Trending now

រាល់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានចាត់ទុកថាជាមោឃៈ

11:04 | 26/08/2022

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី២៥ ខែសីហា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានស្នើឲ្យប្រទេសនិងអង្គការអន្តរជាតិនានា គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands) ក៏ដូចជាដែនសមុទ្រពាក់ព័ន្ធដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ស្វែងយល់ពីផ្ទះបុរាណរបស់ Huynh Thuy Le នៅ Sa Dec ខេត្ត Dong Thap ស្វែងយល់ពីផ្ទះបុរាណរបស់ Huynh Thuy Le នៅ Sa Dec ខេត្ត Dong Thap
វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបភាព៖ ក្រសួងការបរទេស)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

អញ្ជើញអត្ថាធិប្បាយលើព័ត៌មាននៅគេហទំព័ររបស់អង្គការឧតុនិយមពិភពលោកដោយប្រើប្រាស់ផែនទីរបស់ប្រទេសចិនជាមួយនឹងបន្ទាត់អណ្តាតគោនោះ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ វៀតណាមបានច្រានចោលម្តងហើយម្តងទៀត នូវអ្វីដែលហៅថាបន្ទាត់អណ្តាតគោ ក៏ដូចជាការទាមទារដែនសមុទ្រផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេស UCLOS ១៩៨២។ វៀតណាមជឿជាក់ថា គ្រប់ទម្រង់នៃការឃោសនា និងការបោះពុម្ពផ្សាយរូបភាព និងខ្លឹមសាររំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa គឺត្រូវបានចាត់ទុកថាជាមោឃៈ។

វៀតណាមស្នើឲ្យប្រទេស និងអង្គការនានា គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាដែនសមុទ្រពាក់ព័ន្ធនៅសមុទ្រខាងកើត ហើយត្រូវដកចេញ និងកែប្រែរាល់ខ្លឹមសារមិនសមស្របនៅទីនោះ។ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិក៏បានពិភាក្សាបញ្ហានេះជាមួយអង្គការឧតុនិយមពិភពលោកផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម
ការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់អ្នកជំងឺ HIV/AIDS