ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានរៀបចំពិធីជប់លៀងយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងកម្ពុជា។
![]() |
![]() |
![]() |
លោក Vu Ngoc Ly អគ្គកុងស៊ុល ថ្លែងក្នុងពិធី |
អញ្ជើញចូលរួមក្នុងពិធីនេះមានថ្នាក់ដឹកនាំខេត្តព្រះសីហនុ តំណាងអាជ្ញាធរ គណបក្សប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព សមាគមមិត្តភាព ធុរកិច្ចកម្ពុជា និងវៀតណាម ដែលមានទីស្នាក់ការនៅក្នុងតំបន់កុងស៊ុល។
ថ្លែងមតិក្នុងពិធីនេះ លោក Vu Ngoc Ly អគ្គកុងស៊ុល បានលើកឡើងអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃចាប់បដិសន្ធិ នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) ដែលសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៧៧ ឆ្នាំនៃការបង្កើត ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមសម្រេចបានសមិទ្ធិផលធំៗជាច្រើន ហើយរួមជាមួយកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់សហប្រតិបត្តិការ អភិវឌ្ឍ សន្តិភាព និងវិបុលភាព។
ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា លោកអគ្គកុងស៊ុល បានមានប្រសាសន៍ថា ឆ្នាំ២០២២ មានសារសំខាន់ណាស់ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួប ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។ ដោយឆ្លងកាត់ការធ្លាក់ចុះជាច្រើនក្នុងប្រវត្តិសាស្ត្រ ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាម និងកម្ពុជា ត្រូវបានសាកល្បង និងក្លាយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក Vu Ngoc Ly អគ្គកុងស៊ុល បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងអាជ្ញាធរកម្ពុជា ប្រជាជននៅតំបន់កុងស៊ុល ផ្តល់ចំពោះស្ថានអគ្គកុងស៊ុល។
![]() |
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពិធី |
អាស្រ័យលើមូលដ្ឋាននោះ លោក Vu Ngoc Ly ជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថានអគ្គកុងស៊ុល និងមូលដ្ឋាននានានៅតំបន់កុងស៊ុលនឹងកាន់តែជិតស្និទ្ធ ដោយយកទស្សនៈរួមនៃ "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង" របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាគោលការណ៍ណែនាំ ហើយយកភាពរុងរឿង និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរជាគោលដៅខិតខំ រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសវៀតណាម និងកម្ពុជា។
ជាការឆ្លើយតប លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអបអរសាទរ និងរំលឹកឡើងវិញនូវប្រវត្តិនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។
តាមលោកអភិបាលខេត្ត បន្ទាប់ពីរយៈពេល ៧៧ ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្ត និងរដ្ឋាភិបាល ប្រទេសវៀតណាមបានអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវវឌ្ឍនភាព វិបុលភាព និងជីវភាពរស់នៅប្រកបដោយសុខដុមរមនា លើកកំពស់កិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃតំបន់ទាំងមូល។
![]() |
ប្រតិភូថតរូបអនុស្សាវរីយ៍ |
លោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះទំនាក់ទំនងរយៈពេល ៥៥ ឆ្នាំ រវាងប្រទេសទាំងពីរ ដែលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់អាស៊ីអាគ្នេយ៍។
ក្នុងឱកាសនេះ លោក គួច ចំរើន តាងនាមគណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្ត បានផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ថ្នាក់ដឹកនាំបក្ស និងរដ្ឋ រួមទាំងកម្មាភិបាល បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម នូវការជូនពរសុខភាពល្អ និងជោគជ័យ។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
កន្លងមក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ស្ថានអគ្គកុងស៊ុល ក៏មានកិត្តិយសទទួលស្វាគមន៍គណៈប្រតិភូជាច្រើន ដែលអញ្ជើញមកជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕
មតិពីមិត្តអ្នកអាន