នាថ្ងៃទី៣០ ខែសីហា នៅរោងល្ខោនទីក្រុងហូជីមិញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ (ថ្ងៃទី៥ កញ្ញា ឆ្នាំ១៩៦២ / ថ្ងៃទី៥ កញ្ញា ឆ្នាំ២០២២) និងខួបលើកទី៤៥ នៃថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ (ថ្ងៃទី១៨ កក្កដា ឆ្នាំ១៩៧៧ / ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២២)។
![]() |
![]() |
ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងបានរំលឹកឡើងវិញនូវប្រពៃណី ប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិ និងការកសាងប្រទេសជាតិនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើសន្ធិសញ្ញាជំនួយទៅវិញទៅមករវាងឡាវ-វៀតណាម និងកិច្ចព្រមព្រៀងស្តីពីអង្គការសម្ព័ន្ធយោធាឡាវ-វៀតណាម បានធ្វើជាមូលដ្ឋានគតិយុត្តដំបូងសម្រាប់កិច្ចសហប្រតិបត្តិការ ជំនួយនិងសម្ព័ន្ធប្រយុទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនៃប្រទេសទាំងពីរ ឆ្ពោះទៅការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២។ ទីក្រុងហូជីមិញតែងតែជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានានៃប្រទេសឡាវ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសន្យា ដែលចូលរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយនិរន្តរភាពដើម្បីគោលដៅអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិនៃប្រទេសនីមួយៗ។
![]() |
គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងគណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងវៀងច័ន្ទ ខេត្ត Champasak និងខេត្ត Savannakhet ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ |
ក្នុងឱកាសនេះ លោក Santiphap Phomvihan អភិបាលខេត្ត Savannakhet បានរំលឹកឡើងវិញនូវប្រពៃណី អង់អាច រំលឹកដល់វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ, លោកប្រធាន Kaysone Phomvihane, លោកប្រធាន Souphanouvong ដែលជាអ្នកចាក់គ្រឹះ រក្សានិងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
សូមរំលឹកថា គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងគណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងវៀងច័ន្ទខេត្ត Champasak និងខេត្ត Savannakhet បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅរូបសំណាកលោកអ៊ំហូ (ផ្លូវថ្មើរជើង Nguyen Hue) និងទស្សនាការតាំងពិព័រណ៌អំពីសកម្មភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរវាងវៀតណាម-និងឡាវ រវាងទីក្រុងហូជីមិញនិងមូលដ្ឋាននានានៃឡាវ។
វៀតណាម និងឡាវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៦២ ស្តីពីឡាវត្រូវបានចុះហត្ថលេខា។ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារ និងអភិវឌ្ឍន៍ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ពង្រឹងជានិច្ចនូវចំណងសាមគ្គីភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយូរអង្វែងនៃប្រទេសទាំងពីរ៕ |
មតិពីមិត្តអ្នកអាន