រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសមកប្រតិបត្តិការនៅវៀតណាម ក្នុងនោះមានសាកលវិទ្យាល័យ RMIT។
![]() |
![]() |
![]() |
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយប្រធានសាកលវិទ្យាល័យ RMIT អូស្ត្រាលី លោកសាស្ត្រាចារ្យ Alec Cameron |
ក្នុងជំនួបពិភាក្សានារសៀលថ្ងៃទី ៧ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះសាកលវិទ្យាល័យ RMIT Vietnam ជាវិនិយោគិនធំជាងគេរបស់អូស្ត្រាលីនៅវៀតណាម និងក៏ជាវិនិយោគិនបរទេសធំជាងគេក្នុងវិស័យអប់រំនាបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃថា ការអប់រំ-បណ្តុះបណ្តាល និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន ជាមួយប្រជាជនបានក្លាយទៅជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានអភិវឌ្ឍន៍យ៉ាងល្អរវាងប្រទេសទាំងពីរ ដែលសាកលវិទ្យាល័យ RMIT បានក្លាយជាគំរូដ៏រស់រវើក។
នាយករដ្ឋមន្ត្រីបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងការអប់រំ និងបណ្តុះបណ្តាលផងដែរ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសំណើរបស់វៀតណាមសម្រាប់ការគាំទ្រវ៉ាក់សាំងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រី Scott Morrison និងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស Marise Payne។ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលប្តេជ្ញាគាំទ្រវ៉ាក់សាំង Covid-19 សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំដោយ ៩០០,០០០ ដូសដំបូងគេរំពឹងថានឹងមកដល់ប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ; ដោយសង្កត់ធ្ងន់ថា នេះជាការជួយឧបត្ថម្ភទាន់ពេលសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបច្ចុប្បន្នសម្រាប់កុមារនៅវៀតណាម រួមចំណែកជាក់ស្តែងក្នុងការបើកសាលារៀនឡើងវិញ តាមនោះរួមចំណែកលើកកម្ពស់បុព្វហេតុអប់រំរបស់វៀតណាម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសមកប្រតិបត្តិការនៅវៀតណាម ក្នុងនោះមានសាកលវិទ្យាល័យ RMIT។ លោកមានគោលបំណងថា សាកលវិទ្យាល័យ RMITក្លាយទៅជាគំរូ ដើម្បីទាក់ទាញអង្គភាពអាជីវកម្មអូស្ត្រាលីកាន់តែច្រើនមកបណ្តាក់ទុននៅវៀតណាមនាពេលខាងមុខ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកសាស្ត្រាចារ្យ Alec Cameron បានសន្យាថា RMIT នឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម ដោយចែករំលែកអំពីផែនការអភិវឌ្ឍន៍នាពេលខាងមុខរបស់សាកលវិទ្យាល័យ RMIT វៀតណាម រួមទាំងបំណងចង់បង្កើនទុនវិនិយោគប្រមាណ ១០០ លានដុល្លារអូស្ត្រាលីនៅវៀតណាម និងតំបន់ផងដែរ៕
មតិពីមិត្តអ្នកអាន