Trending now

ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលឯកអគ្គរដ្ឋទូតហូឡង់ ហុងគ្រី អូស្ត្រាលី និងលុចសំបួ ចូលជួបសម្តែងការគួរសមនិងជូនសារតាំង

10:43 | 20/09/2022

នារសៀលថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ ហុងគ្រី អូស្ត្រាលីនិងលុចសំបួ ដែលអញ្ជើញចូលជួបសម្តែងការគួរសមនិងជូនសារតាំង ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចវៀតណាមនឹងគាំទ្រឯកអគ្គរដ្ឋទូតបំពេញល្អរាល់ភារ កិច្ចរបស់ខ្លួន រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយប្រធានសាកលវិទ្យាល័យ RMIT អូស្ត្រាលី លោកសាស្ត្រាចារ្យ Alec Cameron នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយប្រធានសាកលវិទ្យាល័យ RMIT អូស្ត្រាលី លោកសាស្ត្រាចារ្យ Alec Cameron
ខេត្ត Hai Phong ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Victoria (អូស្ត្រាលី) ខេត្ត Hai Phong ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Victoria (អូស្ត្រាលី)
ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលឯកអគ្គរដ្ឋទូតហូឡង់ ហុងគ្រី អូស្ត្រាលី និងលុចសំបួ ចូលជួបសម្តែងការគួរសមនិងជូនសារតាំង
ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលឯកអគ្គរដ្ឋទូតហូឡង់ ហុងគ្រី អូស្ត្រាលី និងលុចសំបួ ចូលជួបសម្តែងការគួរសមនិងជូនសារតាំង

ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រហូឡង់លោក Kees Van Baar លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ហូឡង់។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីររៀបចំកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹក និងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មឲ្យបានឆាប់ៗ។ លោកប្រធានរដ្ឋបានថ្លែងអំណរគុណដល់ប្រទេសហូឡង់ដែលបានគាំទ្របេក្ខភាពវៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ ហើយបាននិយាយថា វៀតណាមគាំទ្របេក្ខភាពរបស់ប្រទេសហូឡង់សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៤-២០២៦។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Baloghdi Tibor លោកប្រធានរដ្ឋបានលើកឡើងថា ទំហំណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានត្រឹមតែ ១,១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយឆមាសទីមួយនៃឆ្នាំនេះ សម្រេចបាន ៧០០ លានដុល្លារ ដែលជាកម្រិតទាបនៅឡើយ។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យភាគីទាំងពីរ ជំរុញការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EU) ហើយទន្ទឹមនឹងនោះ ក៏ស្វាគមន៍ ហុងគ្រីចំពោះការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU។

ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Andrew Jolesnoski លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរសម្របសម្រួលក្នុងការត្រួតពិនិត្យ ជំរុញកម្មវិធី និងយន្តការសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាបានចាត់ឱ្យក្រសួងការបរទេសសិក្សា និងស្នើឱ្យបង្កើនទំនាក់ទំនងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដោយឈរលើមូលដ្ឋាននៃទំហំពាណិជ្ជកម្មសម្រេចបានជាង ១២,៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន លើសពីផែនការ ១០ ពាន់លានដុល្លារអាមេរិកដែលបានដាក់ចេញនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា ក្នុងអាណត្តិនេះ លោកឯកអគ្គរដ្ឋទូតនឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។

ទទួលជួបឯកអគ្គរដ្ឋទូតលុចសំបួ លោក Patrick Hemmer លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមចង់សហការជាមួយលុចសំបួលើវិស័យជាច្រើនដូចជាការអភិវឌ្ឍបៃតង; ការអប់រំ និងបណ្តុះបណ្តាល បច្ចេកវិទ្យាខ្ពស់។ លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសលុចសំបួរគាំទ្របេក្ខភាពរបស់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សាអាណត្តិ ២០២៣-២០២៥៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី