Trending now

ពិធីបង្ហូតទង់អាស៊ាន អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតអាស៊ាននៅវៀតណាម

14:15 | 08/08/2022

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង ដោយចាប់ផ្តើមដំណើរការផ្សាភ្ជាប់យ៉ាងទូលំទូលាយ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងតំបន់។

AMM ៥៥៖ សាមគ្គីភាព ការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការ រក្សារឹងមាំតួនាទីមជ្ឈភាព AMM ៥៥៖ សាមគ្គីភាព ការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការ រក្សារឹងមាំតួនាទីមជ្ឈភាព
អបអរសាទរខួបលើកទី ១១០ ឆ្នាំ របស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong អបអរសាទរខួបលើកទី ១១០ ឆ្នាំ របស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong
គណៈប្រតិភូវៀតណាម និងអន្តរជាតិធ្វើជាសាក្សីក្នុងពិធីបង្ហូតទង់អាស៊ាន (រូបថត៖ Tuan Huy/ qdnd.vn)
គណៈប្រតិភូវៀតណាម និងអន្តរជាតិធ្វើជាសាក្សីក្នុងពិធីបង្ហូតទង់អាស៊ាន

ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២២) និងខួបលើកទី ២៧ ទិវាវៀតណាមចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥ – ២៨ កក្កដា ២០២២) នាព្រឹកថ្ងៃទី៨ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានប្រារព្ធពិធីបង្ហូតទង់អាស៊ានយ៉ាងឱឡារិក។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា។

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង ដោយចាប់ផ្តើមដំណើរការផ្សាភ្ជាប់យ៉ាងទូលំទូលាយ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងតំបន់។ ឆ្លងកាត់រយៈពេល ៥៥ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ អាស៊ានសព្វថ្ងៃនេះគឺជាអង្គការក្នុងតំបន់ដ៏សំខាន់ មានកិត្យានុភាព និងជោគជ័យបំផុតនៅក្នុងពិភពលោក ដែលជាដំបូលផ្ទះរួមសម្រាប់ប្រជាជនជាង ៦៥០ លាននាក់នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ ជាសហគមន៍សេដ្ឋកិច្ចធំទី ៥ របស់ពិភពលោក ដែលជាដៃគូដ៏គួរឲ្យទុកចិត្ត និងសំខាន់របស់ប្រទេសជាច្រើន ហើយដើរតួនាទីសំខាន់ក្នុងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងដំណើរការផ្សារភ្ជាប់ទំនាក់ទំនងសំខាន់ៗក្នុងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស