យុគសម័យ - ស្រុក Mu Cang Chai (ខេត្តYen Bai) បានគ្រោងថា ស្រុកនឹងរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ចាប់ផ្តើមបណ្តាសកម្មភាពជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីរមណីយដ្ឋានជាតិ ជាពិសេសវាលស្រែកាំជណ្តើរ Mu Cang Chai នៅឆ្នាំ ២០២២។
![]() |
![]() |
![]() |
វាលស្រែកាំជណ្តើរ នៅស្រុក Mu Cang Chai។ (រូបថត៖ Internet) |
នាថ្ងៃទី ២ ខែកញ្ញា នឹងរៀបចំសកម្មភាពបទពិសោធន៍ទាក់ទងនឹងសកម្មភាពកសិកម្មរបស់ជនជាតិ H’Mong នឹងប្រព្រឹត្តទៅដូចជា៖ ការជល់សត្វពពែ ការប្រកួតប្រជែងច្រូតស្រូវយ៉ាងឆាប់រហ័ស ការភ្ជួររាស់ល្អ; បទពិសោធន៍ នៅពេលដែលចាប់ត្រីនៅវាលស្រែ; ការប្រកួតប្រជែងគូរក្បួនរចនាលើក្រណាត់ដោយក្រមួនឃ្មុំ បុកនំ day ; ពិធីអបអរសាទររដូវប្រមូលផលស្រូវជាច្រើនសន្ធឹក; រៀបចំពិធីបុណ្យខែន H'Mong... ភ្ញៀវទេសចរអាចចូលរួមក្នុងសេវាកម្មបង់ថ្លៃ ដូចជា៖ ជិះឆ័ត្រយោង "ហោះហើរក្នុងរដូវមាស" ក្នុងឆ្នាំ 2022; ស្វែងយល់រមណីយដ្ឋានជាតិពិសេសដោយឧទ្ធម្ភាគចក្រ។
ក្នុងពេលជាមួយគ្នានេះជាលើកដំបូងរៀបចំការប្រកួតប្រជែអរត់ម៉ារ៉ាតុង "MU CANG CHAI ULTRA TRALL" ការប្រកួតជិះកង់ "យកឈ្នះលើកំពូលភ្នំ Khau Pha"។ លើសពីនេះ ក៏មានសកម្មភាពមួយចំនួនដូចជា៖ បទពិសោធន៍ជិះម៉ូតូកង់បួន ATV បទពិសោធន៍នៃដំណើរកម្សាន្ត "ដំណើរការគយគន់ពពក" ដែលនាំអ្នកទេសចរឡើងភ្នំ គយគន់ទេសភាពធម្មជាតិ ឡើងដល់កំពូលភ្នំ Lung Cu ឆ្លងកាត់ចំណោត Khau Pha និងគយគន់ផ្កាម៉ាក់ខៃព្រៃ។
សកម្មភាពជាបន្តបន្ទាប់បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ខែកញ្ញា ដល់ចុងខែធ្នូ ឆ្នាំ ២០២២ ក្នុងគោលបំណងបន្តបង្កើតកិត្យានុភាព និងទីតាំងសម្រាប់យីហោទេសចរណ៍ខេត្ត Yen Bai ជា "គោលដៅសុវត្ថិភាព មិត្តភាព ប្លែក ទាក់ទាញ និងគួរអោយចាប់អារម្មណ៍" សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេស៕

មតិពីមិត្តអ្នកអាន