Trending now

ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង

19:54 | 21/02/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៥ កុម្ភៈ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែន បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំដើម្បីស្តាប់ស្ថាប័ននានារាយការណ៍អំពីលទ្ធផលការងាររៀបចំសម្រាប់កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង។

កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ លើកដំបូង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ លើកដំបូង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
កម្ពុជា ទទួលបានដំណក់ប្រេង លើកដំបូង កម្ពុជា ទទួលបានដំណក់ប្រេង លើកដំបូង
លោកឧត្តមសេនីយ៍ទោ Le Duc Thai ថ្លែងក្នុងកិច្ចប្រជុំ (រូប​ថត៖ bienphong.com.vn)
លោកឧត្តមសេនីយ៍ទោ Le Duc Thai ថ្លែងក្នុងកិច្ចប្រជុំ (រូប​ថត៖ bienphong.com.vn)

យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំនេះបានឲ្យដឹងថា អង្គភាពនានាបានបញ្ចប់គម្រោងពីរគឺ "គិលានដ្ឋានកងទ័ព-ប្រជាជនមិត្តភាព" នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu (ខេត្ត Binh Phuoc); សម្របសម្រួលជាមួយភាគីកម្ពុជាក្នុងការសាងសង់វេទិកា និងសាលាសំណាក់នៅត្រង់ចំនុចតំបន់ប្រវត្តិសាសន៍កោះថ្ម(X16) នៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បន្ថែមលើនេះ នាយកដ្ឋាននយោបាយនៃកងទ័ពការពារព្រំដែនបានបញ្ជាឲ្យកងទ័ពការពារព្រំដែន Binh Phuoc ផ្តល់​យោ​បល់​ជូន​អាជ្ញាធរមូលដ្ឋាននៅសងខាងព្រំដែនជ្រើសរើសគ្រួសារ សិស្សានុសិស្សដែលមានស្ថានភាពលំបាក និងគ្រួសារគោលនយោបាយនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីផ្តល់គោ និងអាហារូបករណ៍។ ទន្ទឹមនឹងនោះ នាយកដ្ឋាននយោបាយកងទ័ពកាពារព្រំដែនក៏បានបង្កើតសេណារីយ៉ូរៀបចំកិច្ចប្រជុំបូកសរុបរយៈពេល៥ឆ្នាំ ស្តីពីការអនុវត្តកម្មវិធីផ្លាស់ប្តូររវាងភូមិ Vuon Buoi ឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រទេសវៀតណាម ជាមួយភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លើសពីនេះទៀត សេណារីយ៉ូនៃការដាំដើមឈើអនុស្សាវរីយ៍; ពិធីគោរពបង្គោលអធិបតេយ្យភាព និងការយាមល្បាតទ្វេភាគី; ធានាសន្តិសុខ និងសុវត្ថិភាព; ការតុបតែងពិធី ក៏បានអង្គភាពនានា​សម្រេច​ហើយ​ផងដែរ។

តាមគម្រោង កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជាលើកដំបូងនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២២ នៅខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស