Trending now

ធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០

00:07 | 28/03/2021

នាថ្ងៃទី ២៥ ខែមីនា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តស្តីពីការធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០។

នៅឆ្នាំ ២០៣០ វៀតណាមខិតខំនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងជលផលឱ្យបានដល់ ៦២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ វៀតណាមខិតខំនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងជលផលឱ្យបានដល់ ៦២ ពាន់លានដុល្លារអាមេរិក
វៀតណាមបានកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៧ ដល់ឆ្នាំ ២០៣០ វៀតណាមបានកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៧ ដល់ឆ្នាំ ២០៣០

សេចក្តីសម្រេចចិត្តបានផ្តោតសំខាន់លើបញ្ហាសន្តិសុខស្បៀង (រួមទាំងស្បៀងអាហារ) ដែលតែងតែបានបក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេស សំដៅធានាបាននូវសន្តិសុខស្បៀងជាតិទាំងក្នុងពេលបន្ទាន់និងរយៈពេលវែង។

សេចក្តីសម្រេចចិត្តបានដាក់ចេញគោលដៅមួយចំនួន។ ក្នុងនោះ គោលដៅរួមគឺដើម្បីធានាឱ្យបានគ្រប់គ្រាន់នូវស្បៀងអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុកនៅចំពោះគ្រប់កាលៈទេសៈ និងមួយផ្នែកសម្រាប់ការនាំចេញ។ គោលដៅជាក់លាក់គឺធានាការផ្គត់ផ្គង់ស្បៀង; ធានាឱ្យប្រជាជនទទួលបានអាហារ បំពេញតាមសុវត្ថិភាពចំណីអាហារនិងតម្រូវការអាហារូបត្ថម្ភ។

ធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០
រូបថត៖ ឧទាហរណ៍

ទន្ទឹមនឹងនេះ យោងតាមអន្តរក្រសួង ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម បានឲ្យដឹងថា ការនាំចេញអង្ករនៅឆ្នាំ ២០២០ សម្រេចបាន ៦,១៥ លានតោន ក្នុងតម្លៃប្រមាណ ៣,០៧ ពាន់លានដុល្លារអាមេរិក។ ទោះបីបរិមាណអង្ករនាំចេញមានការថយចុះប្រមាណ ៣,៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ប៉ុន្តែតម្លៃនាំចេញបានកើនឡើង ៩,៣% ។ តម្លៃនាំចេញជាមធ្យមសម្រាប់ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជិត ៥០០ ដុល្លារ / តោន កើនឡើង ១៣,៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ នេះគឺជាតម្លៃប្រចាំឆ្នាំជាមធ្យមខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាកសិករដាំស្រូវផងដែរ។

ឈរលើមូលដ្ឋាននៃគោលបំណងខាងលើ សេចក្តីសម្រេចចិត្តនាំចេញភារកិច្ចនិងដំណោះស្រាយដូចជាជំរុញការអភិវឌ្ឍន៍ រៀបចំរចនាសម្ព័ន្ធផលិតកម្មស្បៀងឡើងវិញ ដោយផ្សារភ្ជាប់ជាមួយទីផ្សារ។ បង្កើនការស្រាវជ្រាវ អនុវត្តនិងផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងផលិតកម្មចំណីអាហារ និងបណ្តុះបណ្តាលបង្កើនគុណភាពផងដែរ៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ