Trending now

សិក្ខាសាលា(វៀតណាម)៖ «ស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ៖ កសាងទំនុកចិត្ត និងបង្កើតបរិយាកាសនិរន្តរភាព»

13:07 | 06/10/2022

នាថ្ងៃទី ៥ តុលា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តទៅកិច្ចសន្ទនាសមុទ្រលើកទី ៩ ក្រោមប្រធានបទ “ស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ៖ កសាងទំនុកចិត្ត និងបង្កើតបរិយាកាសនិរន្តរភាព”។ ព្រឹត្តិការណ៍នេះ សហការរៀបចំដោយបណ្ឌិត្យសភាការទូត ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម មូលនិធិ Konrad Adenauer Stiftung (KAS) ដែលបានទាក់ទាញតំណាងជាតិនិងអន្តរជាតិជិត ២០០ នាក់មកចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត។

រាល់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានចាត់ទុកថាជាមោឃៈ រាល់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានចាត់ទុកថាជាមោឃៈ
អាស៊ាន និងចិនបន្តអនុវត្តន៍ DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព អាស៊ាន និងចិនបន្តអនុវត្តន៍ DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព
លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតថ្លែងមតិក្នុងពិធី (រូបថត៖ Baochinhphu)
លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតថ្លែងមតិក្នុងពិធី

ថ្លែងមតិនៅទីនេះ លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតបានចាត់ទុកថា កិច្ចសន្ទនាសមុទ្រលើកទី ៩ មានគោលបំណងបញ្ជាក់អំពីតម្លៃនៃសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅតំបន់សមុទ្រខាងកើត; តាមរយៈកិច្ចសន្ទនានឹងបើកឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាប់ឆ្នេរសមុទ្រ និងដៃគូអន្តរជាតិក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅតំបន់សមុទ្រខាងកើត។

ជាមួយនឹងវគ្គពិភាក្សាចំនួន ៤ កិច្ចសន្ទនាបានលើកឡើងអំពីក្របខ័ណ្ឌច្បាប់សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រយោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ការអនុវត្តអន្តរជាតិក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ; ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅក្នុងតំបន់ជម្លោះ៖ បញ្ហាប្រឈម អនុសាសន៍គោលនយោបាយ។

ក្នុងវគ្គទី៤ គណៈប្រតិភូបានចូលរួមចំណែកផ្តល់យោបល់ និងអនុសាសន៍គោលនយោបាយ ដើម្បីបង្កើនទំនុកចិត្តរវាងភាគីនានា ដោយឈរលើមូលដ្ឋានជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រក្នុងតំបន់។ វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចសន្ទនាបានវាយតម្លៃថា នៅក្នុងតំបន់ជម្លោះ ការមិនទុកចិត្តគ្នារវាងប្រទេសនៅតាមឆ្នេរសមុទ្រដែលកើតចេញពីផលប្រយោជន៍ប្រកួតប្រជែងបានរារាំងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ។ ដូច្នេះហើយ សកម្មភាពវិទ្យាសាស្ត្រសមុទ្រចាំបាច់ត្រូវអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិរបស់ UNCLOS ហើយទន្ទឹមនឹងនោះ គោលនយោបាយគឺចាំបាច់ដើម្បីកាត់បន្ថយការមិនទុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនៅក្នុងតំបន់។

កិច្ចសន្ទនាបានពិភាក្សាលើបញ្ហាដូចជា៖ ទិដ្ឋភាពច្បាប់ទាក់ទិននឹងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រនៅសមុទ្រខាងកើត; ស្ថានភាពជាក់ស្តែងរបស់អន្តរជាតិនិងតំបន់លើការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ដើម្បីស្នើសំណើ និងគំនិតស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រនៅសមុទ្រខាងកើត និងផ្តល់អនុសាសន៍គោលនយោបាយបង្កើនការជឿទុកចិត្តក្នុងចំណោមភាគីនានា ដោយឈរលើមូលដ្ឋានជំរុញសកម្មភាពសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រក្នុងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”