នាព្រឹកថ្ងៃទី៣១ ខែសីហា នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte លោក Shin Dong-bin ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
![]() |
![]() |
![]() |
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte លោក Shin Dong-bin (រូបថត៖ vnanet.vn) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc មានសេចក្តីសោមនស្សរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសការវិនិយោគនិងពាណិជ្ជកម្មសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ទំនុកចិត្តនយោបាយត្រូវបានពង្រឹង។ សហគ្រាសកូរ៉េខាងត្បូងកំពុងនាំមុខគេក្នុងការវិនិយោគ FDI នៅវៀតណាមដោយមានដើមទុនសរុបចំនួន ៨០ ពាន់លានដុល្លារអាមេរិក។ ដោយមានទំហំទឹកប្រាក់ចំនួន ៧៨ ពាន់លានដុល្លារ កូរ៉េខាងត្បូងជាប្រទេសសហប្រតិបត្តិការពាណិជ្ជកម្មធំទីបីរបស់វៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងចង់ឲ្យសម្ព័ន្ធក្រុមហ៊ុន Lotte បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ១០០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។
លោកប្រធានរដ្ឋបានស្វាគមន៍ Lotte ដែលបានវិនិយោគជិត ៥ ពាន់លានដុល្លារចូលមកវៀតណាម ហើយចាត់ទុកថានេះជាទីផ្សារធំទីបីរបស់ Lotte បន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុន ហើយបានស្នើឲ្យ Lotte បន្តវិនិយោគក្នុងគម្រោងធំៗជាច្រើននៅវៀតណាម។
លោក Shin Dong-bin បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុននេះបានវិនិយោគនៅវៀតណាមតាំងពីឆ្នាំ ១៩៩៦ ក្នុងវិស័យជាច្រើនដែលមានដើមទុនចំនួន ៤០,០០០ ពាន់លានដុង បច្ចុប្បន្នមានកម្មករជាង ២០,០០០ នាក់។ លោក Shin Dong-bin បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដែលបានជួយគាំទ្រយ៉ាងសកម្មដល់សាជីវកម្មនាពេលកន្លងមក។ លោកបន្តថា សម្ព័ន្ធក្រុមនេះក៏គ្រោងនឹងវិនិយោគលើគម្រោងមួយចំនួននៅទីក្រុងហាណូយដែលក្នុងនោះចង់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដែលទាក់ទាញអ្នកប្រើប្រាស់ចំនួន ១០ លាននាក់ក្នុងមួយឆ្នាំ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន