នាល្ងាចថ្ងៃទី ២៣ ខែសីហា នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបគណៈប្រតិភូ គណៈយុវជននៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) ដែលដឹកនាំលោក Norikaru Suzuki សមាជិកសភាជាន់ទាប និង លោក Kei Sato សមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណៈយុវជននៃគណបក្ស LDP ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
![]() |
![]() |
![]() |
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថ្លែងក្នុងជំនួប។ |
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អបអរសាទរគណបក្ស LDP ដែលបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតព្រឹទ្ធសភានៅខែកក្កដាកន្លងមក។
គណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោក Norikaru Suzuki សមាជិកសភាជាន់ទាប បានឲ្យដឹងថា ក្នុងជំនួបធ្វើការជាមួយក្រុមសមាជិកសភាវ័យក្មេងវៀតណាម និងគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ភាគីទាំងពីរបានផ្លាស់ប្តូរ និងពិភាក្សាអំពីវិធានការជាច្រើនសំដៅពង្រឹងទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ និងសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ។ លោក Kei Sato សមាជិកព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា គណៈយុវជននៃគណបក្ស LDP មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ។ លោក Kei Sato មានបំណងចង់បន្តទទួលបានការគាំទ្រពីប្រធានរដ្ឋសភា ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជនជំនាន់ក្រោយ និងសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
![]() |
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងប្រតិភូទាំងឡាយ។ |
ដោយយល់ស្របនឹងសំណើររបស់សមាជិកសភាទាំងឡាយ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ីរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយលើគ្រប់វិស័យ។ វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយជប៉ុនរវាងបក្សនិងបក្ស រដ្ឋ និងរដ្ឋ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
វាយតំលៃខ្ពស់ចំពោះតួនាទីរបស់យុវជន និងសមាជិកសភាវ័យក្មេងក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន លោកប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរនិយាយរួម និងសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរនិយាយដោយឡែក។ លោកប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យសមាជិកសភាវ័យក្មេង និងគណៈយុវជននៃគណៈបក្ស LDP បន្តយកចិត្តទុកដាក់ចំពោះសហគមន៍វៀតណាមនៅជប៉ុន ជាពិសេសយុវជន និងនិស្សិតវៀតណាមនៅជប៉ុន យកចិត្តទុកដាក់បន្ថែមលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសទាំងពីរ។
មតិពីមិត្តអ្នកអាន