នាព្រឹកថ្ងៃទី ២៤ សីហា នៅទីរួមខេត្ត Cua Lo ខេត្ត Nghe An ក្រសួងយុត្តិធម៌វៀតណាម និងក្រសួងយុត្តិធម៌ឡាវ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៤០ នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងវៀតណាម និងឡាវ។
![]() |
![]() |
![]() |
ប្រតិភូចូលរួមសន្និសីទ |
ចាប់តាំងពីឆ្នាំ ១៩៨២ មក ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរតែងតែចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការតាមដំណាក់កាលនីមួយៗ កម្មវិធីសហប្រតិបត្តិការប្រចាំឆ្នាំ និងកិច្ចព្រមព្រៀងស្តីពីជំនួយផ្នែកច្បាប់ និងយុត្តិធម៌ទៅវិញទៅមកក្នុងបញ្ហារដ្ឋប្បវេណី និងព្រហ្មទណ្ឌរវាងវៀតណាម និងឡាវក្នុងឆ្នាំ ១៩៩៨។ អាស្រ័យលើនោះ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងក្រសួងយុត្តិធម៌ទាំងពីរទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។
នៅក្នុងពិធីនេះ ភាគីទាំងពីរបានប្រគល់គ្រឿងឥស្សរិយយស “ដើម្បីបុព្វហេតុនៃផ្នែកយុត្តិធម៌"; ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ ជូនអង្គភាព និងបុគ្គលដែលបានរួមចំណែកជាវិជ្ជមានក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងវៀតណាម និងឡាវ។
នារសៀលថ្ងៃដដែល ក្រសួងយុត្តិធម៌វៀតណាមបានសម្របសម្រួលជាមួយក្រសួងយុត្តិធម៌ឡាវរៀបចំសន្និសីទផ្នែកយុត្តិធម៌នៃខេត្តដែលជាប់ព្រំដែនវៀតណាម-ឡាវ លើកទី៥។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌វៀតណាម និងក្រសួងយុត្តិធម៌ឡាវក្នុងឆ្នាំ ២០២៣; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមហាវិទ្យាល័យច្បាប់ភាគកណ្តាលវៀតណាម និងបណ្ឌិតសភាយុត្តិធម៌ជាតិឡាវ; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមន្ទីរយុត្តិធម៌ខេត្ត Son La (វៀតណាម) និងមន្ទីរយុត្តិធម៌ខេត្ត Xayabury (ឡាវ)៕
មតិពីមិត្តអ្នកអាន