Trending now

អាស៊ាន និងចិនបន្តអនុវត្តន៍ DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព

09:36 | 27/07/2022 យោងតាមវិឡូសំលេងវៀតណាម

DOC គឺជាឯកសារដ៏សំខាន់លើកដំបូងដែលបានចុះហត្ថលេខារវាងអាស៊ាន និងប្រទេសដៃគូ រួមចំណែកក្នុងការជំរុញសន្តិភាព ទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។

វៀតណាមនិងអង្គការសហប្រជាជាតិ៖ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព វៀតណាមនិងអង្គការសហប្រជាជាតិ៖ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្ដីពីការអនុវត្ត សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (DOC) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្ដីពីការអនុវត្ត សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (DOC)
គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមពិធី (រូបថត៖ ក្រសួងការបរទេស)
គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមពិធី (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី ២៥ ខែកក្កដា នៅប្រទេសចិន ក្រសួងការបរទេសចិនបានសម្របសម្រួលជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយចំនួនរបស់ចិនរៀបចំសិក្ខាសាលារំលឹកខួបលើកទី ២០ នៃការប្រកាសសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) (២០០២-២០២២) តាមទម្រង់អនឡាញ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងចំនួន ០៣ វគ្គ៖ គ្រាប្រវត្តិសាស្ត្រនៅពេលចុះហត្ថលេខា DOC; លទ្ធផល និងយថាទស្សន៍នៃការអនុវត្តន៍ DOC; វឌ្ឍនភាព និងការតំរង់ទិសដៅក្នុងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រវាងអាស៊ាន និងចិន។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានស្នើឱ្យភាគីនានាបន្តរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ជំរុញការចរចា និងសម្រេចឲ្យបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) កសាងសមុទ្រខាងកើតឲ្យក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ អញ្ជើញថ្លែងក្នុងពិធីនេះ អតីតរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Dy Nien បានសង្កត់ធ្ងន់ថា DOC គឺជាឯកសារដ៏សំខាន់លើកដំបូងដែលបានចុះហត្ថលេខារវាងអាស៊ាន និងប្រទេសដៃគូ រួមចំណែកក្នុងការជំរុញសន្តិភាព ទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។ DOC បានអះអាងសារជាថ្មីនូវការគោរព និងការសន្យារបស់ភាគីនានាចំពោះសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ។

បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានចាត់ទុកថា អាស៊ាន និងចិនចាំបាច់ត្រូវបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ DOC និងរក្សាបរិយាកាសអំណោយផលសម្រាប់ការចរចាលើ COC ដែលជាការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តក្រោមក្របខណ្ឌ DOC ។ ចំណែកឯបណ្ដាអតីតរដ្ឋមន្ត្រីការបរទេសអាស៊ានបានរំលឹកឡើងវិញអំពីសារៈសំខាន់ និងដំណើរការណ៍ចុះហត្ថលេខាលើ DOC ក្នុងឆ្នាំ ២០០២ ដែលជាឯកសារដំបូង ហើយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងអាស៊ាន-ចិនអំពីសមុទ្រខាងកើត។ ។ អាស៊ាន និងចិនចាំបាច់ត្រូវខិតខំប្រឹងប្រែង និងសហប្រតិបត្តិការបន្ថែមទៀត ក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព តាមរយៈការអត់ធ្មត់ដោយខ្លួនឯង មិនធ្វើសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងគោរពសិទ្ធិ និងផលប្រយោជន៍របស់ភាគីនានា ឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ឆ្នាំ ១៩៨២ ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស