Trending now

វៀតណាមធ្វើជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតអាស៊ាន និងកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅប្រទេសជប៉ុន

22:23 | 17/08/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ១៦ សីហា ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានធ្វើជាអធិបតីក្នុងក្នុងពិធីអបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូត ភារធាវីបណ្តោះ​អាសន្នចំនួន ១០ ប្រទេសជាសមាជិកអាស៊ាននៅទីក្រុងតូក្យូ។

៥៥ ឆ្នាំនៃអាស៊ាន - ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ ៥៥ ឆ្នាំនៃអាស៊ាន - ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ
ពិធីបង្ហូតទង់អាស៊ាន អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតអាស៊ាននៅវៀតណាម ពិធីបង្ហូតទង់អាស៊ាន អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតអាស៊ាននៅវៀតណាម
វៀតណាមធ្វើជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតអាស៊ាន និងកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅប្រទេសជប៉ុន
ឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូត ភារធាវីបណ្តោះអាសន្ននៃប្រទេសសមាជិកអាស៊ានទាំង ១០ អញ្ជើញថតរូបអនុស្សាវរីយ៍។ (រូបថត៖ Dao Thanh Tung/VNA)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Vu Hong Nam កំពុងកាន់តំណែងជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) បានអះអាងថា៖ “បន្ទាប់ពី ៥៥ ឆ្នាំនៃការបង្កើត អាស៊ានបានក្លាយទៅជាអង្គការមួយដែលមានភាពស្វាហាប់ និងសកម្មបំផុត។ អង្គការ​ក្នុងតំបន់ជោគជ័យក្នុងពិភពលោក”។

យោងតាមលោកឯកអគ្គរដ្ឋទូត Vu Hong Nam ដោយមានប្រជាជនជិត ៧០០ លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) ជាង ៣.២ ពាន់ពាន់លានដុល្លារ អាស៊ានបានក្លាយជាខឿន​សេដ្ឋិកចច្ចធំទី ៥ នៅលើពិភពលោក និងជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចក្នុង​តំបន់។ ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់អាស៊ានបានត្រលប់ទៅកម្រិត មុនកូវីដ-១៩ ហើយសេដ្ឋកិច្ចអាស៊ានត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៤,៩% នៅឆ្នាំនេះ និង ៥,២% នៅឆ្នាំក្រោយ។ ទំនាក់ទំនងរវាងអាស៊ាន និងដៃគូរបស់ខ្លួន រួមទាំងប្រទេសធំៗទាំងអស់ កាន់តែធ្វើស៊ីជម្រៅ និងជាក់ស្តែង​​បន្ថែម​ទៀត។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា “សមិទ្ធិផលដ៏ធំធេងរបស់អាស៊ាន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រជាជនអាស៊ាន” ហើយ “អាស៊ានបានក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយ និងជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសសមាជិកទាំងអស់”៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ