Trending now
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖

ស្ត្រីរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី សមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ

10:38 | 08/03/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាស្ត្រី អ្នកគ្រប់គ្រងបញ្ញវន្ត និងសិល្បការិនី ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មិនា។

ត្រួតពិនិត្យជាក់ស្តែងដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា ត្រួតពិនិត្យជាក់ស្តែងដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា
វៀតណាមស្នើចិនគោរពនិងមិនបំពានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម វៀតណាមស្នើចិនគោរពនិងមិនបំពានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា បច្ចុប្បន្នអាត្រាថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីក្នុងស្ថាប័នបក្សនិងរដ្ឋ ត្រូវបានបង្កើនទាំងបរិមាណនិងគុណភាព។ រដ្ឋសភានីតិកាលទី១៥ សម្រេចបានអាត្រាសមាជិការសភាចំនួន ៣០,២៦% ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាក់កាល ២០២១-២០៣០ បង្កើតលក្ខខណ្ឌនិងឱកាសសម្រាប់ស្ត្រីនិងបុរសក្នុងការចូលរួមដោយស្មើភាព និងរួមចំណែកលើគ្រប់វិស័យនៃជីវភាពសង្គមក៏ដូចជាទទួលផលពីការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាស្ត្រី អ្នកគ្រប់គ្រងជា បញ្ញវន្តជាស្ត្រី និងសិល្បការិនី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មិនា (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាស្ត្រី អ្នកគ្រប់គ្រងជា បញ្ញវន្តជាស្ត្រី និងសិល្បការិនី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មិនា (រូបថត៖ TTXVN)

“សមភាពយេនឌ័រនិងការរំដោះស្ត្រីមិនត្រឹមតែជានិន្នាការនៃសម័យកាលប៉ុណ្ណោះទេ ថែមទាំងស្របតាមប្រពៃណីវប្បធម៌វៀតណាមទៀតផង។ ខ្ញុំជឿថាប្រពៃណីនៃសេចក្តីសប្បុរស សេចក្តីក្លាហាន ប្រាជ្ញា និងការលះបង់តែងតែភ្លឺចិញ្ចាច់នៅក្នុងដួងចិត្តស្ត្រីវៀតណាមគ្រប់រូប។ ចរិយាសម្បត្តិដ៏ល្អប្រសើររបស់ស្ត្រីនឹងបំភ្លឺជារៀងរហូតនូវជំនឿ សេចក្តីស្រឡាញ់ និងសុភមង្គលសម្រាប់សមាជិកម្នាក់ៗក្នុងគ្រួសារ ក្នុងសង្គមនិង សហគមន៍ លើកកំពស់អត្តសញ្ញាណវប្បធម៍របស់នារីវៀតណាមក្នុងយុគសម័យថ្មី រួមចំណែកកសាងប្រទេសវៀតណាមឱ្យកាន់តែរឹងមាំនិងវិបុលភាព”។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលនិងត្រួតពិនិត្យការអនុវត្តគោលនយោបាយជួយដល់ប្រជាពលរដ្ឋ រួមទាំងស្ត្រីនិងកុមារដែលជួបការលំបាក ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី