Trending now

ព្រៃឬស្សីពក Na Hang Tua Chu ដែលជាគោដៅទេសចថ្មីនៅពេលមកដល់ទីរួមស្រុក Mu Cang Chai

09:36 | 09/09/2022 ឌីណា

យុគសម័យ - ចំងាយប្រហែល ២០ គីឡូម៉ែត្រពីទីរួម​ស្រុក Mu Cang Chai ខេត្ត Yen Bai ព្រៃឬស្សីពក Na Hang Tua Chu ស្ថិតក្នុងឃុំ Pung Luong ទាក់ទាញភ្ញៀវទេសចរដោយភាពស្រស់ស្អាតដ៏បរិសុទ្ធ និងពណ៌បៃតងរបស់វា។

Ta Cua Y - ទីកន្លែងបោះជំរុំថ្មីដែលកំពុងលេចធ្លោនៅ Mu Cang Chai Ta Cua Y - ទីកន្លែងបោះជំរុំថ្មីដែលកំពុងលេចធ្លោនៅ Mu Cang Chai
ពិធីបុណ្យស្វែងយល់ពីរមណីយដ្ឋានជាតិ ជាពិសេសវាលស្រែកាំជណ្តើររបស់ស្រុក Mu Cang Chai ពិធីបុណ្យស្វែងយល់ពីរមណីយដ្ឋានជាតិ ជាពិសេសវាលស្រែកាំជណ្តើររបស់ស្រុក Mu Cang Chai
ព្រៃឬស្សីពក Na Hang Tua Chu ដែលជាគោដៅទេសចថ្មីនៅពេលមកដល់ទីរួមស្រុក Mu Cang Chai

ព្រៃឬស្សីពក Na Hang Tua Chu មានទំហំ ១ ហិកតា ដែលត្រូវបានគេស្គាល់ថាជាព្រៃឫស្សីពក Pung Luong។ ថ្មីៗនេះ ព្រៃឬស្សីពកបានបើកទ្វារនិងស្វាគមន៍ភ្ញៀវ ហើយបានក្លាយជាគោលដៅទេសចរថ្មីសម្រាប់ភ្ញៀវនៅពេលមកដល់ស្រុក Mu Cang Chai ។

ដើម្បីមកទីនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរលើផ្លូវតូចៗដែលមានជម្រាលខ្ពស់ និងបត់​បែន។ ភ្ញៀវ​អាច​ជួល​អ្នក​ភូមិ​ឲ្យ​បើក​ម៉ូតូ​ចូល​ព្រៃ ឬ​ជិះ​ម៉ូតូ​ដោយ​ខ្លួន​ឯង​ ។

ព្រៃឬស្សីពក Na Hang Tua Chu ដែលជាគោដៅទេសចថ្មីនៅពេលមកដល់ទីរួមស្រុក Mu Cang Chai

ភ្ញៀវទេសចរណ៍ Nguyen Thanh Tuan ចែករំលែកថា “ព្រៃឬស្សីពកមានពណ៌បៃតងពេញមួយឆ្នាំ ដូច្នេះភ្ញៀវអាចមកនៅពេលណាក៏បាន។ បច្ចុប្បន្ននេះ វាលស្រែ Mu Cang Chai កំពុងផ្លាស់ប្តូរពណ៌បន្តិចម្តងៗ។ ទៅ​កាន់ស្រុក Mu Cang Chai ដើម្បីគយ​គន់វាល​ស្រែ ម៉្យាង​ទៀត អ្នក​ទេសចរ​ក៏​អាច​ស្វែង​យល់នូវ​ព្រៃ​ឬស្សីពក Pung Luong។

ប្រជាជននៅទីនេះបានដាំ និងថែទាំ ដូច្នេះព្រៃឬស្សីពកតែងតែមានពណ៌បៃតង លើសពីនេះទៅទៀត វាស្អាតនិងសុខ​សាន្តខ្លាំងណាស់។ ព្រៃ Pung Luong លេចចេញដូចជាផ្ទៃខាងក្រោយក្នុងភាពយន្តដាវបុរាណ ដោយសារ ដើមឈើ​ឬស្សីពកត្រង់ខ្ពស់ៗ លូតលាស់ឥតឈប់ឈរ។

ព្រៃឬស្សីពក Na Hang Tua Chu ដែលជាគោដៅទេសចថ្មីនៅពេលមកដល់ទីរួមស្រុក Mu Cang Chai

ភ្ញៀវចូលកាន់តែជ្រៅ ភ្ញៀវអាចទស្សនាកាន់តែច្រើនមានអារម្មណ៍ថា លំហរបៃតងស្រស់ស្រាយ និងសុខសាន្តជាមួយនឹងជួរឬស្សីពកក្រាស់ៗ។

បច្ចុប្បន្នតម្លៃសំបុត្រចូលទស្សនាព្រៃឬស្សីពកគឺ ១៥០០០ ដុង/មួយសំបុត្រ បើជួលម៉ូតូត្រូវចំណាយ ៥០០០០ ដុង/មួយសំបុត្រ រួមទាំងការដឹកជញ្ជូនចូល​ក្នុងព្រៃ និងចេញក្រៅព្រៃ។

មុននឹងចូល​ក្នុង​ព្រៃឬស្សី ភ្ញៀវគួរតែបាញ់ថ្នាំ​ប្រឆាំងសត្វល្អិត។ ប្រសិន​បើ​បោះ​ជំរំ​នៅ​ទី​នេះ ភ្ញៀវមក​​គ្រាន់​តែ​យក​ជំរំ អាហារ និង​ទឹក​។

ព្រៃឬស្សីពក Na Hang Tua Chu ដែលជាគោដៅទេសចថ្មីនៅពេលមកដល់ទីរួមស្រុក Mu Cang Chai

មកស្រុក Mu Cang Chai ក្រៅពីការធ្វើដំណើរដើម្បីគយគន់វាលស្រែបត់បែនជុំវិញភ្នំខ្ពស់ ស្រុក​នេះក៏មានកន្លែងទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ព្រៃឬស្សីពក Pung Luong ឆ្អឹងខ្នងដាយណូស័រ Mu Cang Chai ភ្នំស្រល់Han Cuon Dua ជាដើម …៕

ឌីណា

Sai Gon Tiep thi

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ