Trending now

AMM ៥៥៖ សាមគ្គីភាព ការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការ រក្សារឹងមាំតួនាទីមជ្ឈភាព

18:19 | 05/08/2022

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-៥៥) កំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្រៅពីការបញ្ជាក់ពីការប្តេជ្ញាចិត្តអនុវត្តន៍ផែនការកសាងសហគមន៍ និងចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥នោះ អាស៊ាននៅតែបន្តពង្រីកការទទួលខុសត្រូវរបស់ខ្លួន រក្សាសាមគ្គីភាព និងមជ្ឈភាពក្នុងកិច្ចសហប្រតិបត្តិការ ការស្ថាបនា និងរក្សាសន្តិភាពទៀតផង។

កម្ពុជាប្រើប្រាស់និមិត្តសញ្ញាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាដើម្បីផ្សព្វផ្សាយអភិវឌ្ឍន៍ទេសចរណ៍ កម្ពុជាប្រើប្រាស់និមិត្តសញ្ញាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាដើម្បីផ្សព្វផ្សាយអភិវឌ្ឍន៍ទេសចរណ៍
សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ

ក្នុងស្មារតី “អាស៊ានរួមគ្នាធ្វើសកម្មភាព៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ AMM ៥៥ ក៏សង្កត់ធ្ងន់លើការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមក្នុងបរិបទដែលតំបន់និងអន្តរជាតិកំពុងមានការវិវឌ្ឍន៍ស្មុគស្មាញដែលមិនអាចទាយទុកជាមុនបាន។

រដ្ឋមន្រ្តីការបរទេសអាស៊ាននៅពិធីបើកកិច្ចប្រជុំ AMM ៥៥ កាលពីថ្ងៃទី៣ ខែសីហា។ (រូបថត៖ baoquocte.vn)
រដ្ឋមន្រ្តីការបរទេសអាស៊ាននៅពិធីបើកកិច្ចប្រជុំ AMM ៥៥ កាលពីថ្ងៃទី៣ ខែសីហា។

ជំហររបស់អាស៊ានលើបញ្ហាតំបន់និងអន្តរជាតិ

ក្នុងរយៈពេលកន្លងមក អាស៊ាននិយាយរួម និងប្រទេសសមាជិកអាស៊ាន និយាយដោយឡែក តែងតែកំណត់ថា មិនជ្រើសរើសភាគីទេ គឺជ្រើសរើសតែផលប្រយោជន៍របស់អាស៊ានប៉ុណ្ណោះ។ ដោយមានទស្សនៈច្បាស់លាស់យ៉ាងដូច្នេះ អាស៊ានតែងតែមានជំហរដោយឡែករបស់ខ្លួនលើបញ្ហាអន្តរជាតិនិងតំបន់។ ក្នុងទំនាក់ទំនងជាមួយដៃគូ អាស៊ានស្នើឲ្យដៃគូពង្រីកឲ្យបានពេញលេញនូវគុណសម្បត្តិដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាំមកជូន សហការជាមួយអាស៊ាន ដើម្បីកសាងសហគមន៍ និងខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ដៃគូនានាបានស្នើឡើងវិធានការសហប្រតិបត្តិការដ៏ទូលំទូលាយនិងសម្បូរបែប ដើម្បីជួយអាស៊ាន កសាងសហគមន៍ ពន្លឿនការស្តារឡើងវិញ និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ នៅចំពោះមុខបញ្ហាដែលកំពុងលេចចេញ អាស៊ានជាថ្មីម្តងទៀតបានបញ្ជាក់នូវជំហរដ៏ឥតងាករេ ចំពោះបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា អ៊ុយក្រែន ឧបទ្វីបកូរ៉េ ភាពតានតឹងរវាងប្រទេសធំៗ ជាដើម។ អាស៊ានបានបញ្ជាក់សារជាថ្មីនូវជំហររបស់ខ្លួន ព្រមទាំងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប្រទេសនិងភាគីពាក់ព័ន្ធចាំបាច់ត្រូវរក្សាការសន្ទនា កសាងទំនុកចិត្ត យកសន្តិភាពជាគោលដៅ កិច្ចសហប្រតិបត្តិការជាមធ្យោបាយ គោរពច្បាប់ អត់ធ្មត់ ជៀសវាងមិនទុកឲ្យការខ្វែងគំនិត និងទំនាស់ ក្លាយទៅជាជម្លោះ។ អាស៊ានក៏បានចែករំលែកជាមួយដៃគូពីសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា វឌ្ឍនភាពក្នុងការកសាងក្រមប្រតិបត្តិ COC ឆ្ពោះទៅការកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ។

អាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីការវិវឌ្ឍន៍នៅច្រកសមុទ្រតៃវ៉ាន់ ដោយសម្តែងការព្រួយបារម្ភចំពោះហានិភ័យនៃអស្ថិរភាព ផលវិបាកធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាន ទៅលើតំបន់។ សេចក្តីថ្លែងការណ៍បានអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា ការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា TAC ។ ប្រទេសអាស៊ានបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះគោលនយោបាយ “ចិនតែមួយ”; រំលេចសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងការប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

អាស៊ានប្រកាន់ខ្ជាប់នូវសាមគ្គីភាព បង្កើតជា “ម៉ាកយីហោ”

អាចបញ្ជាក់បានថា អាស៊ានជាដៃគូមិនអាចខ្វះបានក្នុងវេទិកាពហុភាគីជាន់ខ្ពស់ក្នុងតំបន់ ហើយមជ្ឈភាពរបស់អាស៊ានតែងតែត្រូវបានគោរព។ អាស៊ានខ្លួនឯង និងដៃគូសន្ទនាសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ បានបង្កើតបណ្តាញសន្ទនាកំពូលទ្វេភាគី (អាស៊ាន+១) និងដៃគូទាំងនេះក៏ទទួលស្គាល់មជ្ឈភាពរបស់អាស៊ាន ក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ផងដែរ។ នាពេលថ្មីៗនេះ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកបានប្រព្រឹត្តទៅ ហើយត្រូវបានលោកប្រធានាធិបតី Joe Biden បញ្ជាក់ថាជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ" ដែលនឹងបើក "យុគសម័យថ្មី" ក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ដែលបង្ហាញពីវិធីអភិក្រម ចក្ខុវិស័យយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់ទីក្រុងវ៉ាស៊ីនតោនចំពោះអាស៊ាន។ លោកប្រធានា ធិបតី Biden បានបញ្ជាក់សារជាថ្មីនូវការសន្យាលើការគាំទ្រ និងគោរពមជ្ឈភាពរបស់អាស៊ាន ហើយមានបំណងចង់ធ្វើការជាមួយអាស៊ាន ដើម្បីលើកកំពស់ទំនាក់ទំនងភាពជាដៃគូឡើងដល់កម្រិតថ្មីមួយ ដោយរួមដៃគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងតំបន់។

ក្រៅពីនោះ យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន (ARF) កិច្ចសហប្រតិបត្តិការអាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) វេទិកាសមុទ្រអាស៊ានបូក (EAMF) ដោយមានការចូលរួមពីបណ្តាប្រទេសដែលមានផលប្រយោជន៍យ៉ាងច្រើននៅក្នុងតំបន់ សុទ្ធតែទទួលស្គាល់មជ្ឈភាពរបស់អាស៊ាន។

គោលការណ៍ឯកឆន្ទ ដើរតួនាទីសំខាន់ជួរមុខក្នុងដំណើការបង្កើតនិងអភិវឌ្ឍរបស់អាស៊ាន ហើយជាមូលដ្ឋានគ្រឹះស្នូលសម្រាប់កិច្ចសហប្រតិបត្តិការរបស់សមាគមអាស៊ានក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ។ ការមូលមតិគ្នាជាឯកឆន្ទដើម្បីបង្កើតសំឡេងរួម បានចូលរួមចំណែកក្នុងការបង្កើតម៉ាក់យីហោអាស៊ាន ដែលជាប្លុកដ៏រឹងមាំ ជួយឲ្យអាស៊ានក្លាយជាកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរតំបន់ជាច្រើន។ AMM ៥៥ បន្តពង្រីកការទទួលខុសត្រូវ រក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ ការស្ថាបនាសន្តិភាព និងរក្សាសន្តិភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR