យុគសម័យ - នាថ្ងៃទី ១៤ និង ១៥ ខែកក្កដា សកម្មភាពជួបប្រាស្រ័យផ្លាស់ប្តូរមិត្តភាពជាច្រើនបានប្រព្រឹត្តទៅរវាងស្រុក Que Phong (ខេត្តNghe An) និងស្រុក Muangkuan ស្រុក Xamtai ខេត្ត Houaphan (ឡាវ)។
![]() |
នៅច្រកទ្វារព្រំដែន Thong Thu - Nam Tay គណៈប្រតិភូស្រុក Que Phong បានស្វាគមន៍គណៈប្រតិភូស្រុក Muangkuan និងស្រុក Xamtai ខេត្ត Houaphan ដើម្បីអញ្ជើញចូលរួមក្នុងសកម្មភាពអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងឡាវ។ (រូបថត៖ Phuong Linh) |
សកម្មភាពជួបប្រាស្រ័យផ្លាស់ប្តូរមិត្តភាព បានរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី ៦០ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ ឆ្នាំ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។
ប្រទេសជិតខាងទាំងពីរ មានភ្នំនិងទន្លេជាប់គ្នារដឹក ហើយមានទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពដ៏ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលបានពូនជ្រំនិងពង្រីកដោយលោកប្រធាន Ho Chi Minh និងលោកប្រធាន Kaysone Phomvihane និងប្រជាជននៃប្រទេសទាំងពីរ ។
![]() |
គណៈប្រតិភូស្រុក Que Phong និងស្រុក Muangkuan ស្រុក Xamtai ខេត្ត Houaphan បានធ្វើការនិងពិភាក្សាជាមួយគ្នា។ (រូបថត៖ Phuong Linh) |
ស្រុក Que Phong មានខ្សែព្រំដែនប្រវែងជាង ៧៤ គីឡូម៉ែត្រ ជាប់នឹងស្រុកពីរនៃខេត្ត Houaphan គឺស្រុក Muangkuan និង Xamtai ។
ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខេត្ត Nghe An និង ខេត្ត Houaphan ស្រុក Que Phong – ស្រុក Xamtai - ស្រុក Muangkuan បន្តពូនជ្រំនិងរក្សាទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ សន្តិភាព និងមិត្តភាព
ស្រុកទាំងបីបន្តរក្សាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រក្សាស្ថិរភាពនយោបាយ កសាង និងការពារខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
![]() |
ការផ្លាស់ប្តូរបាល់ទះ។ (រូបថត៖ Phuong Linh) |
ស្រុក Que Phong បានជួយស្រុកទាំងពីរនៃប្រទេសមិត្តនូវសម្ភារៈ ឧបករណ៍និងបរិក្ខារពេទ្យ និងថវិកាសាងសងសំណង់សម្រាប់គម្រោងមួយចំនួន។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធទាំងសងខាងតាមព្រំដែន បានសហការយ៉ាងជិតស្និទ្ធក្នុងការល្បាត ត្រួតពិនិត្យ ការពារព្រំដែន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ; ផ្លាស់ប្តូរព័ត៌មាន គាំទ្រគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩…
![]() |
ផ្លូវនានាត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដោយទង់ជាតិនៃប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី ៦០ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវនៅស្រុក Que Phong។ |

Bao Quoc te
មតិពីមិត្តអ្នកអាន