Trending now

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel)

17:02 | 12/09/2022

បន្ទាប់ពីអញ្ជើញដល់ទីក្រុងហាណូយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel)

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ Viettel ត្រូវតែ​ក្លាយទៅ​ជាគំរូ​របស់សហគ្រាសរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ Viettel ត្រូវតែ​ក្លាយទៅ​ជាគំរូ​របស់សហគ្រាសរដ្ឋ
សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យលោក​រដ្ឋមន្ត្រីការបរទេស​​វៀតណាម ចូលជួប​សម្តែង​ការគួរសម​ សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យលោក​រដ្ឋមន្ត្រីការបរទេស​​វៀតណាម ចូលជួប​សម្តែង​ការគួរសម​
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) ។ (រូបថត៖ TTXVN)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) ។

បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងគណៈប្រតិភូបានអញ្ជើញ ធ្វើទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល(Viettel) ជាក្រុមហ៊ុនមួយដែលបានវិនិយោគនៅកម្ពុជា លើប្រព័ន្ធទូរស័ព្ទដែលមានឈ្មោះក្រុមហ៊ុនMetfone។

ឯកឧត្ដម វូ ហៃសាន (Vu Hai San)អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម តៅ ឌុកថាំង (Tao Duc Thang) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនវៀតតែល និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងបានចាត់ទុកវត្តមានសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ជាកិត្តិយសដ៏ឧត្តុង្តឧត្តមរបស់ក្រុមហ៊ុន។

ឯកឧត្តម តៅ ឌុកថាំង បានថ្លែងអំណរគុណដល់រដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ដែលបានគំាទ្រការវិនិយោគរបស់ក្រុមហ៊ុន Viettel នៅកម្ពុជា និងបានជម្រាបជូនសម្តេចពីគម្រោងដែលក្រុមហ៊ុនត្រូវអភិវឌ្ឍបន្ថែមទៀតលើវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិននិង ឯកឧត្ដម វូ ហៃសាន (Vu Hai San)អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ TTXVN)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិននិង ឯកឧត្ដម វូ ហៃសាន (Vu Hai San)អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ TTXVN)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនដ៏ធំមួយនេះ ដែល មិនត្រឹមតែបានបម្រើសេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះ ទេ ថែមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ពលរដ្ឋវៀតណាមទៀតផង ។ ក្រៅពីនោះ ក្រុមហ៊ុនបានដើរតួនាទីដ៏មានសារសំខាន់ លើវិស័យការពារជាតិរបស់វៀតណាម ដើម្បីរួមចំណែកថែរក្សាសន្តិសុខ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។

សម្តេចបានមានប្រសាសន៍លើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនវៀតតែលនៅកម្ពុជា ដែលជាទូទៅពលរដ្ឋកម្ពុជាស្គាល់ថា ជាក្រុមហ៊ុនមិត្តហ្វូននោះ ក៏បានចូលរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ប្រកបដោយគុណភាពនិងទំនុកចិត្តខ្ពស់ ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នានានៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា វត្តមានរបស់វៀតតែល នៅកម្ពុជា មិនត្រឹមតែផ្តល់សេវាទូរគមនាគមន៍ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ក៏ថែមទាំងបានរួមចំណែកផ្តល់ ឱកាសការងារ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដល់ពលរដ្ឋកម្ពុជា និងក្រុមហ៊ុនផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR