Trending now
អបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតអាស៊ាន (៨ សីហា ១៩៦៧ / ៨ សីហា ២០២២)

៥៥ ឆ្នាំនៃអាស៊ាន - ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ

12:47 | 09/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងដោយចាប់ផ្តើមដំណើរការតភ្ជាប់យ៉ាងស៊ីជម្រៅដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍និងតំបន់។

AMM ៥៥៖ សាមគ្គីភាព ការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការ រក្សារឹងមាំតួនាទីមជ្ឈភាព AMM ៥៥៖ សាមគ្គីភាព ការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការ រក្សារឹងមាំតួនាទីមជ្ឈភាព
កម្ពុជាប្រើប្រាស់និមិត្តសញ្ញាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាដើម្បីផ្សព្វផ្សាយអភិវឌ្ឍន៍ទេសចរណ៍ កម្ពុជាប្រើប្រាស់និមិត្តសញ្ញាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាដើម្បីផ្សព្វផ្សាយអភិវឌ្ឍន៍ទេសចរណ៍

ពីក្រុមមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលបែកបាក់គ្នាដោយសង្រ្គាម។ ឆ្លងកាត់រយៈពេល ៥៥ ឆ្នាំនៃការកសាងនិងការអភិវឌ្ឍ អាស៊ានសព្វថ្ងៃនេះគឺជាអង្គការមួយក្នុងចំណោមអង្គការតំបន់ដ៏សំខាន់ និងជោគជ័យក្នុងពិភពលោកដែលជាដំបូលតែមួយរបស់ប្រជាជនជាង ៦៥០ លាននាក់ របស់​ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ ដែលមានអត្តសញ្ញាណវប្បធម៌ចម្រុះ ហើយជា​សហគមន៍សេដ្ឋកិច្ចធំទី ៥ ក្នុងពិភពលោក ជាដៃគូគួរឱ្យទុកចិត្តនិងសំខាន់របស់ប្រទេសជាច្រើន ដើរតួនាទីមជ្ឈភាពក្នុងដំណើរការសន្ទនា កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សំខាន់នៅក្នុងតំបន់។

លោក Bui Thanh Son រដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម
លោក Bui Thanh Son រដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម

ដំណើរការកសាងសហគមន៍អាស៊ានដោយចក្ខុវិស័យនិងអត្តសញ្ញាណរួម

ការចាប់កំណើតរបស់អាស៊ានកាលពី ៥៥ ឆ្នាំមុនបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ប្រទេសជាច្រើននៅក្នុងតំបន់សម្រាប់សន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។ ដោយឆ្លងកាត់ការឡើងចុះនិងការផ្លាស់ប្តូរនៃពិភពលោកនិងតំបន់ អាស៊ានកាន់តែមានការអភិវឌ្ឍក្នុងទិដ្ឋភាពជាច្រើន។ នៅឆ្នាំ ១៩៩៥ ការចូលជាសមាជិកអាស៊ានរបស់វៀតណាមបានត្រួសត្រាយផ្លូវសម្រាប់ការកសាងដំបូលតែមួយរបស់អាស៊ានដែលតភ្ជាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំង​១០។ នៅឆ្នាំ ១៩៩៧ ជាលើកដំបូងដែលអាស៊ានបានអនុម័តចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ ស្តីពីសហគមន៍មួយ "ស្អិតរមួតក្នុងអត្តសញ្ញាណរួម" បំពេញសេចក្តីប្រាថ្នារបស់ប្រទេសសមាជិកសម្រាប់តំបន់អាស៊ីអាគ្នេយ៍មួយដែលតភ្ជាប់ក្នុងចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការ។ ជាពិសេស ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ដែលមានសសរស្តម្ភចំនួន ៣ អំពីសន្តិសុខ-នយោបាយ សេដ្ឋកិច្ចនិងវប្បធម៌-សង្គម បានបង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តំបន់ឡើងកម្រិតកម្ពស់ថ្មីមួយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពទៅវិញទៅមក។

“វិធីសាស្ដ្រអាស៊ាន” ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ សាមគ្គីភាព ការស្រុះចិត្តគំនិត និងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងតែងតែត្រូវបានរក្សា បង្កើតតម្លៃនិងអត្តសញ្ញាណរបស់អាស៊ាន។ "វិធីសាស្ដ្រអាស៊ាន" ដែលបានជួយអាស៊ាននិងប្រទេសសមាជិកឆ្លងកាត់ខ្យល់រលកក្នុងតំបន់និងពិភពលោក។ ទន្ទឹមនឹងនោះ នៅពេលឆ្លងកាត់បញ្ហាប្រឈមនិងការលំបាកម្តងៗ អាស៊ានកាន់តែមានភាពចាស់ទុំ ហើយស្មារតីសាមគ្គីភាព និងឯកភាពត្រូវបានពង្រឹង វិធីសាស្ត្រនិងអត្តសញ្ញាណរបស់អាស៊ានកាន់តែភ្លឺចែងចាំងជានិច្ចកាល។ អាស្រ័យហេតុនេះ អាស៊ានកាន់តែបញ្ជាក់ពីកិត្យានុភាពនិងតួនាទីមជ្ឈភាពរបស់ខ្លួន ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូនានា ព្រមទាំងឆ្លៀតយកការគាំទ្រពីអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍ និងតភ្ជាប់របស់អាស៊ាន។ រហូតមកដល់ពេលនេះ អាស៊ានមានទំនាក់ទំនងជាមួយដៃគូសន្ទនាចំនួន ១១ និងអង្គការអន្តរជាតិសំខាន់ (ដូចជា ចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហភាពអឺរ៉ុប...)។ ទស្សនៈនិងបទប្បញ្ញត្តិជាច្រើនរបស់អាស៊ាន ដូចជា ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)... ទទួលបានការគាំទ្រ​ពី​សហគមន៍អន្តរជាតិ តាមរយៈនោះ ជំរុញកិច្ចសហប្រតិបត្តិការនិងដំឡើងទំនាក់ទំនងជាមួយអាស៊ាន។

អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការនិងកសាងទំនុកចិត្តរវាងប្រទេសទាំងក្នុងនិងក្រៅតំបន់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់។ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អាស៊ានបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។

ជំរុញការធ្វើសមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ចតែងតែជាខ្លឹមសារស្នូលក្នុងដំណើរការតភ្ជាប់អាស៊ានក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ។ រហូតមកដល់ពេលនេះ ការផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងតំបន់មានប្រហែល ២៥% នៃទំហំពាណិជ្ជកម្មរបស់អាស៊ាន។ GDP នៃប្លុកនៅឆ្នាំ ២០២១ ឈានដល់ ៣,៣៦០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣០% បើធៀបនឹងឆ្នាំ ២០១៥ នៅពេលបង្កើតសហគមន៍អាស៊ាន។ លើសពីនេះ អាស៊ានក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចបើកចំហដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ៨ (FTA) រួមទាំងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ៧ ជាមួយដៃគូសំខាន់ៗដែលក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលស្មើនឹង ៣០% នៃចំនួនប្រជាជនពិភពលោក និង ៣២% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភព​លោក។

ឆ្លងកាត់ ៥៥ ឆ្នាំ នៃការកសាងនិងអភិវឌ្ឍន៍ អាស៊ានអាចមានមោទនភាពដោយជាគំរូតភ្ជាប់តំបន់ប្រកបដោយជោគជ័យ។ សមិទ្ធផលទាំងឡាយដែលសម្រេចបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានខិតខំបំពេញចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ និងកសាងចក្ខុវិស័យក្រោយឆ្នាំ ២០២៥ ដើម្បីបន្តពង្រឹងសហគមន៍អាស៊ានមានសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងបន្ស៊ាំ។ រួបរួមគ្នាដើម្បីលើកកំពស់ស្មារតីសហគមន៍ ចែករំលែកការទទួលខុសត្រូវចំពោះផលប្រយោជន៍រួម និងយូរអង្វែងរបស់សហគមន៍អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

វៀតណាមដើម្បីសហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព រឹងមាំនិងអភិវឌ្ឍន៍

អាស៊ានមានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេស និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ការចូលជាសមាជិក​អាស៊ានឆ្នាំ ១៩៩៥ គឺជាការសម្រេចចិត្តដែលមានលក្ខណៈយុទ្ធសាស្ត្ររបស់បក្សនិងរដ្ឋវៀតណាម រួមចំណែកបង្កើតស្ថានភាពថ្មីនៃការធ្វើសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍរបស់ប្រទេសជាតិ ពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព និងឆ្លៀតប្រភពធនធានពីខាងក្រៅសម្រាប់ការកសាងនិងការពារមាតុភូមិ ក៏ដូចជាលើកកំពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសជាតិ​។

ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម ការគោរពគោលការណ៍ វិធីសាស្រ្ត និងអត្តសញ្ញាណរបស់អាស៊ាន វៀតណាមបានអនុវត្តការសន្យា និងកាតព្វកិច្ចជាប្រទេសសមាជិក រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពក្នុងអាស៊ាន កសាងសហគមន៍អាស៊ាននិងសម្រេចចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។ ក្នុងរាល់សកម្មភាពរបស់អាស៊ាន វៀតណាមតែងតែប្រកាន់ខ្ជាប់នូវសាមគ្គីភាព និងការស្រុះចិត្តគំនិតក្នុងស្មារតី “សាមគ្គី សាមគ្គី និងមហាសាមគ្គី; ជោគជ័យ ជោគជ័យនិង មហាជោគជ័យ”។

នៅពេលដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ានក្នុងដំណាក់កាលដែលសមាគមអាស៊ានប្រឈមមុខនឹងបញ្ហាជាច្រើន។ ជាពិសេសក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រឈមមុខនឹងការលំបាកដែលមិនធ្លាប់មានពីមុនមកដោយសារជំងឺរាតត្បាត Covid-19 វៀតណាមនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍របស់អាស៊ាន និងបង្ហាញពីស្មារតី “ស្អិតរមួតនិងឆ្លើយតប” នាំនាវាអាស៊ានឆ្លងកាត់ខ្យល់រលក រក្សាកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់និងដាក់ទិសដៅសម្រាប់ការអភិវឌ្ឍនសហគមន៍​អាស៊ានក្នុងដំណាក់កាលថ្មី។

អនុវត្តតាមគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បន្តសហការជាមួយបណ្តាប្រទេស​អាស៊ានដើម្បីលើកកំពស់អត្តសញ្ញាណនិងតួនាទីមជ្ឈភាពរបស់អាស៊ាន កសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព រឹងមាំ និងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់សមាជិកអាស៊ានទាំងអស់ ក៏ដូចជាដៃគូក្នុងនិងក្រៅតំបន់ទៀតផង។ ដោយមានបាវចនា ម្ចាស់ការ សកម្ម ជឿទុកចិត្ដគ្នានិងទទួលខុសត្រូវ វៀតណាមបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយអាស៊ាន ដើម្បីធ្វើឲ្យអាស៊ានបន្ដទទួលបានជោគជ័យក្នុងការកសាងសហគមន៍អាស៊ាន រួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ