Trending now

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្ដីពីការអនុវត្ត សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (DOC)

12:42 | 08/06/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុង Chongqing ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិននោះ បានប្រព្រឹត្តិទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនលើកទី ១៩ ស្តីពី ការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM DOC) ។

វៀតណាមអំពាវនាវអាស៊ាននិងចិនសម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាស DOC ស្តីពីសមុទ្រខាងកើត វៀតណាមអំពាវនាវអាស៊ាននិងចិនសម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាស DOC ស្តីពីសមុទ្រខាងកើត
ហ្វីលីពីនចោទប្រកាន់ចិនរំលោភបំពានលើអធិបតេយ្យភាពនិងមិនគោរពតាម DOC ហ្វីលីពីនចោទប្រកាន់ចិនរំលោភបំពានលើអធិបតេយ្យភាពនិងមិនគោរពតាម DOC
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung​​ អញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្ដីពីការអនុវត្ត សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថា ទោះបីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍រួមរបស់អាស៊ាន និងចិនក៏ដោយ ប៉ុន្តែនៅតែកើតមានសកម្មភាពដោយឯកតោភាគី រំលោភបំពានលើសិទ្ធិស្របច្បាប់របស់បណ្ដាប្រទេសនៅជាប់ឆ្នេរសុទ្រខាងកើត ដោយបង្កើនភាពតានតឹង និងធ្វើឲ្យសឹករេចរិលជំនឿទុកចិត្ត ដើរផ្ទុយនឹងរាល់ការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន-ចិន។ លោក អនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានអំពាវនាវឱ្យភាគីទាក់ទិននានា អនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកដោយសុឆន្ទៈនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងរាល់ការសន្យាដែលមានស្រាប់ គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា កសាងឯកសារ COC ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ UNCLOS ១៩៨២ ហើយទទួលបានការរគាំទ្រយ៉ាងទូលំទូលាយ។

បណ្តាប្រទេសបានសម្តែងក្ដីព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពនៅសមុទ្រខាងកើត ក្នុងរយៈពេលកន្លងទៅ ដោយធ្វើឲ្យសឹករេចរឹលជំនឿទុកចិត្ត បង្កើនភាពតានតឹង ដោយគ្មានផលប្រយោជន៍សម្រាប់ដំណើរការសហប្រតិបត្តិការអនុវត្តន៍ DOC និងចរចាលើ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ទន្ទឹមនឹងនេះ បណ្តាប្រទេស បានបន្តអះអាងអំពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព ការគោរពសេរីភាព សន្តិសុខ និងសុវត្ថិភាព នាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ ។អាស៊ាន និងចិនបានអះអាងការសន្យាបន្តអនុវត្តន៍ DOC យ៉ាងម៉ឺងម៉ាត់ ប្រកបដោយសុឆន្ទៈ ពេញលេញ និងប្រសិទ្ធភាព៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី