Trending now

កូនធម៌របស់កងទ័ពស្រុក Que Phong

17:11 | 12/08/2022

នាពេលថ្មីៗនេះ យើងខ្ញុំមានឱកាសរួមដំណើរជាមួយបញ្ជាការដ្ឋានយោធាស្រុក Que Phong ទៅសួរសុខទុក្ខគ្រួសារក្មួយ Ha Quang Linh (រៀនថ្នាក់ទី 10A8 វិទ្យាល័យ Que Phong) ជនជាតិថៃនៅភូមិ Pa Pat ឃុំ Cam Muon ស្រុក Que Phong។ មកដល់ផ្ទះក្មួយ Ha Quang Linh យើងខ្ញុំបានឃើញថា គ្មានអ្វីមានតម្លៃក្រៅពីតុសិក្សាដែលកម្មាភិបាល និងយុទ្ធជននៃអង្គភាពបានជួយឧបត្ថម្ភតាំងពីថ្ងៃ Linh សិក្សានៅអនុវិទ្យាល័យ។

សកម្មភាពជាច្រើនពោរពេញទៅដោយមិត្តភាពរវាងវៀតណាម-ឡាវ នៅស្រុកជាប់ព្រំដែន Que Phong សកម្មភាពជាច្រើនពោរពេញទៅដោយមិត្តភាពរវាងវៀតណាម-ឡាវ នៅស្រុកជាប់ព្រំដែន Que Phong
ខេត្ត Hai Phong ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Victoria (អូស្ត្រាលី) ខេត្ត Hai Phong ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Victoria (អូស្ត្រាលី)

តាមរយៈការស្វែងយល់ យើងខ្ញុំបានដឹងថា ឪពុកម្តាយរបស់ក្មួយ Ha Quang Linh កើតបានបងប្អូនពីរនាក់។ បងស្រីរបស់ Linh បានយកប្ដីនៅឆ្ងាយពីផ្ទះ ប៉ុន្តែគ្រួសាររបស់គាត់ក៏មានជីវភាពខ្វះខាតដែរ ដូច្នេះហើយនាងមិនមានលក្ខ័ណ្ឌជួយឧបត្ថម្ភឪពុកម្តាយចិញ្ចឹមប្អូនសិក្សាទេ។ ស្រុកកំណើតរបស់ Linh ជាតំបន់ថ្មស្ងួត ដូច្នេះមិនមានដីដាំដុះច្រើនទេ ការងារក៏ខ្វះដែរ ដូច្នេះឪពុកម្តាយរបស់ Linh ត្រូវទៅប្រទេសជិតខាងរកការងារធ្វើ។ ដោយសារមិនចេះភាសា ពួកគេមិនមានការងារធ្វើច្រើនទេ រហូតដល់ច្រើនឆ្នាំក្រោយមក ដោយមានការជួយឧបត្ថម្ភពីគ្រប់ៗគ្នាទើបឪពុកម្តាយរបស់ Linh មានលុយត្រឡប់មកស្រុកកំណើតវិញ។

កូនធម៌របស់កងទ័ពស្រុក Que Phong
តំណាងបញ្ជាការដ្ឋានយោធាស្រុក Que Phong ឧបត្ថម្ភប្រាក់សិក្សាដល់សិស្ស Ha Quang Linh

ក្នុងរយៈពេលដែលឪពុកម្តាយរបស់ Linh ទៅធ្វើការនៅឆ្ងាយពីផ្ទះ គ្មានទីពឹងពាក់ ដូច្នេះនៅពេលដែលឡើងដល់ថ្នាក់ទី៧ Linh ក៏ទៅសុំស្នាក់នៅផ្ទះពូរនៅទីរួមស្រុក Kim Son (ស្រុក Que Phong) ដើម្បីសម្រេចក្តីសុបិនទៅរៀន។ ប៉ុន្តែគ្រួសារពូរបស់ Linh ក៏ជាគ្រួសារក្រីក្រ​ ដូច្នេះទោះបីជាគាត់ស្រលាញ់ក្មួយក៏ដោយក៏គាត់ពិបាកមើលថែក្មួយដែរ។

ដោយដឹងពីស្ថានភាពគ្រួសាររបស់ Linh នោះ ឆ្នាំ ២០១៦ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាស្រុក Que Phong បានទៅជួបសាច់ញាតិរបស់ Linh និងជួបជាមួយគណៈនាយកសាលាដែល Linh កំពុងសិក្សាដើម្បីគាំពារទំនុកបម្រុងកូនសិស្សសិក្សារៀនសូត្រ។ នៅចាំថា ពេលដែលយើងខ្ញុំឃើញយុទ្ធជនមកផ្ទះនិងនាំយកសៀវភៅ សម្ភារៈសិក្សា សម្លៀកបំពាក់ និងកង់ថ្មីមួយគ្រឿងមកជូន Linh ទោះបីជាចាស់ជរា និងឈឺដេកលើគ្រែច្រើនថ្ងៃក៏ដោយក៏លោកយាយរបស់ Linh នៅតែ ព្យាយាមក្រោកឡើងអរគុណកម្មាភិបាល និងយុទ្ធជនម្នាក់ៗ។

ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬ ឆ្នាំសិក្សាថ្មី មកដល់ម្តងៗ មេបញ្ជាការអង្គភាពបានមកផ្ទះសិស្ស Linh ឬ ទៅសាលាដើម្បីប្រគល់ទឹកប្រាក់ សៀវភៅ សម្ភារៈសិក្សា និងសម្លៀកបំពាក់ថ្មីដល់សិស្ស Linh។ លើសពីនេះដើម្បីជួយ Linh បង្កើនចំណេះដឹង អង្គភាពក៏បានចាត់ចែងយុទ្ធជនដែលមានសមត្ថភាពក្នុងការចែករំលែកចំណេះដឹងអោយមកបង្រៀនបន្ថែមឲ្យ Linh ដោយផ្ទាល់។ ដោយមានការជួយឧបត្ថម្ភទាំងស្មារតី និងសំភារៈពីកម្មាភិបាលនិងយុទ្ធជន ដូច្នេះជារៀងរាល់ឆ្នាំសិស្ស Ha Quang Linh ក៏មានលទ្ធផលសិក្សាល្អដែរ។

ចែករំលែកជាមួយយើងខ្ញុំ សិស្ស Ha Quang Linh បាននិយាយថា “គ្រួសារ Linh ដឹងគុណជានិច្ចចំពោះការជួយឧបត្ថម្ភរបស់កម្មាភិបាល និងយុទ្ធជននៅបញ្ជាការដ្ឋានយោធាស្រុក Que Phong។ Linh នឹងជម្នះរាល់ការលំបាក សិក្សាឱ្យបានល្អ ដើម្បីប្រឡងចូលសាកលវិទ្យាល័យក្នុងកងទ័ព» ។

ដោយឃើញពីការតាំងចិត្តរបស់សិស្ស Ha Quang Linh និងការជួយឧបត្ថម្ភរបស់កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក Que Phong យើងខ្ញុំជឿជាក់ថា សិស្សនឹងសម្រេចបាននូវក្តីសុបិនគឺក្លាយជាយុទ្ធជនម្នាក់ក្នុងពេលឆាប់ៗនេះ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី