Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ Viettel ត្រូវតែ​ក្លាយទៅ​ជាគំរូ​របស់សហគ្រាសរដ្ឋ

22:55 | 16/08/2022

សម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធា (Viettel) ផ្តោតលើការកសាងបណ្ដុំឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងខឿនឧស្សាហកម្មការពារជាតិទំនើប។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ រៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីរក្សាម៉ាកយីហោជី Ha Bac នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ រៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីរក្សាម៉ាកយីហោជី Ha Bac
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមព្រឹត្តិការណ៍ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមព្រឹត្តិការណ៍ "ការផ្លាស់ប្តូរ ឌីជីថលផ្នែកធនាគារ"
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

នាព្រឹកថ្ងៃទី ១៦ សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហ៍កម្ម និងទូរគមនាគមន៍យោធា (Viettel)។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Viettel អនុវត្តឱ្យកាន់តែប្រសើរឡើងនូវចក្ខុវិស័យ "ច្នៃប្រឌិតដើម្បីមនុស្ស" និងបេសកកម្ម "ឈានមុខគេស្ថាបនាសង្គមឌីជីថល"។ Viettel ត្រូវតែក្លាយទៅជាគំរូរបស់សហគ្រាសរដ្ឋ ដែលបានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀត ហើយជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសជាតិ ស្វាហាប់ ទំនើប មានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុង និងក្រៅប្រទេស ដឹកនាំ ឈានមុខគេក្នុងផលិតកម្ម អាជីវកម្ម រួមចំណែកអនុវត្តន៍ ការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលប្រកបដោយជោគជ័យ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ Viettel ផ្តោតលើការកសាងបណ្ដុំឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងខឿនឧស្សាហកម្មការពារជាតិទំនើប។ ទន្ទឹមនឹងនោះ បន្តកសាងនិងអភិវឌ្ឍន៍ខឿនឧស្សាហកម្មផលិតឧបករណ៍ស៊ីវិល រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រ “Make in Vietnam” ប្រកបដោយជោគជ័យ អនុវត្តន៍បេសកកម្មនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR