Trending now

ទីក្រុង Hai Phong តភ្ជាប់ការវិនិយោគរវាងធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូង

21:15 | 17/08/2022

បច្ចុប្បន្ននេះ សហគ្រាសកូរ៉េខាងត្បូងកំពុងឈានមុខគេទាំងក្នុងចំនួនគម្រោង និងចំនួនដើមទុនវិនិ យោគក្នុងចំណោមវិនិយោគិននៅទីក្រុង Hai Phong ដោយមាន គម្រោងចំនួន ១៧៣ និងដើមទុនវិនិយោគចុះបញ្ជីមានចំនួន ៩,៦៥ ពាន់លានដុល្លារអាមេរិក។

កូនធម៌របស់កងទ័ពស្រុក Que Phong កូនធម៌របស់កងទ័ពស្រុក Que Phong
សកម្មភាពជាច្រើនពោរពេញទៅដោយមិត្តភាពរវាងវៀតណាម-ឡាវ នៅស្រុកជាប់ព្រំដែន Que Phong សកម្មភាពជាច្រើនពោរពេញទៅដោយមិត្តភាពរវាងវៀតណាម-ឡាវ នៅស្រុកជាប់ព្រំដែន Que Phong
សន្និសីទផ្សាភ្ជាប់ការវិនិយោគ និងធុរកិច្ចរវាងធុរកិច្ចវៀតណាម និងកូរ៉េ
សន្និសីទផ្សាភ្ជាប់ការវិនិយោគ និងធុរកិច្ចរវាងធុរកិច្ចវៀតណាម និងកូរ៉េខាងត្បូង។

សហគ្រាសជាង ៤០ បានចូលរួមសន្និសីទតភ្ជាប់ការវិនិយោគ អាជីវកម្មរវាង ធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូងដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ សីហា នៅទីក្រុង Hai Phong។ នេះជាសកម្មភាពដែលរួមចំណែកបង្កើតបរិយាកាសវិនិយោគអាជីវកម្ម អំណោយផល បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកូរ៉េខាងត្បូងនៅ Hai Phong តាមរយៈការជួយវិនិយោគិនស្វែងរកផ្កាយរណប អ្នកផ្គត់ផ្គង់សម្ភារៈ គ្រឿង បន្លាស់ក្នុងស្រុក កាត់បន្ថយថ្លៃដើមផលិតកម្ម អាជីវកម្ម បង្កើនការឆ្លើយតបនៃទីផ្សារ វត្ថុធាតុដើមក្នុងស្រុក។

ថ្លែងមតិនៅសន្និសីទ លោក Le Anh Quan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការប្រជាជនទីក្រុង Hai Phong បានអះអាងថា ទីក្រុង Hai Phong ជានិច្ចកាលគោរព ហើយគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង; ព្រមទាំង សន្យាខិតខំប្រឹងប្រែងជានិច្ចដើម្បីបង្កើតបរិយាកាសវិនិយោគ អាជីវកម្មអំណោយផល និងសមភាពសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនមកពីប្រទេសកូរ៉េខាងត្បូង ផងដែរ។ កូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រមួយរបស់ទីក្រុង Hai Phong។ បច្ចុប្បន្ននេះ សហគ្រាសកូរ៉េខាងត្បូងកំពុងឈានមុខគេទាំងក្នុងចំនួនគម្រោង និងចំនួនដើមទុនវិនិ យោគក្នុងចំណោមវិនិយោគិននៅទីក្រុង Hai Phong ដោយមាន គម្រោងចំនួន ១៧៣ និងដើមទុនវិនិយោគចុះបញ្ជីមានចំនួន ៩,៦៥ ពាន់លានដុល្លារអាមេរិក។ វិស័យដែល ត្រូវបានចុះឈ្មោះវិនិយោគរួមមាន៖ ឧស្សាហកម្មកែច្នៃ-ផលិត គ្រឿងបន្លាស់អេឡិច ត្រូនិក-អគ្គិសនី; គ្រឿងបន្លាស់រថយន្ត; គ្រឿងម៉ាស៊ីន ឧបករណ៍ និងផលិតផលប្លាស្ទិក ជាដើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា