Trending now

វៀតណាមអំពាវនាវអាស៊ាននិងចិនសម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាស DOC ស្តីពីសមុទ្រខាងកើត

10:35 | 21/05/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៨ ឧសភាអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លៅក Nguyen Quoc Dung ប្រធានអាស៊ាន SOM វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាន់ខ្ពស់អាស៊ាន - ចិនប្រចាំឆ្នាំលើកទី ២៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៨ ឧសភាតាមប្រព័ន្ធអនឡាញ។

អាស៊ាន - ចិនសន្យាអនុវត្តសេចក្តីប្រកាស DOC យ៉ាងម៉ឺងម៉ាត់និងពេញលេញ អាស៊ាន - ចិនសន្យាអនុវត្តសេចក្តីប្រកាស DOC យ៉ាងម៉ឺងម៉ាត់និងពេញលេញ
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើត សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើត
វៀតណាមអំពាវនាវអាស៊ាននិងចិនសម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាស DOC ស្តីពីសមុទ្រខាងកើត
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម

នាថ្ងៃទី ១៨ ឧសភា ប្រធានមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) និងឧបការីរដ្ឋមន្រ្តីការបរទេសចិនលោក Wu Jianghao បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាន់ខ្ពស់ (SOM) អាស៊ាន - ចិន (ACSOC) ប្រចាំឆ្នាំលើកទី ៥ ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម បានចូលរួមព្រឹត្តិការណ៍នេះ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ព្រមទាំងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងការវិនិយោគ តាម រយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិន (ACFTA) និងជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការអនុវត្តបច្ចេកវិទ្យាឌីជីថលនិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាដើម។

ស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិ បណ្តាប្រទេសបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការសម្របសម្រួលដើម្បីធានាបរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាពនិងការគោរពច្បាប់ជាចម្បង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបង្ការទប់ស្កាត់ជំងឺរាតត្បាតក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតទៀតផង ដោយបន្តអនុវត្តន៍ពេញលេញប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជា បន្តកិច្ចចរចារឡើងវិញដើម្បីឈានដល់សម្រេចបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ ប្រកប ដោយសុពលភាពនិងប្រសិទ្ធភាព។

អញ្ជើញថ្លែងតាងនាមបណ្តាប្រទេសអាស៊ាន អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានស្នើឱ្យភាគីនានា ផ្តល់អាទិភាពដល់ការសម្របសម្រួលក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ ក្រៅពីនេះ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម ដែលកំពុងកើតឡើង ស្របតាមស្មារតីនៃឆ្នាំកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាស៊ាន-ចិន ២០២១។ លើសពីនេះទៀត លោកអនុរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍តំបន់ បង្រួមគម្លាតអភិវឌ្ឍន៍ រួមទាំងអនុម័តលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងទៀតផង។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពិសេសអាស៊ាន - ចិន នៅដើមខែមិថុនាឆ្នាំ ២០២១៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR