យុគសម័យ - គណៈប្រតិភូអាជ្ញាធរនៃរដ្ឋ Victoria (អូស្ត្រាលី) ដឹកនាំដោយលោកស្រី Rebecca Hall សមាជិកជាន់ខ្ពស់នៃរដ្ឋ Victoria ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានជួបពិភាក្សាការងារជាមួយទីក្រុង Hai Phong ...
![]() |
![]() |
![]() |
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ គេហទំព័រទីក្រុង Hai Phong) |
នៅក្នុងជំនួបនេះ លោកស្រី Rebecca Hall មានបំណងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ ដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត ការយល់ដឹងអំពីឱកាសសេដ្ឋកិច្ច ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍន៍។ ក្រៅពីវិស័យអប់រំ ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ បច្ចេកវិទ្យាខ្ពស់ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ។
លោក Tran Luu Quang លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong ក៏មានបំណងចង់ឱ្យទំនាក់ទំនងរវាងទីក្រុង Hai Phong និងមូលដ្ឋាននៃប្រទេសអូស្ត្រាលី ជាពិសេស រដ្ឋ Victoria បានលើកដល់កម្រិតកម្ពស់ថ្មី។ ខេត្ត Hai Phong សង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការវិនិយោគរបស់ធុរកិច្ចអូស្ត្រាលី។
តាមលោក Nguyen Van Tung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានឲ្យដឹងថា អាកាសយានដ្ឋាន Cat Bi បច្ចុប្បន្នមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការតភ្ជាប់ផ្លូវហោះហើរអន្តរជាតិជាមួយ Melbourne ដែលនឹងបង្កើតអំណោយផល ដើម្បីអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន