Trending now

វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa

12:21 | 22/07/2022 យោងតាមវិឡូសំលេងវៀតណាម

កាលពីថ្ងៃទី ១៥ ខែកក្កដា នាយកដ្ឋានសុវត្ថិភាពនាវាចរណ៍ Hainan ប្រទេស ចិនបានប្រកាសពីការហាមឃាត់នាវាមិនឲ្យចេញចូលក្នុងតំបន់មួយដែលមានផ្ទៃទឹកជាង ៦ម៉ឺនគីឡូម៉ែត្រការ៉េ ដើម្បីបម្រើការធ្វើសមយុទ្ធចាប់ពីថ្ងៃទី ១៦ដល់ទី ២០ ខែកក្កដា ។

វៀតណាមស្នើឱ្យតៃវ៉ាន់លុបចោលការធ្វើសមយុទ្ធដោយខុសច្បាប់នៅប្រជុំកោះ Truong Sa (Spratly Island) វៀតណាមស្នើឱ្យតៃវ៉ាន់លុបចោលការធ្វើសមយុទ្ធដោយខុសច្បាប់នៅប្រជុំកោះ Truong Sa (Spratly Island)
វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa
វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។

តំបន់នេះត្រួតលើតំបន់ភាគខាងជើងនៃប្រជុំកោះ Hoang Sa (Paracel Islands) របស់វៀតណាម។ នៅ ចំពោះមុខព័ត៌មាននេះ នៅរសៀលថ្ងៃទី២១ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា៖

“ជំហររបស់វៀតណាមចំពោះការធ្វើសមយុទ្ធយោធារបស់ចិននៅប្រជុំកោះរបស់វៀតណាមត្រូវបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយ ដែលថ្មីៗបំផុត គឺនៅក្នុង សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៣ ខែមិថុនា។ យើងខ្ញុំប្រឆាំងជំទាស់យ៉ាង ដាច់អហង្ការនឹងទង្វើរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa (Spratly Islands)”។

ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀត វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ស្របតាមច្បាប់អន្តរជាតិ។

វៀតណាមស្នើឱ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាពរបស់វៀតណាម គោរពច្បាប់អន្តរជាតិ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងមិនចាត់វិធានការដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញឡើយរួមចំណែកជាក់ស្តែង និងវិជ្ជមានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ក៏ដូចជាបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ទង្វើរបស់ចិនដើរផ្ទុយនឹងស្មារតី នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងមិនអំណោយផលដល់ដំណើរការ ចរចាររវាងចិននិងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីក្រមប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (COC) ក៏ដូចជាការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា