi Nghin និង “ឪពុកធម៌” របស់គាត់ដែលជាលោកអនុសេនីយ៍ឯក Ngo Minh Truong កម្មាភិបាលនៃប៉ុស្តិ៍កងទ័ពការពារច្រកទ្វារព្រំដែនអន្តរជាតិ La Lay បានថតរូបជាមួយថ្នាក់ដឹកនាំក្នុងពិធីប្រកួតនេះ។ |
ការប្រកួត “រឿងរ៉ាវអំពីវត្ថុអនុស្សាវរីយ៍” បានរៀបចំដោយទស្សនាវដ្តីយុគសម័យ (ចំណុះសម្ព័ន្ធអង្គការមិត្តភាពវៀតណាម) សហការជាមួយស្ថានទូតនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម សមាគមមិត្តភាពវៀតណាម-ឡាវ និងសមាគមមិត្តភាពឡាវ-វៀតណាម ក្នុងឱកាសអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ ថ្ងៃទី ៥ ខែកញ្ញា (១៩៦២ - ២០២២); ៤៥ឆ្នាំ ចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ ថ្ងៃទី១៨ ខែកក្កដា (១៩៧៧-២០២២) និងឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២។
រឿងដែលនិទានដោយនារី Ho Thi Nghin (អ្នកស្រុកនៅភូមិ La Lay A Soi,ស្រុក Sa Muoi) ចាប់ផ្តើមពីស្ថានភាពលំបាកជាពិសេសរបស់គ្រួសារគាត់។ ឪពុកម្តាយរបស់ Ngin មានកូន ៦ នាក់។ ឪពុករបស់គាត់មានជំងឺផាកឃីនសុនរ៉ាំរ៉ៃ ដូច្នេះសុខភាពឪពុករបស់គាត់ខ្សោយ។ អ្នកាម្តាយគាត់សម្រាលកូនជាច្រើនដាង ក្នុងស្ថានភាពខ្វះខាត លំបាកលំបិន និងខ្វះការថែទាំសុខភាព នាំឱ្យក្រោយពេលសម្រាល សុខភាពរបស់អ្នកម្តាយគាត់ខ្សោយជាងឪពុកគាត់។ ឪពុកម្តាយគាត់រស់នៅដោយធ្វើស្រែ និងដាំដំឡូងមី ប៉ុន្តែដោយសារសុខភាពមិនសូវល្អ ពួកគាត់មិនអាចដាំដុះបានច្រើនទេ។ ដល់រដូវប្រមូលផលស្រូវ និងដំឡូងមី នារី Nghinh ត្រូវសុំគ្រូសម្រាកពីសាលា ដើម្បីឲ្យនាងនិងឪពុកម្ដាយទៅប្រមូលផលនៅស្រែ។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ ជាលព្រនរនីមួយៗអាចផ្ទុកបានពី ៥០ ទៅ ៦០ គីឡូក្រាម ប៉ុន្តែឪពុកម្តាយរបស់ Nghin ព្រនរបានត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ ហើយគាត់មានត្រឹមតែ ១០ ទៅ ១២ គីឡូក្រាមប៉ុណ្ណោះ។ ដូច្នេះ សេដ្ឋកិច្ចគ្រួសារមិនល្អប្រសើរទេ ជីវិតគឺពិបាកពេញមួយឆ្នាំ។
ម្យ៉ាងទៀត ដោយសារភាពក្រីក្រ និងភាពអត់ឃ្លាន បងស្រីទីពីររបស់ Nghin ឈឺ មិនអាចទិញថ្នាំបានគ្រប់គ្រាន់ដើម្បីព្យាបាល ទើបនាងស្លាប់ទាំងវ័យក្មេង។ ហើយប្អូនស្រីច្បងរបស់ នារី Nghin ត្រូវឈប់រៀន ដើម្បីរៀបការ។ ម្យ៉ាងទៀតដែរដោយសារភាពក្រីក្រ តាំងពីឆ្នាំ ២០១៧ ខណៈពេលដែលនារី Nghin បានរៀននៅថ្នាក់ទី ៤ គាត់បានប្រឈមមុខនឹង ស្ថិតការឈប់ទៅរៀន។ ជាសំណាងសម្រាប់កាត់ ការអនុវត្តកម្មវិធី "ជួយកូនសិស្សទៅសាលារៀន" ដែលបើកដំណើរការដោយបញ្ជាការដ្ឋានការកងទ័ពការពារព្រំដែន នាយទាហាននិងយុទ្ធជននៃប៉ុស្តិ៍កងទ័ពការពារព្រំដែន La Lay បានអង្កេត និងដឹងពីស្ថានភាពរបស់ Nghin ហើយបានជួយឧបត្ថម្ភគាត់ រហូតរៀនចប់វិទ្យាល័យនៅ ដោយការប្រគល់ថវិកា ៥០០.០០០ ដុង ក្នុងមួយខែ។
ឃើញផ្ទាល់ភ្នែកថា កូនស្រីរបស់គាត់ត្រូវបានផ្តល់សៀវភៅ សំលៀកបំពាក់ កាបូប លុយជាច្រើនពីកងទ័ពការពារព្រំដែនវៀតណាម លោក Ho The ទប់ទឹកភ្នែកមិនបានទាំងរំភើបចិត្ត។ ក្រៅពីការជូនអំណោយដល់នារី Nghinh នាយទាហាននិងយុទ្ធជនកងទ័ពការពារវៀតណាមក៏បាននាំយកនូវមីកញ្ចប់ នំអន្សម ភួយ វត្ថុប្រើប្រាស់ អង្ករជាដើម ដូច្នេះហើយភាពអត់ឃ្លានរបស់គ្រួសារលែងមានការលំបាកដូចពេលមុនទៀតហើយ។
នៅឆ្នាំ ២០១៩ នារី Nghin បានចូលរៀននៅអនុវិទ្យាល័យ ផ្លូវពីផ្ទះទៅកាន់សាលាជាវែងណាស់ ប៉ុន្តែសាលាមិនបានរៀបចំកម្មវិធីពាក់កណ្តាលអន្តរវាសិកទេ ដូច្នេះហើយការរៀនរបស់គាត់ក៏ជួបការលំពាកទៀត។ ដោយដឹងរឿងនេះ គណៈបញ្ជាការនៃប៉ុស្តិ៍កងទ័ពការពារច្រកទ្វារព្រំដែនអន្តរជាតិ ឡា La Lay បានដកថវិការបស់អង្គភាពនេះនិងទិញកង់ថ្មីមួយគ្រឿង ដើម្បីឲ្យគាត់ទៅរៀនជាមួយមិត្តភក្តិជារៀងរាល់ថ្ងៃ។
![]() |
នារី Ho Thi Nghin (ទី ២ ពីស្តាំ) បានទទួលរង្វាន់ទីបីសម្រាប់ស្នាដៃ "កង់រសប់ឪពុកធម៌ដែលជាកងទ័ពការពារព្រំដែន" ក្នុងពិធីប្រគល់រង្វាន់។ |
ជារៀងរាល់ខែ នារី Ho Thi Nghin តែងទទួលបានប្រាក់ចំនួន ៥០០. ០០០ដុង ហើយគ្រួសារគាត់ទទួលបានអង្ករ មី អំបិល... នៅដើមឆ្នាំសិក្សានីមួយៗ គាត់បានឱ្យអាវខោថ្មី កាបូបយួរ សៀវភៅ សៀវភៅសរសេរ និងឧបករណ៍ប្រើប្រាស់ ... វាជាការលើកទឹកចិត្តដ៏អស្ចារ្យ ដើម្បីឱ្យជីវិតរបស់ នារី Ho Thi Nghin ធំឡើង លែងមានទុក្ខលើខ្នង។ នៅចុងបញ្ចប់នៃអត្ថបទចូលរួមក្នុងការប្រកួត នារី Nghin បានបញ្ចូលក្តីស្រលាញ់ និងអារម្មណ៍ដ៏មានតម្លៃរបស់គាត់ថា “ឪពុកធម៌របស់ខ្ញុំគឺជាកងទ័ពរបស់លោកប្រធាន Ho ”។
នារី Nghin ចែករំលែកដោយអារម្មណ៍ថា៖ “ខ្ញុំសប្បាយចិត្តណាស់ដែលបានឮថា ខ្ញុំអាចទៅរដ្ឋធានី Ha Noiនៃប្រទេសវៀតណាម ដើម្បីទទួលរង្វាន់។ បន្ទាប់ពីបញ្ចប់វិទ្យាល័យ ខ្ញុំនឹងដាក់ពាក្យទៅប្រទេសវៀតណាម ដើម្បីបន្តការសិក្សា។ ខ្ញុំចង់រៀនធ្វើជាវេជ្ជបណ្ឌិត ឬអ្នកបកប្រែវៀតណាម។ ទាំងនេះក៏ជាដំបូន្មាន ការណែនាំ និងការលើកទឹកចិត្តពី "ឪពុកធម៌" របស់ខ្ញុំផងដែរ។
លោកវរសេនីយឯក Nguyen Xuan Linh អ្នកនយោបាយនៃប៉ុស្តិ៍កងទ័ពការពារព្រំដែនច្រកទ្វារអន្តរជាតិ La Lay បានឲ្យដឹងថា៖ “អង្គភាពនឹងបន្តតាមដានការធំឡើងរបស់ នារី Ho Thi Nghin ដើម្បីជួយដោះស្រាយការលំបាកក្នុងជីវិតគាត់ ហើយជួយកូនចិញ្ចឹមរបស់អង្គភាពទន្ទឹងរង់ចាំអនាគតដ៏ភ្លឺស្វាង និងជាស្ពានតភ្ជាប់ទំនាក់ទំនងសាមគ្គីភាពរវាងវៀតណាម និងឡាវកាន់តែជិតស្និទ្ធថែមទៀត”៕

thoidai.com.vn
មតិពីមិត្តអ្នកអាន