យុគសម័យ - នាពេលថ្មីៗនេះ នៅវិមានប្រធានាធិបតី លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានទទួលជួបអ្នកវិទ្យាសាស្ត្រអន្តរជាតិ និងជ័យលាភីរង្វាន់ណូបែលជាច្រើនរូប ដែលបានមកវៀតណាមដើម្បីចូលរួមសិក្ខាសាលា “វិទ្យាសាស្ត្រ សីលធម៌ និងការអភិវឌ្ឍន៍មនុស្ស” ក្នុងក្របខ័ណ្ឌកម្មវិធី “ជួបជាមួយវៀតណាម”។
![]() |
![]() |
![]() |
អញ្ជើញចូលរួមផងដែរមានរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huynh Thanh Dat; សាស្ត្រាចារ្យបណ្ឌិត Tran Thanh Van ប្រធានសមាគមទៅជួបវៀតណាម នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់វិទ្យាសាស្ត្រ និងអប់រំ (ICISE)។
អ្នកវិទ្យាសាស្ត្រក្នុងស្រុក និងបរទេសជាង ៥០នាក់បានចូលរួមសិក្ខាសាលា “វិទ្យាសាស្ត្រ សីលធម៌ និងការអភិវឌ្ឍន៍មនុស្ស” ដែលប្រព្រឹត្តទៅនៅទីក្រុង Quy Nhon ខេត្ត Binh Dinh ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកញ្ញា។ សិក្ខាសាលានេះត្រូវបានរៀបចំរួមគ្នាដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហភាពសភាពិភពលោក គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh និងអង្គការ Meet Vietnam ដើម្បីឱ្យអ្នកវិទ្យាសាស្ត្រ អ្នកបង្កើតគោលនយោបាយ និងតំណាងអង្គការអន្តរជាតិពិភាក្សាអំពីទំនាក់ទំនងរវាងវិទ្យាសាស្ត្រ និង ក្រមសីលធម៌ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍មនុស្ស។
ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃសិក្ខាសាលាដោយមានខ្លឹមសារជិតស្និទ្ធនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម។ វាគឺជាការចុះសម្រុងគ្នារវាងវិទ្យាសាស្ត្រ សីលធម៌ និងការអភិវឌ្ឍ ដោយមានប្រជាជនជាមជ្ឈមណ្ឌល។ លោកប្រធានបានសង្កត់ធ្ងន់ថា មតិរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងសិក្ខាសាលានេះនឹងត្រូវបានស្រូបយក និងសំយោគដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ជាឯកសារយោងសម្រាប់ការអភិវឌ្ឍន៍គោលនយោបាយ និងការគ្រប់គ្រង៕
ទទួលស្វាគមន៍លោកប្រធានរដ្ឋ លោកជំទាវ និងគណៈប្រតិភូនៅអាកាសយានដ្ឋាន សម្រាប់ភាគីសិង្ហបុរីមានរដ្ឋមន្ត្រីការបរទេសលោក Vivian Balakrishnan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាមលោក Jaya Ratnam; ចំណែកឯភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីលោក Mai Phuoc Dung កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី។ តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីសិង្ហបុរី លោក Halimah Yacob ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីលោក Lee Hsien Loong ហើយជួបសវនាការជាមួយប្រធានរដ្ឋសភាលោក Tan Chuan-Jin។ ជំនួបជាន់ខ្ពស់ទាំងនេះគឺសំដៅជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលប្រទេសទាំងពីរបានចុះហត្ថលេខា ពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការថ្មីៗ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី។ ក្រសួង ស្ថាប័ននិងសហគ្រាសនៃប្រទេសទាំងពីរក៏នឹងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សារព័ត៌មាន វិទ្យាសាស្ត្របច្ចេកវិទ្យាជាដើម។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក៏នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅកិច្ចសន្ទនាធុរកិច្ចវៀតណាម-សិង្ហបុរី ហើយទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខជាច្រើនរបស់សិង្ហបុរីផងដែរ។ |
មតិពីមិត្តអ្នកអាន