នារសៀលថ្ងៃទី១៨ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Thomas Vallely នាយកគម្រោងវៀតណាមនៅសាកលវិទ្យាល័យ Harvard និងអ្នកជំនាញនៅសាកលវិទ្យាល័យ Fulbright វៀតណាម។
![]() |
![]() |
![]() |
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Thomas Vallely នាយកគម្រោងវៀតណាមនៅសាកលវិទ្យាល័យ Harvard |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក Thomas Vallely ក្នុងការបង្កើតសាកលវិទ្យាល័យ Fulbright វៀតណាម និងអបអរសាទរចំពោះលទ្ធផលវិជ្ជមានដែលសាកលវិទ្យាល័យ Fulbright ទទួលបានក្នុងការបណ្តុះបណ្តាលនិងស្រាវជ្រាវ។ រដ្ឋាភិបាលវៀតណាមនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាកលវិទ្យាល័យ Fulbright ក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើនកិច្ចសន្ទនា ការផ្លាស់ប្តូរយោបល់និងផ្ដល់យោបល់អំពីគោលនយោបាយស្តីពីសេដ្ឋកិច្ចអភិវឌ្ឍជាមួយមជ្ឈមណ្ឌលស្រាវជ្រាវឈានមុខគេរបស់ពិភពលោក។
ដោយកត់សម្គាល់ពីកង្វល់ និងអនុសាសន៍របស់លោក Thomas Vallely និងក្រុមអ្នកជំនាញការលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងទិសដៅនិរន្តរភាពនោះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមផ្តោតសំខាន់លើការកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព កំណត់ធនធានខាងក្នុងជាមូលដ្ឋាន យុទ្ធសាស្ត្រ យូរអង្វែង ធនធានខាងក្រៅជាការសំខាន់ របកគំហើញ។
![]() |
សាកលវិទ្យាល័យ Fulbright ប្រទេសវៀតណាម |
លោក Thomas Vallely បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទីភ្នាក់ងាររដ្ឋាភិបាល និងមូលដ្ឋាននានារបស់វៀតណាមដែលបានយកចិត្ដទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រាល់សកម្មភាពរបស់សាកលវិទ្យាល័យ Fulbright វៀតណាមក្នុងរយៈពេលកន្លងមក។ សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យ Fulbright មានបំណងចង់បន្តរួមចំណែកបង្កើនការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រទេសវៀតណាម។ នាពេលខាងមុខ សាកលវិទ្យាល័យ Fulbright នឹងខិតខំប្រឹងប្រែងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលនិងបំប៉នជំនាញដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមានគុណភាពខ្ពស់នៅវៀតណាម និងក្នុងតំបន់។
លោក Thomas Vallely បានវាយតម្លៃខ្ពស់ចំពោះគោលដៅនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមនៅ COP26។ លោក Thomas Vallely អះអាងថានឹងគាំទ្រនិងជួយវៀតណាមក្នុងការអនុវត្តដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងជំរុញកំណើនបៃតង។ លោកក៍សង្ឃឹមផងដែរថា វៀតណាមនឹងក្លាយជាគំរូក្នុងពិភពលោកនិងបង្កកម្លាំងចលករសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងវិស័យនេះ៕
មតិពីមិត្តអ្នកអាន