Trending now

ត្រួតពិនិត្យជាក់ស្តែងដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា

10:35 | 08/03/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៦ មីនា ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនបានធ្វើការត្រួតពិនិត្យជាក់ស្តែងនៅស្រុក Loc Ninh ខេត្ត Binh Phuoc - ជាកន្លែងដែលគ្រោងនឹងប្រព្រឹត្តទៅសកម្មភាពនានាក្នុងកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង។

ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង
បន្តកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅបណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅបណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា

ចូលរួមការត្រួតពិនិត្យមានតំណាងនាយកដ្ឋានទាក់ទងបរទេស នាយកដ្ឋានហ្វឹកហ្វឺន (ក្រសួងការពារប្រទេស) យោធភូមិភាគទី៧ កងទ័ពការពារព្រំដែនខេត្ត Binh Phuoc បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងគណៈកម្មាធិការបក្សស្រុក Loc Ninh។

ក្រុមនេះបានត្រួតពិនិត្យនៅទីតាំងជាច្រើនដូចជា៖ តំបន់សាលានយោបាយស្រុក Loc Ninh; តំបន់ X១៦; ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារ​ព្រំដែនអន្តរជាតិ Hoa Lu; គិលានដ្ឋានកងទ័ព-ប្រជាជន មិត្តភាពវៀតណាម - កម្ពុជា…

ទីតាំងទាំងនេះគ្រោងនឹងរៀបចំសកម្មភាពនានាក្នុងក្របខណ្ឌនៃកម្មវិធីផ្លាស់ប្តូរដូចជា៖ ការគោរពបង្គោលអធិបតេយ្យភាព ការយាមល្បាតទ្វេភាគី សមយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម-ភេរវកម្ម ការពិភាក្សាមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ពិធីជប់លៀង ការផ្លាស់ប្តូរវាងប្រជាជននៅព្រំដែនទាំងសងខាង...

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong និងក្រុមការងារមើលផែនទីនៃទីតាំងដែលគ្រោងនឹងប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរនៅស្រុក Loc Ninh (រូបថត៖ bienphong.com.vn)
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong និងក្រុមការងារមើលផែនទីនៃទីតាំងដែលគ្រោងនឹងប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរនៅស្រុក Loc Ninh (រូបថត៖ bienphong.com.vn)

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានសង្កត់ធ្ងន់ថា៖ កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម - កម្ពុជា លើកដំបូង​ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដើម្បីរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងបក្ស រដ្ឋ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធរបស់វៀតណាម និងកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ចង់ឲ្យកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc សាមគ្គី ឯកភាពគ្នាក្នុងដំណើរការរៀបចំព្រឹត្តិការណ៍នេះ។ អង្គភាពនានាខិតខំជំនះរាល់ការលំបាក សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើបានល្អក្នុងការរៀបចំ ជម្រុញការផ្សព្វផ្សាយឃោសនា និងធានាឱ្យការរៀបចំកម្មវិធីទទួលបានជោគជ័យ ស្របតាមតម្រូវការ និងគោលបំណងដែលបានកំណត់។

តាមគម្រោង កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកដំបូងនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២២៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា